ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាម៉ាហ្សូន

ក្រុមហ៊ុនអាម៉ាហ្សូនបានវ៉ាដាច់ក្រុមហ៊ុនវ៉ល់ម៉ាតជាលើកដំបូងចំពោះការរកបានប្រាក់ចំណូលច្រើន


ក្រុមហ៊ុន Amazon បានវ៉ាដាច់ក្រុមហ៊ុន Walmart សម្រាប់ប្រាក់ចំណូលប្រចាំត្រីមាសជាលើកដំបូងមិនធ្លាប់មាន ដោយក្រុមហ៊ុននេះអាចរកចំណូលបានជិត១៨៨ពាន់លានដុល្លារនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ដោយបានឈ្នះក្រុមហ៊ុនលក់រាយ Walmart ដែលរកបានចំណូលត្រឹមតែជាង១៨០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាម៉ាហ្សូន
ដោយ

ចាប់តាំងពីឆ្នាំ២០១២ មក ក្រុមហ៊ុន Walmart បានរក្សាតំណែងជាអ្នករកបានប្រាក់ចំណូលដ៏កំពូលរៀងរាល់ត្រីមាសដោយបាននាំមុខក្រុមហ៊ុនលក់ទំនិញប្រើប្រាស់ផ្សេងទៀតនៅសហរដ្ឋអាម៉េរិករួមទាំងក្រុមហ៊ុនអាម៉ាហ្សូនផងដែរ។ ប៉ុន្តែឥឡូវអ្វីៗបានផ្លាស់ប្ដូរហើយ ដោយកាលពីដើមខែនេះ ក្រុមហ៊ុនអាម៉ាហ្សូនបានអះអាងថា ខ្លួនរកចំណូលបានជិត១៨៨ពាន់លានដុល្លារនៅត្រីមាសទី៤ ឆ្នាំ២០២៤។ ក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា តួលេខនេះបានជួយឱ្យក្រុមហ៊ុនអាម៉ាហ្សូន វ៉ាដាច់ជាលើកដំបូងលើក្រុមហ៊ុនវ៉ល់ម៉ាត ដែលរកចំណូលបានត្រឹមតែ១៨០ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។

បើតាមក្រុមហ៊ុនស្រាវជ្រាវ FactSet ទោះបីជាក្រុមហ៊ុន Amazon កំពុងនាំមុខខាងប្រាក់ចំណូលក៏ដោយ ប៉ុន្តែក្រុមហ៊ុន Walmart នៅតែនាំមុខគេខាងផ្នែកលក់ប្រចាំឆ្នាំ ដោយគេបានព្យាករថា ក្រុមហ៊ុន Walmart នឹងទទួលបានប្រាក់ចំណូលចំនួន៧០៨ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធខាងមុខ ខណៈដែលប្រាក់ចំណូលពេញមួយឆ្នាំរបស់ក្រុមហ៊ុន Amazon សម្រាប់ឆ្នាំ២០២៥ នឹងមានត្រឹមតែ៧០០ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិនប្រឈមនឹងកង្វះកម្លាំងពលកម្មជំនាញ AI ចំពេលតម្រូវការកំពុងកើនឡើងខ្ពស់

ប្រទេសចិនកំពុងប្រឈមនឹងកង្វះខាតអ្នកមានជំនាញខាងបញ្ញាសិប្បនិមិត្ត (AI) ចំពេលក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនកំពុងត្រូវការបុគ្គលិកកាន់តែច្រើន…

តើមានកត្តាអ្វីខ្លះជំរុញឱ្យប្រជាជនជប៉ុនលែងចង់ធ្វើលិខិតឆ្លងដែនសម្រាប់ធ្វើដំណើរទៅលេងក្រៅប្រទេស?

ចំនួនប្រជាជនជប៉ុនដែលកាន់លិខិតឆ្លងដែនជប៉ុនបានធ្លាក់ចុះដោយកាលពីឆ្នាំមុនមានពលរដ្ឋជប៉ុនប្រហែល១៧,៥%ប៉ុណ្ណោះ ដែលបានកាន់លិខិតឆ្លងដែនជប៉ុន ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ