Advertisement
Advertisement
Advertisement
វិស័យទេសចរណ៍ថៃ

Thai Airways បង្ហាញជំនឿចិត្តលើផែនការអាជីវកម្មថ្មីរបស់ខ្លួនក្រោយដាក់ទៅតុលាការក្ស័យធនថៃ


ដូចការកំណត់ទុក ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ និង កំពុងហ៊ុមជិតទៅដោយបំណុលយ៉ាងច្រើននោះ បានដាក់ផែនការស្តារនីតិសម្បទាអាជីវកម្មថ្មី ទៅកាន់តុលាការក្ស័យធនរបស់ថៃរួចរាល់ហើយកាលពីថ្ងៃទី២ខែមីនា កន្លងទៅថ្មីៗនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្ទាល់ដែលបានចេញផ្សាយ។
Thai Airways បង្ហាញជំនឿចិត្តលើផែនការអាជីវកម្មថ្មីរបស់ខ្លួនក្រោយដាក់ទៅតុលាការក្ស័យធនថៃ
ដោយ
Advertisement

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះបានអះអាងថា នៅពេលដែលអាជ្ញាធរថៃអនុម័តផែនការអាជីវកម្មថ្មីនេះរួច និងនៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាល Thai Airways នឹងត្រៀមខ្លួនដើម្បីប្រតិបត្តិការអាជីវកម្មជាថ្មី ក្រោមចក្ខុវិស័យថ្មីរបស់ខ្លួន ព្រមទាំងបំពេញតួនាទីជាក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយដែលមានគុណភាពខ្ពស់។

ក្នុងនោះផងដែរ Thai Airways បានបង្ហើបពីវិធានការណ៍ខ្លះៗដែលខ្លួនបានអនុវត្ត និងបន្តអនុវត្តដើម្បីកាត់បន្ថយចំណាយ គោលដៅស្តារខ្លួនឯងឡើងវិញពីវិបត្តិហិរញ្ញវត្ថុ។ វិធានការទាំងនោះរួមមាន ការកាត់បន្ថយបុគ្គលិកពីជាង២ម៉ឺននាក់មកនៅត្រឹម ១ម៉ឺន៤ពាន់នាក់ព្រមទាំងកាត់បន្ថយចំនួនយន្តហោះ ពី១២គ្រឿងមកនៅត្រឹម៤គ្រឿងប៉ុណ្ណោះ។ 

លោក ចាន់ ស៊ីន ប្រធានស្តីទីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានដាក់គោលដៅ រកចំណូលឲ្យបាន ៥០ពាន់លានបាត ឬស្មើនឹងជាង ១ពាន់៦រយលានដុល្លារអាមេរិកត្រឹមឆ្នាំ២០២៥ខាងមុខ។

ប្រធានស្តីទី Thai Airways ដដែលបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនត្រូវរកឲ្យបានប្រាក់ចំនួន ៣០ពាន់លានបាត ឬស្មើនឹងប្រមាណ១ពាន់លនាដុល្លារ នៅត្រឹមខែមិថុនាឆ្នាំនេះ ដើម្បីមានលទ្ធភាពអាចទូទាត់ថ្លៃដើមដែលខ្លួនបានចំណាយពីមុន និងសម្រាប់បង់ជាសំណង ដល់បុគ្គលិកដែលខ្លួនបានបញ្ឈប់ទាំងអស់។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន Thai Airways កំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុដ៏រ៉ាំរ៉ៃដោយបានជំពាក់លុយម្ចាស់បំណុលជាង១ម៉ឺន៣ពាន់ក្រុមហ៊ុនផ្សេងៗគ្នា គិតជាទឹកប្រាក់មានចំនួន ៤១០ពាន់លានបាត ឬស្មើនឹងជាង ១៣ពាន់លានដុល្លារអាមេរិក។ ម្ចាស់បំណុលទាំងអស់ នឹងមកជួបប្រជុំគ្នានៅថ្ងៃទី ១២ ខែឧសភាខាងមុខ ដើម្បីបោះឆ្នោតសម្រេចថា នឹងគាំទ្រ ឬមិនគាំទ្រផែនការអាជីវកម្មថ្មីរបស់ក្រុមហ៊ុន។ ក្នុងន័យនេះ បើម្ចាស់បំណុលភាគច្រើនបោះឆ្នោតគាំទ្រឲ្យបន្ដ នៅក្រុមហ៊ុន Thai Airways អាចនឹងបន្ដដង្ហើមរស់ទៀតបាន ប៉ុន្ដែ បើបោះឆ្នោតមិនគាំទ្រ នោះក្រុមហ៊ុននេះ នឹងត្រូវប្រកាសក្ស័យធនតែម្ដង៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញអ្នកឆ្លង២៣នាក់បន្ថែមទៀត ក្នុងនោះមាន ២នាក់នៅកោះកុង

ព័ត៌មាន
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២១ បានបង្ហាញរបាយការណ៍រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៣នាក់ថ្មីបន្ថែមទៀត ដោយសុទ្ធសឹងជាអ្នកពាក...

ក្នុងឆ្នាំ២០២០ប្រទេសណាខ្លះក្នុងតំបន់ មានកម្ចីមិនដំណើរការឬកម្ចីខូចកើនឡើងខ្ពស់ជាងគេ?

ព័ត៌មាន
កម្ចីមិនដំណើរការ Nonperforming loans ឬ ហៅថាកម្ចីខូចដែលមានការសងត្រឡប់យឺតយ៉ាវ ឬ មិនអាចសងត្រឡប់បាននៅក្នុងប្រព័ន្ធធនាគារនៅក្នុងប្រទេសតំ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ