![រាជរដ្ឋាភិបាលវិធានការបង្ការបន្ទាន់ភ្លាមៗ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ១៩ ០៤ករណីទៀតនៅយប់មិញ](https://cdn.cambonomist.com/media/images/6b2226cbe9a614dd2466b080f487ee157b.2e16d0ba.fill-960x540_ZuCjHwE.jpg)
លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមថា ក្រៅពីអ្នកដែលសង្ស័យថា មានផ្ទុកជាង១ពាន់ករណីនេះហើយ ក្រសួងប៉ានប្រមាណថា សមាជិករបស់ក្រុមគ្រួសាររបស់អ្នកដែលមានផ្ទុកវីរុស Covid-19 ប្រហែលជាអាច នឹងមានឆ្លង ប៉ុន្តែរហូតមកទល់នឹងពេលនេះ ក្រសួងមិនទាន់បានរកឃើញថា មានករណីឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ។ ចំពោះការធ្វើតេស្តនោះទៀតសោត លោកជំទាវបានច្រានចោលនូវព័ត៌មាន ដែលថា ការធ្វើតេស្តរកវីរុសកូវីដចំនួន១ ១១២ករណី នេះ គឺគិតលុយចំពោះចំពោះអ្នករកឃើញអវិជ្ជមាន។ លោកជំទាវថា នេះមិនមែនជាការពិតនោះទេ ព្រោះថា ក្រសួងបានប្រកាសហើយថា ការធ្វើតេស្តរកវីរុស Covid-19 មិនមានការគិតថ្លៃអ្វីទាំងអស់។
យ៉ាងណាមិញ លោកជំទាវ បានលើកទឹកចិត្តដល់សាធារណៈជន ព្យាយាមគោរពតាមសេចក្តីប្រកាសព័ត៌មាននានារបស់ក្រសួងសុខាភិបាល ជុំវិញការផ្អាកនូវពិធីជួបជុំផ្សេងៗ ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕