អត្ថបទពាណិជ្ជកម្ម

ក្រសួងទេសចរណ៍ សហការជាមួយធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេឡិចត្រូនិក


ធនាគារ អេស៊ីលីដា និងក្រសួងទេសចរណ៍ នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពី “ការប្រើប្រាស់សេវាកម្មរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់ អេឡិចត្រូនិក (e-Payment)” ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងទំនើបកម្មសេវាសាធារណៈក្នុងវិស័យទេសចរណ៍។
ក្រសួងទេសចរណ៍ សហការជាមួយធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេឡិចត្រូនិក
ដោយ
អំពី Acleda Bank

ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងតំណាង​ជាន់ខ្ពស់ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជាច្រើនរូប។

កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីរៀបចំប្រព័ន្ធទូទាត់សេវាសាធារណៈក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមាន​ភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាល​ឌីជីថលរបស់​រាជរដ្ឋាភិបាលកម្ពុជា។

គោលបំណង និងអត្ថប្រយោជន៍ចម្បង នៃការសហការនេះ មានដូចខាងក្រោម៖

- ផ្តល់ភាពងាយស្រួល សម្រាប់ប្រតិបត្តិករទេសចរណ៍៖ អាជីវករ ប្រតិបត្តិករ និងសាធារណជនអាចបង់កម្រៃសេវាសាធារណៈ ឬអាជ្ញាបណ្ណផ្សេងៗ ដែលចេញដោយក្រសួងទេសចរណ៍ បានយ៉ាងឆាប់រហ័ស តាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) អេស៊ីលីដា អ៊ីនធឺណែត ទូទាត់តាមប្រព័ន្ធ X-Pay, Deeplink Mini App, KHQR, MPGS (International Payment Gateway)​ និងតាមបញ្ជរធនាគារ ឬនៅតាមបណ្តាសាខាការិយាល័យ ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅទូទាំងប្រទេស។

- តម្លាភាព និងប្រសិទ្ធភាព៖ កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ បង្កើនតម្លាភាព និងកាត់បន្ថយពេលវេលាក្នុងការរង់ចាំ។

- ការគាំទ្រការធ្វើបដិវត្តកម្មឌីជីថល៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្ថាប័នរដ្ឋ ដើម្បីឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ច និងសង្គមឌីជីថល។

កិច្ចសហប្រតិបត្តិការនេះ ជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ ដោយបំពាក់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ និងអាជីវករឱ្យកាន់តែមាន​ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។




អត្ថបទបន្ទាប់


វិរៈ ប៊ុនថាំ អេចប្រេស ពង្រឹងសេវាកម្មដឹកជញ្ជូន និងបែងចែកទំនិញឆ្លងដែន ទៅមក កម្ពុជា-វៀតណាម តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន FUTA Express

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស (VET Express) របស់កម្ពុជា និងក្រុមហ៊ុន Phuong Trang FUTA Express Service Corp. (FUTA Express) រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ