វិស័យកសិកម្ម

អ្នកជំនាញ៖ វិស័យកសិកម្មត្រូវការសេវាធានារ៉ាប់រងដើម្បីធានាការរីកចម្រើន


អ្នកជំនាញក្នុងវិស័យធានារ៉ាប់រងជឿជាក់ថាអ្នកប្រកបរបរក្នុងវិស័យកសិកម្មនៅកម្ពុជាអាចប្រឈមនឹងការធ្លាក់ចុះ ប្រសិនបើបន្តខ្វះសេវាធានារ៉ាប់រងក្នុងវិស័យនេះ។ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម ក៏ដូចជារក្សាឲ្យបាននូវសន្តិសុខស្បៀងជូនប្រជាពលរដ្ឋ ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ក្រោមការសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា គ្រោងដាក់ឲ្យប្រើប្រាស់ផលិតផលធានារ៉ាប់រងលើវិស័យកសិកម្មនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។
កសិករក្នុងខេត្តបាត់ដំបងកំពុងច្រូតស្រូវ (រូបភាព៖ CRF)
ដោយ

តាមរយៈផលិតផលនេះ វាមិនត្រឹមតែជួយកាត់បន្ថយហានិភ័យក្នុងការខាតបង់ប្រាក់ជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយរក្សាស្ថិរភាពចំណូលជូនពួកគេទៀតផង។ ក្រុមការងារខេមបូណូមីសលម្អិតរឿងនេះដូចតទៅ។

លោក យក់ ចំរើនឬទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង Forte បានអះអាងថា ក្រោមកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី រួមជាមួយអង្គការអន្តរជាតិនានា ក្រុមហ៊ុន Forte នឹងដាក់ឲ្យប្រើប្រាស់ផលិតផលធានារ៉ាប់រងលើវិស័យកសិកម្ម នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។ គោលបំណងនៃការដាក់ឲ្យប្រើប្រាស់សេវាធានារ៉ាប់រងលើវិស័យកសិកម្មនេះ គឺដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជួយរក្សាស្ថិរភាពប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ការរួមចំណែកជួយកាត់បន្ថយហានិភ័យ និងរក្សាសន្តិសុខស្បៀងអាហារជូនប្រជាពលរដ្ឋ ក៏ជាគោលបំណងមួយផងដែរ។

លោកអ្នកជំនាញរូបនេះបារម្ភថា អ្នកប្រកបរបរក្នុងវិស័យកសិកម្មអាចប្រឈមនឹងថយចុះ ប្រសិនបើខ្វះការយកចិត្តទុកដាក់ និងសេវាធានារ៉ាប់រង ដ្បិតវិស័យនេះជាវិស័យមួយដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។ នៅពេលអ្នកប្រកបរបរក្នុងវិស័យនេះថយចុះ វាអាចនឹងជះឥទ្ធិពលមិនល្អដល់វិស័យកសិកម្មទាំងមូល ដែលអាចធ្វើឲ្យប៉ះពាល់ដល់ផែនការនាំចេញផលិតផលកសិកម្ម និងការរក្សាសន្តិសុខស្បៀងជូនប្រជាពលរដ្ឋជាដើម។  

លោក យក់ ចំរើនឬទ្ធិ បានគូសបញ្ជាក់ថា លោកជាមួយអង្គការជាដៃគូមួយកំពុងសិក្សាផ្តល់សេវាធានារ៉ាប់រងលើវិស័យចិញ្ចឹមត្រីដែលកំពុងមានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន។ អ្នកជំនាញរូបនេះបានចោទជាសំណួរថា ប្រសិនបើគ្មានការធានារ៉ាប់រងទេនោះ តើវិស័យនេះនឹងជួបហានិភ័យយ៉ាងណា? សម្រាប់ លោក អ្នកចិញ្ចឹមត្រីនឹងជួបហានិភ័យខ្ពស់បើបន្តចិញ្ចឹមដោយគ្មានការធានារ៉ាប់រងដូចបច្ចុប្បន្ន។

បើតាមលោក យក់ ចំរើនឬទ្ធិ ផលិតផលធានារ៉ាប់រងលើវិស័យកសិកម្ម គ្រោងអនុវត្តជំហានដំបូងនៅភូមិជាង១ពាន់ក្នុងខេត្តចំនួន៣រួមមានខេត្តព្រៃវែង កំពង់ធំ និងបាត់ដំបង ដោយរំពឹងទទួលបានអ្នកចូលរួម១២ម៉ឺននាក់៕

None



អត្ថបទបន្ទាប់


ក្រសួងសាធារណការស្នើឱ្យ UNDP ជួយបង្កើតស្ថានីយសាកថ្មរថយន្ដអគ្គិសនី

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឱ្យអង្គការ UNDP ជួយបង្កើតស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីជួយលើកកម្ពស់ និ…

អាមេរិក និងអាល្លឺម៉ង់ ចេញគាំទ្រប្រទេសលីទុយអានីក្នុងជម្លោះជាមួយចិន ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ បានឈរជាខ្នងបង្អែករបស់ប្រទេសលីទុយអានី ក្នុងជម្លោះរវាងប្រទេសនេះ ជាមួយនឹងប្រទេសចិន ទាក់ទងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ