ភូមិសាស្រ្តនយោបាយ

ប្រសិនបើសង្គ្រាមតៃវ៉ាន់ផ្ទុះឡើង តើវានឹងបង្កវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរកម្រិតណា?


ប្រសិនបើសង្គ្រាមតៃវ៉ាន់ ដើម្បីបង្រួបបង្រួមទឹកដីចិនតែមួយផ្ទុះឡើងដូចការព្យាកររបស់អ្នកឃ្លាំមើលស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោកមួយចំនួនមែននោះ វានឹងមានការបង្ហូរឈាម និងបង្កវិនាសកម្មធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដែលគ្មានអ្នកណាម្នាក់ចង់ឱ្យវាកើតឡើងនោះឡើយ។ នេះបើយោងតាមការលើកឡើងដោយសារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
ភូមិសាស្រ្តនយោបាយ
ដោយ

ស្ថាប័នសារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg បានប៉ាន់ប្រមាណថា ប្រសិនបើសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើង ដោយសារមហាយក្សចិនបើកប្រតិបត្តិការយោធាចូលឈ្លានពានកោះតៃវ៉ាន់ ដែលចិនតែងតែអះអាងថា ជាខេត្តមួយរបស់ខ្លួន ដើម្បីបង្រួបបម្រួមទឹកដីចិនតែមួយមែននោះ វានឹងធ្វើឱ្យមានការបង្ហូរឈាម និងធ្វើឱ្យសេដ្ឋកិច្ចខាតបង់មហាសាលរហូតដល់ទៅ១០ទ្រីលានដុល្លារអាម៉េរិក ដែលស្មើប្រមាណ១០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកទាំងមូល។

សារព័ត៌មានដដែលនេះបានបញ្ជាក់ថា វិនាសកម្មសេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាមតៃវ៉ាន់ នេះគឺធ្ងន់ធ្ងរជាងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន វិបត្តិកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៧-២០០៨ ទៅទៀត ពោលគឺធ្ងន់ធ្ងរជាងឆ្ងាយណាស់។

ការកើនឡើងឥទ្ធិពលរបស់មហាយក្សចិន ទាំងផ្នែកសេដ្ឋកិច្ច និងយោធា បូករួមអារម្មណ៍ពុះកញ្ជ្រោលរបស់កោះតៃវ៉ាន់ ដែលចង់បានឯករាជ្យមានអត្តសញ្ញាណជាតិផ្ទាល់ខ្លួន និងការប្រេះស្រាំប្រកបដោយភាពតានតឹងក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានន័យថា ស្ថានភាពដែលនាំទៅរកវិបត្តិ គឺបានកើតឡើងហើយ ហើយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃទី១៣ ខែមករា ដ៏ខ្លីខាងមុខនេះ គឺមានសភាពក្ដៅគគុកដែលអាចនាំទៅរកវិបត្តិ។

ក្រុមអ្នកជំនាញសន្តិសុខជាតិនៅមន្ទីរបញ្ចកោណ ក្រុមអ្នកជំនាញនៅសហរដ្ឋអាម៉េរិក និងជប៉ុន ព្រមទាំងក្រុមហ៊ុនប្រឹក្សាយោបល់ជាច្រើនក្នុងពិភពលោកកំពុងលើកឡើងពីសេនារីយ៉ូដែលមហាយក្សចិន អាចហ៊ុមព័ទ្ធដែនសមុទ្ររបស់កោះតៃវ៉ាន់ និងឈានទៅដល់ការចូលឈ្លានពានពេញទំហឹងដើម្បីបង្រួបបម្រួមទឹកដីចិនតែមួយ។

ហើយបើក្រឡេកទៅមើលការឈ្លានពានពីសំណាក់រុស្ស៊ី ចូលប្រទេសអ៊ុយក្រែន កង្វះបន្ទះឈីប និងការបិទខ្ទប់កូវីដ-១៩ ឃើញថា វាបានជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ហើយថា ផលប៉ះពាល់នៃសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់ នឹងធ្ងន់ធ្ងរជាងវិបត្តិទាំងប៉ុន្មានខាងលើឆ្ងាយណាស់។

សូមបញ្ជាក់ថា កោះតៃវ៉ាន់ជាអ្នកផលិតបន្ទះឈីបទំនើបបំផុតរបស់ពិភពលោកភាគច្រើន។ នៅទូទាំងពិភពលោក៥,៦%នៃតម្លៃបន្ថែមសរុបបានមកពីវិស័យនានាដែលប្រើបន្ទះឈីបមានទំហំជិត៦ទ្រីលានដុល្លារ។ ហើយតម្លៃទីផ្សារសរុបសម្រាប់អតិថិជនកំពូលទាំង២០របស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាត យក្សតៃវ៉ាន់ TSMC មានទំហំប្រមាណ៧,៤ទ្រីលានដុល្លារ ខណៈដែលច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) គឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យការផលិតស្ករត្នោតកំពង់ស្ពឺ មិនអាចឆ្លើយតបនឹងការបញ្ជាទិញពីក្រៅប្រទេស?

ព័ត៌មាន
សមាគមស្ករត្នោតកំពង់ស្ពឺ បានអះអាងថា ទីផ្សារស្ករត្នោតកំពង់ស្ពឺនៅក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានតម្រូវការខ្ពស់មកទល់ពេលនេះ…

ក្រោយទទួលបានភ្ញៀវទេសចរបរទេស៦០ម៉ឺននាក់ក្នុង១សប្តាហ៍ ជំរុញឱ្យថៃបន្ទាបការព្យាករចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ

ព័ត៌មាន
ការព្យាករណ៍ដែលថា នៅឆ្នាំ២០២៤ ថៃអាចទាក់ទាញភ្ញៀវទេសចរបរទេសបានជាង៣៦ លាននាក់ត្រូវបានទាញទម្លាក់មកនៅត្រឹម៣២លាននាក់វិញ ក្រោយនៅសប្តាហ៍ទី១នៃឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ