អត្ថបទពាណិជ្ជកម្ម

អេស៊ីលីដា ចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន ស៊ីងមេដ អ៊ិនធើណេសិនណល ជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងកម្ពស់សេវាកម្មសុខាភិបាល


ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ បានប្រកាសជាផ្លូវការនូវការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនស៊ីងមេដ អ៊ិនធើណេសិនណល ឯ.ក "ក្រុមហ៊ុនស៊ីងមេដ" ជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តកម្ពុជា-សិង្ហបុរី និងបានបើកប្រតិបត្តិការដំបូងគេ នៅប្រទេសកម្ពុជា។
អេស៊ីលីដា ចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន ស៊ីងមេដ អ៊ិនធើណេសិនណល ជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងកម្ពស់សេវាកម្មសុខាភិបាល
ដោយ
អំពី Acleda Bank

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជននៃធនាគារ អេស៊ីលីដា នឹងទទួលបានអត្ថប្រយោជន៍ និងតម្លៃពិសេសជាច្រើន ពីការប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងសេវាកម្មផ្សេងៗ ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈ​អេស៊ីស៊ូភើអេប ប័ណ្ណអេស៊ីលីដាគ្រប់ប្រភេទ ស្កេន QR code ទូទាត់ប្រាក់ជាមួយម៉ាស៊ីន POS និង/ឬសេវាកម្មអេស៊ីលីដា ជាច្រើនទៀត ដែលមាននៅ ក្រុមហ៊ុនស៊ីងមេដ ដោយមានសុពលភាព​គិតចាប់ពីថ្ងៃចុះអនុស្សរណៈនេះតទៅ។

លោកស្រី សុខ សោភា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា មាន​ក្តី​សោមនស្ស​រីករាយដោយ​បាន​ចាប់​ដៃគូ​សហប្រតិបត្ដិការ​ជា​មួយ ក្រុមហ៊ុនស៊ីងមេដ ជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តកម្ពុជា-សិង្ហបុរី ដំបូងគេ ដែលបានបើកប្រតិបត្តិការ​នៅប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការ នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​របស់ស្ថាប័នទាំងពីរក្នុងការគាំទ្រសេវាពិនិត្យសុខភាព និងសុខុមាលភាពរបស់បុគ្គលិក និងអតិថិជន ព្រមទាំងផ្តល់នូវមធ្យោបាយទូទាត់បែបឌីជីថល និងមានភាពងាយស្រួល តាមរយៈ រយៈអេស៊ីស៊ូភើអេប KHQR ប័ណ្ណ អេស៊ីលីដាគ្រប់ប្រភេទ និងគ្រប់មធ្យោបាយនៃការទូទាត់។

លោកស្រីក៏បានបន្ថែមទៀតថា តាមរយៈសហប្រតិបត្ដិការនេះ នឹងបានផ្តល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជនរបស់ធនាគារ អេស៊ីលីដា ជាមួយនឹងការទទួលបាន អត្ថប្រយោជន៍ និងតម្លៃពិសេសជាច្រើន គួរជាទីគាប់ចិត្ត។ បន្ថែមពីនេះ ក្រុមហ៊ុនស៊ីងមេដ នឹងទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ជាមួយនឹងអ្នកប្រើប្រាស់សេវាកម្មពិនិត្យ និងព្យាបាលកាន់តែច្រើន។”

ឧកញ៉ា ពិន នេត្រា សហស្ថាបនិក និងជាប្រធានមន្ទីរសម្រាកព្យាបាល អន្តរជាតិ ស៊ីងមេដ មានប្រសាសន៍ថា ជាកិត្តិយសដែលសុីងមេដ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយធនាគារអេស៊ីលីដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយរបស់កម្ពុជា។ ឧកញ៉ាបន្ថែមថា គោលបំណងនៃភាពជាដៃគូរនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យើងក្នុងការផ្តល់សេវាថែទាំសុខភាពលំដាប់កំពូល ខណៈពេលដែលអ្នកជំងឺ​របស់យើង​មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលធ្វើឱ្យវាកាន់តែមានភាពងាយស្រួល​សម្រាប់ពួកគេ​ក្នុងការចំណាយលើការថែទាំសុខភាព។ តាមរយៈ MOU នេះ យើងមានបំណងធ្វើការរួមគ្នាដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ គាំទ្រការថែទាំអ្នកជំងឺ និងជំរុញកំណើនសេវាកម្មទៅវិញទៅមកសម្រាប់ស្ថាប័នទាំងពីរ។

កិច្ចសហការនេះនឹងជួយជាមន្ទីសំរាកព្យាបាល​អន្តរជាតិ ស៊ីងមេដ រួមបញ្ចូលសេវាហិរញ្ញវត្ថុ​​ទៅក្នុងការផ្តល់សេវាថែទាំសុខភាព ដែលអាចឱ្យអ្នកជំងឺរបស់យើងគ្រប់គ្រងការចំណាយ​ផ្នែកវេជ្ជសាស្រ្តដោយភាពងាយស្រួល និងមានលទ្ធភាពទទួលបានជម្រើសហិរញ្ញប្បទានកាន់តែច្រើន។ តាមរយៈភាពជាដៃគូជាមួយធនាគារអេស៊ីលីដា យើងក៏មានគោលបំណងពង្រឹងលទ្ធភាព និងផ្តល់ជូនអ្នកជំងឺរបស់យើងនូវជំនាញវេជ្ជសាស្រ្តដ៏ល្អបំផុត រួមជាមួយនឹងសមត្ថភាពក្នុងការគ្រប់គ្រងការចំណាយលើការថែទាំសុខភាពរបស់ពួកគេដោយរលូន និងមានប្រសិទ្ធភាព។




អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia បានប្រកាសពីភាពជាដៃគូដើម្បីលើកកម្ពស់ការទទួ…

ក្រោមសម្ពាធពន្ធរបស់អាម៉េរិក ជំរុញឱ្យអឺរ៉ុបងាកទៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូសូឡា វ៉ុនឌ័រ ឡេយេន បានជួបពិភាក្សាគ្នាតាមទូរសព្ទជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង ដោយលោកស្រីបានស្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ