ការនាំចេញវៀតណាមទៅអាមេរិក

វៀតណាមជំនួសតំណែងចិន ក្លាយជាអ្នកនាំចេញគ្រឿងសង្ហារឹមធំបំផុតទៅអាមេរិក


វៀតណាម បាននាំមុខប្រទេសចិនក្លាយជាអ្នកនាំចេញគ្រឿងសង្ហារឹមធំជាងគេបំផុតទៅកាន់សហរដ្ឋអាមេរិក ខណៈដែលរោងចក្រផលិតនៅចិនជាច្រើន កំពុងប្រឈមនឹងការយកពន្ធនាំចូលកាន់តែច្រើនពីសំណាក់រដ្ឋាភិបាលអាមេរិក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
វៀតណាមជំនួសតំណែងចិន ក្លាយជាអ្នកនាំចេញគ្រឿងសង្ហារឹមធំបំផុតទៅអាមេរិក (រូបភាព៖ Vir.com)
ដោយ

ប្រទេសវៀតណាម បាននាំចេញគ្រឿងសង្ហារឹមទៅអាមេរិកក្នុងតម្លៃជាទឹកប្រាក់ជាង ៧ពាន់៤រយលានដុល្លារ កាលពីឆ្នាំ២០២០ មានការកើនឡើងជាង៣០% ខណៈដែលប្រទេសចិនមានតែជាង ៧ពាន់៣រយលានដុល្លារអាមេរិក ធ្លាក់ចុះ២៥%។ នេះបើតាមទិន្នន័យពីទស្សនាវដ្ដីអាមេរិក Furniture Today។

ការនាំចេញគ្រឿងសង្ហារឹមពីវៀតណាមទៅអាមេរិកកើនឡើងនេះ ត្រូវបានគេមើលឃើញថា ដោយសារតែជាង២ឆ្នាំកន្លងមកនេះ អាមេរិកបានដាក់ពន្ធនាំចូលកាន់តែខ្ពស់រហូតដល់២៥% ទៅលើមុខទំនិញគ្រឿងសង្ហារឹមដែលនាំចូលពីប្រទេសចិន ដែលវាបានធ្វើឲ្យរោងចក្រផលិតបានរើចេញពីចិនកាន់តែច្រើន ដែលវាជាឱកាសជំរុញឲ្យគ្រឿងសង្ហារឹមវៀតណាមអាចមានលទ្ធភាពកាន់តែប្រសើរក្នុងការនាំចូលទៅអាមេរិក។

នៅក្នុងឆ្នាំ២០១៨ និង២០១៩ ការនាំចេញគ្រឿងសង្ហារឹមរបស់វៀតណាមទៅអាមេរិកបានហក់ឡើងដល់ទៅកំណើន២ខ្ទង់ ក្នុងមួយឆ្នាំៗ ខណៈដែលប្រទេសចិនវិញធ្លាក់ចុះក្នុងអត្រាតួលេខ២ខ្ទង់ដែរ។

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១នេះ ដោយមានតម្លៃទឹកប្រាក់នាំចេញសរុបប្រមាណ ៣០ពាន់លានដុល្លារ មានកំណើន ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងតាមពីក្រោយដោយទីផ្សារចិនមានទឹកប្រាក់នាំចេញជិត ១៧ពាន់លានដុល្លារ កើនឡើងជាង៣២%។

តាមការស្ទង់មតិមួយដោយស្ថាប័ន ឈីម៉ា ដែលជាស្ថាប័នផ្ដល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ និងមានមូលដ្ឋាននៅហុងកុង បានឲ្យដឹងដែរថា អ្នកបញ្ជាទិញអាមេរិក និងអឺរ៉ុប ជាច្រើន កំពុងបង្កើនការទិញទំនិញពីវៀតណាម ដោយសារតែពួកគេកំពុងស្វែងរកការធ្វើពិពិធកម្មទីផ្សារចេញពីប្រទេសចិន។

ការស្ទង់មិតរបស់ស្ថាប័ន ឈីម៉ា គឺបានធ្វើឡើងលើក្រុមហ៊ុនដែលមានប្រតិបត្តិការលើខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកចំនួន ៧០០ក្រុមហ៊ុន។ ក្នុងនោះ មាន៤៣% នៃក្រុមហ៊ុនអាមេរិក ដែលត្រូវបានស្ទង់មតិបាននិយាយថា វៀតណាមគឺជាជម្រើសទីផ្សារមួយ ក្នុងចំណោមជម្រើសទីផ្សារធំៗ៣ ដែលក្រុមហ៊ុនទាំងនោះចាប់អារម្មណ៍ទិញទំនិញ។ ការស្ទង់មតិដដែលនេះ បានឲ្យដឹងទៀតថា វៀតណាម គឺនៅតែស្ថិតក្នុងចំណោមជម្រើសទី១ សម្រាប់ការបញ្ជាក់ទិញពីអ្នកបញ្ជាទិញនៅលោកខាងលិច ជំនួសទីផ្សារចិន៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដឹកជញ្ជូនទំនិញនៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងបិញ) មានសភាពធម្មតា ទោះវៀតណាមដាក់មានការរឹតបន្តឹងខ្លាំង

ព័ត៌មាន
ថ្មីៗនេះ ប្រទេសវៀតណាមបានចាប់ផ្តើមរឹតបន្តឹងកាន់តែខ្លាំង នៅតាមច្រកព្រំដែនជាមួយកម្ពុជា ដោយមានការដាក់ពង្រាយបុគ្គលិកយោធានៅតំបន់ខ្លះតាមច្រកព្រំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ