វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចចិន ត្រូវបានគេព្យាករថា អាចសម្រេចបានកំណើនរហូតដល់ទៅ៥,៣% នៅឆ្នាំនេះ


កំណើនសេដ្ឋកិច្ចរបស់ចិន ត្រូវបានគេមើលឃើញថា អាចមានល្បឿនលឿនជាងគោលដៅដែលរដ្ឋាភិបាលរបស់ប្រទេសនេះបានព្យាករ។ តាមការស្ទង់មតិរបស់សារព័ត៌មាន Bloomberg សេដ្ឋកិច្ចរបស់ចិន ត្រូវបានគេព្យាករថា នឹងសម្រេចបានកំណើនរហូតដល់ទៅ៥,៣% នៅឆ្នាំ២០២៥ នេះ លើសពីការចង់បានរបស់រដ្ឋាភិបាលចិន ដែលកំណត់គោលដៅកំណើនត្រឹមតែ៥% ប៉ុណ្ណោះ។ តាមរយៈកំណើនដ៏វិជ្ជមាននេះបានធ្វើឱ្យមានការវាយតម្លៃថា ចិន អាចស៊ាំនឹងសម្ពាធសេដ្ឋកិច្ចដែលដាក់ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
វិស័យសេដ្ឋកិច្ច
ដោយ

សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកទំនងជាបានពង្រឹងជំហជាមួយនឹងកំណើនកាន់តែរឹងមាំ។ ការស្ទង់មតិរបស់សារព័ត៌មាន Bloomberg សេដ្ឋកិច្ចរបស់ចិន ត្រូវបានគេព្យាករថា អាចសម្រេចបានកំណើនក្នុងរង្វង់ពី៥,១% ទៅ៥,៣% នៅឆ្នាំ២០២៥ លើសពីការរំពឹងទុករបស់រដ្ឋាភិបាលប្រទេសនេះ ដែលរំពឹងសម្រេចបានក្នុងរង្វង់៥%។

អ្នកវិភាគបានលើកឡើងថា សេដ្ឋកិច្ចរបស់ចិន ទទួលបានការជំរុញពីការនាំចេញដ៏រឹងមាំ ខណៈកំណើននេះហាក់ស្ទុះខ្លាំងក្រោយចិន និងសហរដ្ឋអាម៉េរិក បានបន្ធូរបន្ថយជម្លោះពាណិជ្ជកម្ម កាលពីពាក់កណ្តាលខែឧសភា ដោយបានទម្លាក់ពន្ធលើទំនិញរបស់ចិន ពី១៤៥% មកនៅត្រឹម៥៥% និងការដាក់ចេញគោលនយោបាយជួយគាំទ្រផ្នែកពន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង។

តាមរយៈសន្ទុះកំណើនដ៏វិជ្ជមាននេះ អ្នកសេដ្ឋកិច្ចជាច្រើនរំពឹងថា ទីក្រុងប៉េកាំងនឹងបញ្ឈប់ដាក់ចេញយន្តការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីរក្សាទុកគោលនយោបាយសម្រាប់ដាក់ចេញក្នុងករណីមានភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន ផ្ទុះឡើងម្តងទៀត នៅពេលដែលកិច្ចព្រមព្រៀងបណ្តោះអាសន្នផុតកំណត់នៅពាក់កណ្តាលខែសីហា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ទាមទារឱ្យជប៉ុន និងអូស្ត្រាលី បញ្ជាក់ជំហឱ្យបានច្បាស់លាស់ ប្រសិនបើអាម៉េរិកផ្ទុះសង្គ្រាមជាមួយចិន នៅកោះតៃវ៉ាន់

បញ្ហាជម្លោះនៅកោះតៃវ៉ាន់ នៅតែបន្តស្ថិតក្នុងភាពតានតឹង ក្រោយចិន នៅតែបន្តទាមទារយកកោះនេះដាក់ក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ហើយសហរដ្ឋអាម៉េរិក …

អឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបងធំអាស៊ានឥណ្ឌូនេស៊ី ចំពេលមានភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក

ក្រោយចរចាគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ នៅទីបំផុតសហភាពអឺរ៉ុប និងឥណ្ឌូនេស៊ី សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា ស្របពេលភាគីទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ