វិស័យបច្ចេកវិទ្យា

អាជ្ញាធរអាម៉េរិក ចោទក្រុមសង្គមងងឹតចិនថា បានប្រើកាតទិញទំនិញរបស់អាម៉េរិក ផ្ទេរលុយជាង១ពាន់លានដុល្លារទៅចិន


សហរដ្ឋអាម៉េរិក បានចោទប្រកាន់ក្រុមសង្គមងងឹងរបស់ចិនថា បានប្រើប្រាស់កាតទិញទំនិញ ឬគូប៉ុងរបស់អាម៉េរិក ផ្ទេរប្រាក់ទៅកាន់ប្រទេសចិន។ ការស្រាវជ្រាវរបស់ការិយាល័យសន្តិសុខផ្ទៃក្នុងរបស់សហរដ្ឋអាម៉េរិក បានរកឃើញថា មានក្រុមសង្គមងងឹតមួយក្រុមដែលគេសន្មតថា ជាក្រុមក្មេងទំនើងរបស់ចិន កំពុងប្រើប្រាស់កាតទិញទំនិញរបស់អាម៉េរិក លួចបន្លំ និងផ្ទេរប្រាក់រហូតដល់ជាង១ពាន់លានដុល្លារទៅប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វិស័យបច្ចេកវិទ្យា
ដោយ

US Gift Cards ដែលជាកាតហិរញ្ញវត្ថុអេឡិចត្រូនិកមួយ ដែលបង្កើតឡើង ដើម្បីបម្រើក្នុងទីផ្សារលក់រាយនៅសហរដ្ឋអាម៉េរិក បានក្លាយជាមធ្យោបាយឧក្រិដ្ឋកម្មសម្រាប់ផ្ទេរលុយចេញពីទឹកដីសហរដ្ឋអាមម៉េរិក ដោយកាលពីពេលថ្មីៗក្រុមអ្នកស៊ើបអង្កេត​រកឃើញថា ក្រុមសង្គមងងឹតរបស់ចិន កំពុងប្រើកាតនេះ ដើម្បីផ្ទេរលុយពីអាម៉េរិក ទៅកាន់ប្រទេសចិន។

ការិយាល័យសន្តិសុខផ្ទៃក្នុងរបស់សហរដ្ឋអាម៉េរិក បានចោទប្រកាន់ថា ក្រុមឧក្រិដ្ឋកម្ម ដែលរៀបចំដោយចិន បានបង្កើតបណ្តាញលាងលុយកខ្វក់ ដោយប្រើអ្នកលក់រាយនៅសហរដ្ឋអាម៉េរិក តាមរយៈតំណភ្ជាប់នៃការទូទាត់ប្រាក់តាមឧបករណ៍ទូទាត់អេឡិចត្រូនិក និងរូបិយប័ណ្ណគ្រីបតូ ដើម្បីលួច និងផ្ទេរលុយជាច្រើនទៅកាន់ប្រទេសចិន។ ស្ថាប័នស៊ើបអង្កេតបទឧក្រិដ្ឋកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនេះ បានអះអាងថា នេះជាដំណើរការបច្ចេកវិទ្យាដ៏ស្មុគស្មាញ ដែលក្រុមឧក្រិដ្ឋជន ដែលមានជំនាញបានប្រើប្រាស់វាធ្វើជាច្រកសម្រាប់ផ្ទេរ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងបង្ហូរសាច់ប្រាក់ទៅកាន់ប្រទេសចិន។

លោក អាដាម ផាក (Adam Parks) ភ្នាក់ងារស៊ើបអង្កេតនៃការិយាល័យជំនាញនេះ បានលើកឡើងថា ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានច្នៃប្រឌិតបង្កើតអន្តរកម្មនៅក្នុងប្រព័ន្ធទូទាត់ ដើម្បីដកប្រាក់ ដែលលួចពីការលួចបន្លំពីប្រព័ន្ធផ្សេងបន្លំចូលទៅក្នុង US Gift Cards ហើយបានផ្ទេរចេញនូវកញ្ចប់មូលនិធិតាមលំហូរនៃការទូទាត់ផ្សេងៗចេញក្រៅសហរដ្ឋអាម៉េរិក។

លោកបានអះអាងថា តាមការស៊ើបអង្កេតលើក្រុមគោលដៅ ដែលជាភ្នាក់ងារសម្ងាត់នៃការលួចផ្ទេរប្រាក់នេះ បានរកឃើញអត្តសញ្ញណ និងសាច់ប្រាក់រហូតដល់ជាង១ពាន់លានដុល្លារ ត្រូវបានផ្ទេរចេញពីអាម៉េរិក ទៅកាន់ប្រទេសចិន នៅប្រមាណ២ឆ្នាំកន្លងមកនេះ។ ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា រូបភាពនៃការលួចបន្លំនេះមិនមែនតែមួយនោះទេ គឺមានវិធីសាស្រ្ត និងរូបភាពផ្សេងៗជាច្រើនទៀត ដែលពេលនេះអ្នកជំនាញកំពុងស្រាវជ្រាវ និងទប់ស្កាត់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មេដឹកនាំកំពូលៗរបស់ចិននឹងប្រជុំគ្នា ដើម្បីពិនិត្យផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល៥ឆ្នាំទៅមុខរបស់ចិន

មហាយក្សចិន នឹងបង្ហាញផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ផែនការយុទ្ធសាស្…

អាស៊ានត្រូវការទុនយ៉ាងហោចណាស់ពី៤ទៅជិត១១ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ថាមពលស្អាត

អាស៊ីអាគ្នេយ៍ជាតំបន់មួយ ដែលកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ថាមពលស្អាត ដោយមានប្រទេសខ្លះដូចជាឡាវជាដើម ត្រូវបានគេចាត់ទុកជាធុងអាគុយនៃថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ