វិស័យទេសចរណ៍

ក្រោយទទួលបានភ្ញៀវទេសចរបរទេស៦០ម៉ឺននាក់ក្នុង១សប្តាហ៍ ជំរុញឱ្យថៃបន្ទាបការព្យាករចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ


ការព្យាករណ៍ដែលថា នៅឆ្នាំ២០២៤ ថៃអាចទាក់ទាញភ្ញៀវទេសចរបរទេសបានជាង៣៦ លាននាក់ត្រូវបានទាញទម្លាក់មកនៅត្រឹម៣២លាននាក់វិញ ក្រោយនៅសប្តាហ៍ទី១នៃឆ្នាំនេះ ថៃអាចស្វាគមន៍ភ្ញៀវទេសចរបរទេសបានត្រឹមតែជាង៦០ម៉ឺននាក់ប៉ុណ្ណោះ ធ្លាក់ចុះជាង២៣% ដោយភ្ញៀវទេសចរចិនឈរនៅលំដាប់ខ្ពស់ជាងគេ។
វិស័យទេសចរណ៍
ដោយ

លោកស្រី ស៊ូដាវ៉ាន់ វ៉ាងសុផាគីកុសល់ ( Sudawan Wangsuphakijkosol) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសក្បែរខាងកម្ពុជាមួយនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន៦០ម៉ឺន៥ពាន់នាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ធ្លាក់ចុះជាង២៣% បើធៀបនឹងសប្តាហ៍ចុងក្រោយនៃខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងអំឡុងពេលដូចគ្នានេះ ថៃទទួលបានភ្ញៀវទេសចរចិនសរុបជាង៨ម៉ឺននាក់ធ្លាក់ចុះជិត១៩%, ម៉ាឡេស៊ី បានជាង៦ម៉ឺននាក់ធ្លាក់ចុះជាង៤៨%, រុស្ស៊ី បានជាង៥ម៉ឺននាក់ ធ្លាក់ចុះជិត៣%, កូរ៉េខាងត្បូងបានជាង៤ម៉ឺននាក់ ធ្លាក់ចុះជិត៥% និងឥណ្ឌា បានជាង៣ម៉ឺននាក់ ធ្លាក់ចុះជិត២៤%។ ទោះបីចំនួនភ្ញៀវទេសចរនៅសប្តាហ៍ទី១មានការធ្លាក់ចុះក្តី តែរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃរំពឹងថា តាមរយៈគោលនយោបាយលើកលែងទិដ្ឋការវានឹងជួយជំរុញឱ្យចំនួនភ្ញៀវទេសចរបរទេសមានកើនឡើងនៅសប្តាហ៍ក្នុងខែមករា នេះ។

ពាក់ព័ន្ធនឹងស្ថានភាពនៃវិស័យទេសចរណ៍ អាជ្ញាធរទេសចរណ៍ថៃ គ្រោងទាក់ទាញភ្ញៀវទេសចរចិននៅឆ្នាំ២០២៤ នេះ ឲ្យបាន៨លាន២សែននាក់ ប៉ុន្តែបានប្រកាសពីការបន្ថយការព្យាករភ្ញៀវទេសចរបរទេសសរុបនៅឆ្នាំនេះពី៣៦លាននាក់ មកនៅត្រឹម៣២លាននាក់វិញ។

កាលពីឆ្នំា២០២៣ កន្លងទៅ អាជ្ញាធរទេសចរណ៍ថៃ បានព្យាករថា ថានឹងអាចទាក់ទាញភ្ញៀវទេសចរចិនប្រមាណ៤លាននាក់ ប៉ុន្តែក្រោយមកបានកាត់បន្ថយក្តីរំពឹងមកនៅត្រឹមតែ៣លាននាក់ប៉ុណ្ណោះ ហើយការព្យាករទាក់ទាញឱ្យបាន៨លាន២សែននាក់នៅឆ្នាំ២០២៤ គឺជាគោលដៅដ៏ផុយស្រួយ។ គិតពីខែមករា ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ថៃបានទាក់ទាញភ្ញៀវទេសចរបរទេសត្រឹមតែជាង២៣លាននាក់ប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ប្រសិនបើសង្គ្រាមតៃវ៉ាន់ផ្ទុះឡើង តើវានឹងបង្កវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរកម្រិតណា?

ប្រសិនបើសង្គ្រាមតៃវ៉ាន់ ដើម្បីបង្រួបបង្រួមទឹកដីចិនតែមួយផ្ទុះឡើងដូចការព្យាកររបស់អ្នកឃ្លាំមើលស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោកមួយចំនួនមែនន…

ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ជះលុយជាង១០ពាន់លានដុល្លារ ទិញយន្តហោះពីក្រុមហ៊ុន Airbus

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អឺរ៉ុប Airbus បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍មួយរបស់កោះតៃវ៉ាន់ បានឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ