ការផ្ដល់ជូននូវកញ្ចប់ឥណទានពិសេស សម្រាប់ពលករ ដែលត្រូវទៅធ្វើការងារនៅក្រៅប្រទេសនេះ ត្រូវបានរៀបចំឡើង ក្រោយពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងធនាគារ អេស៊ីលីដា ដើម្បីផ្ដល់ឥណទានដោយមានអត្រាការប្រាក់ទាបបំផុត សម្រាប់ពលករ និងសិក្ខាកាម ទៅធ្វើការនៅក្រៅប្រទេស។
ការផ្ដល់កម្ចីនេះដែរ ក៏ជាការរួមចំណែកដ៏សំខាន់មួយ ដល់បងប្អូនពលករ និងសិក្ខាកាម ក្នុងការកាត់បន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានការប្រាក់ខ្ពស់ និងមានហានិភ័យខ្ពស់ ហើយក៏ធានាថា ពលករដែលទៅធ្វើការនោះជាពលករស្របច្បាប់ នៅប្រទេសគោលដៅសំខាន់ៗ។
មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ពលករនៅក្រៅប្រទេស ក៏អាចធ្វើការផ្ទេរប្រាក់ឆ្លងប្រទេស ដើម្បីទូទាត់សំណងឥណទាន ឬជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមនុស្សជាទីស្រឡាញ់បានភ្លាមៗ ជាមួយថ្លៃសេវាទាប ងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិ ដែលជាដៃគូរបស់អេស៊ីលីដា ដូចជា៖
ប្រទេសជប៉ុន មាន៖ Queen Bee Capital, SBI Remit, Thunes
សាធារណរដ្ឋកូរ៉េ មាន៖ E9PAY, GmoneyTrans, ធនាគារគូកមីន, Thunes, Tranglo
ប្រទេសសិង្ហបូរី ម៉ាឡេស៊ី និង ថៃ មាន៖ Thunes, Tranglo
ចំណែកប្រទេសផ្សេងៗទៀត អាចផ្ទេរតាមរយៈក្រុមហ៊ុនផ្ទេរប្រាក់ មានដូចជា៖ Thunes, MoneyGram, Ria, Western Union, និង Swift។
បងប្អូនពលករ និងសិក្ខាកាមដែលមានតម្រូវការប្រាក់កម្ចីសម្រាប់ជាសោហ៊ុយ អាចទាក់ទងទៅកាន់សាខាធនាគារអេស៊ីលីដា នៅទូទាំងប្រទេស ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ 015 999 233, 023 994 444