សមាគមសហគ្រិនស្រ្តីកម្ពុជា

ជំទាវឧកញ៉ា កែវ មុំ៖ សហគ្រិនជាស្ត្រីជួបវិបត្តិច្រើននៅអំឡុងវិបត្តិកូវីដ-១៩នេះ


ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាថ្មី លោកជំទាវឧកញ៉ា កែវ មុំ ដែលម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី បានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺសកល កូវី១៩មក សហគ្រិនស្ត្រី បានជួបវិបត្តិយ៉ាងច្រើន ទាំងវិបត្តិផ្លូវចិត្ត វិបត្តិសេដ្ឋកិច្ចអាជីវកម្ម និងវិបត្តិនៅក្នុងគ្រួសារផងដែរ។
ជំទាវឧកញ៉ា កែវ មុំ៖ សហគ្រិនជាស្ត្រីជួបវិបត្តិច្រើននៅអំឡុងវិបត្តិកូវីដ-១៩នេះ

លោក​ជំទាវ​បាន​បញ្ជាក់​ថា សមាជិក​ជា​សហគ្រិន​ស្ត្រី បាន​ជួប​បញ្ហា​លំបាក​ច្រើន​នៅ​ដំណាក់កាល​នេះ ជា​ពិសេស​ការ​ថយ​ចុះ​ចំណូល​លើ​អាជីវកម្ម​រៀងខ្លួន​តែ​ម្តង​។ លោក​ជំទាវ​បាន​បន្ថែម​ថា​៖«​ក្នុង​នាម​ខ្ញុំ​ប្រធាន​សមាគម​ថ្មី​ហ្នឹង យើង​កំពុង​រៀបចំ​គិតគូរ ធ្វើ​ម៉េច​បណ្តុះបណ្តាល​ពង្រឹង​ផ្លូវចិត្ត​របស់​គាត់​តាម​រយៈ​កា​រប​ណ្តុ​បណ្តាល​វិជ្ជាជីវៈ​បន្ថែម ជា​ពិសេស​ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា ដែល​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ឲ្យ​ស្រប​នឹង​បរិបទ​ជំងឺ​សកល​នា​ពេល​បច្ចុប្បន្ន​នេះ​»​។

ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ថ្មី បាន​អះអាង​ថា ដើម្បី​អាច​ដោះស្រាយ​វិបត្តិ​ដែល​លើក​ឡើង​ខាងលើ​នេះ​បាន អ្វី​ដែល​ត្រូវធ្វើ​ដំបូង​គេ គឺ​ការ​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ ៣​កុំ ៣​ការពារ សម្រាប់​សមាជិក និង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សមាជិការ​ទាំងអស់ ឱ្យមក​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​នូវ​វ៉ាក់សាំង កូ​វី​ដ​-១៩ តាម​រយៈ​ក្រសួង​កិច្ចការ​នារី​។

ក្រោយ​ពេល​ចប់​មហាសន្និបាត និង​ការ​បោះ​ឆ្នោត​រើស​ប្រធាន​សមាគម​ថ្មី តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​លើក​ដំបូង លោក​ជំទាវ ឧកញ៉ា កែវ មុំ បាន​បញ្ជាក់​ថា​៖« បច្ចុប្បន្ន​យើង​ឃើញ​ថា ការ​រីក​រាតត្បាត​គឺ​មាន​ទំហំ​កាន់តែ​ច្រើន ដូច្នេះ​ហើយ បើសិនជា​ទទួល​បានការ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​កាន់តែ​ច្រើន​នោះ និង​អាច​ជួយ​កាត់​បន្ថយ​ការ​រីក​រាត​ក្បា​ត​កាន់តែ​តិច​ទៅ​តិច​ទៅ រហូត​ដល់​លែង​មាន​វត្តមាន​កូ​វីត​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​នោះ​សេដ្ឋកិច្ចជាតិ នឹង​ចាប់ផ្ដើម​ដំណើរការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​។

លោក​ជំទាវ ឧកញ៉ា កែវ មុំ បាន​បញ្ជាក់​ទៀត​ថា​៖« យើង​ត្រូវ​ចាប់ផ្ដើម​រៀបចំ​ផែនការ​ស្តារ​អាជីវកម្ម​និង​សេដ្ឋកិច្ច​របស់​សមាជិក ក៏​ដូច​ជា​ការ​ចូលរួម​ស្តារ​សេដ្ឋកិច្ចជាតិ​ក្រោយ​ពេល​កូ​វីត​-១៩ ត្រូវ​បាន​បញ្ចប់​ផង​ដែរ​» ។

គួរ​បញ្ជាក់​ថា ស្ថាប័ន​សហគ្រិន​ខ្មែរ ឬ Khmer Enterprise ជា​ដៃគូ​ដ៏​សំខាន់​របស់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​មាន​ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ដែល​ជានា​យក​ប្រតិបត្តិ ដោយ​លោក​បាន​គាំទ្រ​រាល់​សកម្មភាព​របស់​សមាគម​ស្ត្រី ជា​ពិសេស​លើកកម្ពស់​ភាព​ជា​ដឹកនាំ​របស់​ស្ត្រី ដើម្បី​បង្ហាញ​សមត្ថភាព​ក្នុង​ភាព​ជា​អ្នកដឹកនាំ​អាជីវកម្ម​មួយ​ដ៏​ជោគជ័យ​៕

លោក​ជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា​ និងជាម្ចាស់ក្រុមហ៊ុន លីលី
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន ៣៧នាក់ ខណៈអ្នកជាសះស្បើយមាន៤៩នាក់

ព័ត៌មាន
កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន៣៧នាក់បន្ថែមទៀត ខណៈដែលចំនួនអ្នកជាសះស្បើយមាន៤៩នាក់គិតត្រឹមព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១នេះ។ ភ…

ប្រទេសសម្ព័ន្ធមិត្តចំនួន៣ នឹងជួបពិភាក្សាគ្នា ដើម្បីទប់ទល់នឹងកូរ៉េខាងជើង

ព័ត៌មាន
សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសសេដ្ឋកិច្ចធំៗចំនួន៣ គឺអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃសុក្រទី២ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ