វិស័យពាណិជ្ជកម្ម

ប្រសិនបើអាម៉េរិក ដាក់ពន្ធ១៥% តើវាអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា យ៉ាងណាដែរ?


​​បន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក បានសម្រេចលុបចោលពន្ធបដិការកាលពីថ្ងៃទី២០ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានវាយបកវិញភ្លាមៗ ដោយប្រកាសដំឡើងពន្ធនាំចូលថ្មីរហូតដល់១៥% លើទំនិញពីគ្រប់ប្រទេសជុំវិញពិភពលោក។ ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា យន្តការថ្មីនេះអាចផ្ដល់ផលវិជ្ជមានក្នុងកម្រិតខ្លះដល់កម្ពុជា ប៉ុន្តែកម្ពុជា ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែស្រួចស្រាវជាមួយបណ្តាប្រទេសដទៃដោយសារអត្រាពន្ធត្រូវបានកំណត់ស្មើៗគ្នា។
វិស័យពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា ការដាក់ពន្ធនាំចូលថ្មីលើទំនិញរបស់បណ្តាប្រទេសនានាលើពិភពលោកចំនួន១៥% របស់លោក ដូណាល់ ត្រាំ នឹងអាចដំណើរការទៅបានដោយស្របច្បាប់របស់អាម៉េរិក បើអាម៉េរិក ពិតជាចង់អនុវត្តមែននោះ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ប្រសិនបើយន្តការពន្ធ១៥% ទូទាំងពិភពលោកនេះត្រូវបានអនុវត្តមែននោះ អត្រាពន្ធសម្រាប់កម្ពុជានឹងធ្លាក់ចុះពី១៩% មកនៅត្រឹម១៥% ដែលវាជាសញ្ញាវិជ្ជមានមួយសម្រាប់ការនាំចេញ ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ដើម្បីឱ្យកម្ពុជាមានប្រៀបជាងប្រទេសជិតខាងក្នុងតំបន់នៅឡើយទេ។ យ៉ាងណាមិញអ្នកជំនាញរូបនេះសង្ឃឹមថា តាមរយៈទំនាក់ទំនងទ្វេភាគីដែលកំពុងមានពន្លឺល្អ កម្ពុជានឹងអាចស្នើសុំបញ្ចុះអត្រាពន្ធឱ្យទាបជាងនេះបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការបន្ថយអត្រាពន្ធពី១៩% មកត្រឹម១៥% នឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ទំនិញកម្ពុជា នៅក្នុងទីផ្សារអាម៉េរិក បន្ថែមទៀត។ ទោះជាយ៉ាងណា លោកបណ្ឌិត បានផ្តល់ជាយោបល់ថា កម្ពុជាមិនត្រូវផ្អែកតែលើគោលនយោបាយអាម៉េរិកឡើយ ដោយសារវាមានភាពប្រែប្រួលខ្លាំង ហើយអ្នកផលិតក្នុងស្រុកត្រូវតែពង្រឹងសមត្ថភាពផលិត និងស្វែងរកទីផ្សារថ្មីៗដោយខ្លួនឯងបន្ថែមទៀត ដើម្បីធានានូវស្ថិរភាពសេដ្ឋកិច្ចយូរអង្វែង។

គួរបញ្ជាក់ថា ទោះបីអំណាចកំណត់ពន្ធជាទូទៅស្ថិតក្នុងសមត្ថកិច្ចរបស់សភាអាម៉េរិក ប៉ុន្តែលោក ដូណាល់ ត្រាំ នៅតែអាចប្រើប្រាស់ច្បាប់ពាណិជ្ជកម្មពិសេសៗ ដើម្បីដាក់ចេញនូវវិធានការពន្ធក្នុងរយៈពេលកំណត់ណាមួយ ដែលលោកយល់ថា ចាំបាច់សម្រាប់ការពារផលប្រយោជន៍សេដ្ឋកិច្ចអាម៉េរិក៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អាម៉េរិក កំពុងជួបវិបត្តិវិនិយោគិនសម្រុកដកលុយចេញពីផ្សារភាគហ៊ុនក្នុងស្រុក ហើយងាកទៅវិនិយោគនៅក្រៅប្រទេស

សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមហានិភ័យធំ ខណៈដែលបណ្ដាវិនិយោគិនអាម៉េរិក សម្រុកដកលុយចេញពីផ្សារភាគហ៊ុនក្នុ…

លោក ត្រាំ គ្រោងដំឡើងពន្ធនាំចូលថ្មីរហូតដល់១៥% ក្រោយពន្ធបដិការត្រូវបានតុលាការកំពូលលុបចោល

ភ្លាមៗក្រោយតុលាការកំពូលសហរដ្ឋអាម៉េរិក សម្រេចលុបចោលពន្ធគយបដិការកាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ