វិញ្ញាបនបត្រហោះហើរក្នុងស្រុក

ក្រោយទទួលបានវិញ្ញាបនបត្រហោះហើរក្នុងស្រុក Air Asia ប្តេជ្ញាពង្រីកការហោះហើរទៅកាន់តំបន់បន្ថែមទៀត

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការផ្លូវអាកាស (AOC ) និងវិញ្ញាបនបត្ររោងជាងជួសជុស(AMO) យន្តហោះដល់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដើម្បីឱ្យក្រុមហ៊ុននេះចាប់ផ្តើមប្រតិបត្តិការហោះហើរក្នុងស្រុកស្របតាមច្បាប់ បទបញ្ញត្តិ និងលក្ខខណ្ឌតម្រូវការរបស់កម្ពុជា។ បើគ្មានការប្រែប្រួលទេក្រុមហ៊ុននេះនឹងចាប់ផ្តើមហោះហើរក្នុងស្រុកចាប់ពីថ្ងៃទី៣ ឧសភា នេះ។
វិញ្ញាបនបត្រហោះហើរក្នុងស្រុក
ដោយ

យ៉ាងណាមិញក្រោយទទួលបានវិញ្ញាបនបត្រហោះហើរក្នុងស្រុកផ្លូវការ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការហោះហើរនៅក្នុងប្រទេសចំនួន៥នៅក្នុងតំបន់អាស៊ានមួយនេះ ប្តេជ្ញានឹងពង្រីកការហោះហើររបស់ខ្លួនពីកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ធំៗចំនួនទៀតនាពេលខាងមុខ ដើម្បីជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍របស់កម្ពុជា។ នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍ Air Asia ទទួលបានវិញ្ញាបនបត្រប្រតិបត្តិការផ្លូវអាកាស(AOC ) និងវិញ្ញាបនបត្ររោងជាងជួសជុស(AMO)ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីបើកប្រតិបត្តិការហោះហើរក្នុងស្រុករវាងខេត្តគោលដៅទេសចរណ៍ធំរបស់កម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុននេះបានរៀបចំកម្មវិធីសម្ពោធក្រុមហ៊ុន និងបើកដំណើរការហោះហើរក្នុងស្រុករបស់ខ្លួនលើកដំបូង ហើយបើគ្មានការប្រែប្រួលទេក្រុមហ៊ុននេះនឹងចាប់ផ្តើមដំណើរការហោះហើរដឹកអ្នកដំណើរចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា តាមរយៈការបើកជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុន AirAsia នឹងជំរុញនូវកំណើនជើងហោះហើរ និងចំនួនអ្នកដំណើរក្នុងស្រុកឱ្យកើនឡើង ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៏ថ្មី ស្របពេលដែលតម្លៃនៃការហោះហើររបស់ក្រុមហ៊ុននេះស្ថិតក្នុងកម្រិតសមរម្យ ដែលប្រជាជនកម្ពុជាមួយចំនួនធំមានលទ្ធភាពអាចធ្វើដំណើរតាមផ្លូវអាកាសបាន។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានចាត់ទុកការទទួលបានវិញ្ញាបនបត្រហោះហើរក្នុងស្រុក និងការសម្ពោធបើកការហោះហើរលើកដំបូងរបស់ Air Asia គឺជាភាពជោគជ័យ និងជាបំណងប្រាថ្នារបស់ក្រុមហ៊ុននេះ ដែលចង់សម្រេចគោលដៅលើចក្ខុវិស័យ និងទស្សនទានក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរជាមួយនឹងការផ្តល់នូវលក្ខណៈងាយស្រួលដល់ភ្ញៀវជាអ្នកដំណើរជាតិ និងអន្តរជាតិតាមរយៈការព្យាយាមធ្វើឱ្យមានការតភ្ជាប់ការហោះហើរក្នុងតំបន់ និងធ្វើឱ្យមានការហោះហើរត្រង់បន្ថែមទៀតទៅកាន់ទីផ្សារចិន និងគ្រប់តំបន់នៅលើសាកលលោកមកកាន់ប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំរូបនេះបន្ថែមថា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍របស់កម្ពុជាឱ្យកាន់តែរីកចម្រើន ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានប្តេជ្ញាថា ខ្លួននឹងពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ទៅបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីជាមួយតម្លៃសមរម្យ តាមរយៈការហោះហើរត្រង់ពីកម្ពុជាទៅកូរ៉េ និងឥណ្ឌា ព្រមទាំងពង្រីកជើងហោះហើរទៅប្រទេសមួយចំនួនទៀតដូចជាអូស្រ្តាលី ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ AirAsia មាន៧ក្រុមហ៊ុន ដោយកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសក្នុងតំបន់អាស៊ានចំនួន៥រួមមានម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងកម្ពុជា មានយន្តហោះចំនួន២២០គ្រឿងដែលកំពុងដំណើរការជើងហោះហើររបស់ខ្លួនទៅកាន់១៣០គោលដៅ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងហោះហើរទៅមករវាងភ្នំពេញ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ ខណៈការហោះហើរអន្តរជាតិនឹងចាប់ដំណើរការនាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ សឿន វណ្ណឌេត, រូបភាពឯកសារ

None

អត្ថបទបន្ទាប់

ថៃ ជាប់ឈ្មោះអាក្រក់ក្នុងចំណោមកំពូលប្រទេសទាំង៣នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលមានអំពើឆបោក

របាយការណ៍ស្ទាបស្ទង់មួយរបស់ក្រុមហ៊ុនយក្សអាម៉េរិក Google បង្ហាញថា ប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនប្រមាណណ៧២លាននាក…

សម្តេចធិបតី ជំរុញឱ្យផ្តោតលើកការកម្ពស់គុណភាពផ្លូវដែកដែលមានស្រាប់ ជាជាងគម្រោងផ្លូវដែកល្បឿនលឿន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា កម្ពុជាត្រូវតែធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកឱ្យកាន់តែប្រសើរឡើងថែមទៀត …

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ