មន្ទីរពេទ្យឯកជននៅថៃ

មន្ទីរពេទ្យឯកជននៅថៃស្នើឲ្យរដ្ឋជួយចំណាយលើថ្លៃព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈការចំណាយកើនខ្ពស់


ស្ថានភាពជំងឺកូវីដ-១៩ កំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសថៃដែលធ្វើឱ្យចំនួនអ្នកជម្ងឺមានការកើនឡើង ខណៈពេលមន្ទីរពេទ្យឯកជនកំពុងទទូចសុំឱ្យរដ្ឋាភិបាលជួយក្នុងការចំណាយលើថ្លៃព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ-១៩។ ការចំណាយជាមធ្យមនៃការព្យាបាលកូវីដ-១៩ អាចឡើងដល់ជាង ២០ ម៉ឺនបាត ឬស្មើនឹងជាង៦ពាន់ដុល្លារក្នុងរយៈពេល ១៤ ថ្ងៃសម្រាប់អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពកំពុងតាមដាន ហើយការចំណាយកាន់តែច្រើនសម្រាប់អ្នកជំងឺកម្រិតធ្ងន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។
មន្ទីរពេទ្យឯកជននៅថៃស្នើឲ្យរដ្ឋជួយចំណាយលើថ្លៃព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩

រលក​ឆ្លង​នៃ​ជម្ងឺ​កូ​វី​ដ​-១៩​ក្នុង​ប្រទេស​ថៃ បាន​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​ឯកជន​កំពុង​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​សម្រាប់​អ្នកជម្ងឺ​កូ​វី​ដ​-១៩ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ទីតាំង​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​ជួយ​សម្រាល​បន្ទុក​សុខភាព​សាធារណៈ​។

លោក​ផុង​ផាត់ ផា​តា​នា​វ៉ា​និ​ច ជានា​យក​ក្រុមហ៊ុន TPP Healthcare International និង ជា​ម្ចាស់​មន្ទីរពេទ្យ MedPark ក៏​បាន​បាន​លើក​ឡើង​ដែរ​ថា បញ្ហា​ដែល​មន្ទីរពេទ្យ​ឯកជន​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​ចំណាយ​មាន​ខ្ពស់​លើ​ថ្លៃ​ព្យាបាល​សម្រាប់​អ្នកជំងឺ​ដែល​មិនសូវ​មាន​ប្រាក់​ច្រើន​។ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​ស្ថិត​ក្នុង​ស្ថានភាព​កំពុង​តាមដាន នៅ​តាម​ពេទ្យ​ឯកជន​ក្នុង​ប្រទេស​ថៃ ត្រូវ​ចំណាយ​ប្រមាណ​ជាង ២០ ម៉ឺន​បាត ឬ​ស្មើនឹង​ជាង​៦​ពាន់​ដុល្លារ​ក្នុង​រយៈពេល ១៤ ថ្ងៃ​ខណៈ​ការ​ចំណាយ​នឹង​មាន​កាន់តែ​ច្រើន​ជាង​នេះ​ទៀត សម្រាប់​អ្នកជម្ងឺ​កម្រិត​ធ្ងន់ ដែល​ស្ថិត​ក្នុង​បន្ទប់ អាយ ស៊ី យូ​។ ម្ចាស់​មន្ទីរពេទ្យ​ឯក បាន​បន្ត​ទៀត​ថា តម្លៃ​នៃ​ការ​ព្យាបាល​ជម្ងឺ​កូ​វី​ដ​-១៩ អាច​មាន​តម្លៃ​មួយ​ដែល​អាច​ទទួលយក​បាន​សម្រាប់​សេវា​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ ប៉ុន្តែ​តម្លៃ​នេះ​មិន​សម​ស្រប​សម្រាប់​មន្ទីរពេទ្យ​ឯកជន​ទេ ដោយហេតុ​ថា មន្ទីរពេទ្យ​ឯកជន​ត្រូវការ​ចំណាយ​សម្រាប់​ប្រាក់ខែ​បុគ្គលិក​ច្រើន​ជាដើម​។

អ្នកជំនាញ​ផ្នែក​សុខាភិបាល បាន​និយាយ​ទៀត​ថា មន្ទីរពេទ្យ​ឯកជន​អាច​ជួយ​ព្យាបាល​អ្នកជម្ងឺ​កូ​វី​ដ​បាន​កាន់តែ​ច្រើន ប្រសិនបើ​រដ្ឋាភិបាល​អាច​ចូលរួម​ជួយ​ក្នុង​ការ​ចំណាយ​ថ្លៃដើម​ប្រមាណ​តែ ៨០% នៃ​ការ​ចំណាយ​ផ្នែក​វេជ្ជសាស្ត្រ ខណៈ​ដែល​បច្ចុប្បន្ន​រដ្ឋាភិបាល​ផ្ដល់​ជូន​មន្ទីរពេទ្យ​ឯកជន​នីមួយ​ៗ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ធន​តែ ៣០-៥០% នៃ​ថ្លៃដើម​ប៉ុណ្ណោះ ។ លោក​បាន​បន្ត​ទៀត​ថា​ប្រសិនបើ​រដ្ឋាភិបាល​អាច​ផ្ដល់​ប្រាក់​មូលនិធិ​សង្គ្រោះ​បន្ទាន់​ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​ព្យាបាល​អ្នកជម្ងឺ​កម្រិត​ធ្ងន់​នៅ​តាម​មន្ទីរពេទ្យ​ឯកជន ប្រការ​នេះ​ប្រាកដជា​ជំរុញ​ឱ្យ​មន្ទីរពេទ្យ​ជា​ច្រើន​ទៀត​នឹង​ចូលរួម​ក្នុង​ការ​ព្យាបាល​អ្នកជម្ងឺ​។បើ​តាម​អ្នកជំនាញ នៅ​ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ​មាន​ប្រហែល​៦០% នៃ​មន្ទីរពេទ្យ​ដែល​មាន​គ្រែ​សម្រាប់​អ្នកជំងឺ គឺជា​មន្ទីរ​ពេ​ទ្យេ​ឯកជន​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីនឹងផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន ១,៥លានដូសទៅឲ្យវៀតណាម

ព័ត៌មាន
ប្រទេសវៀតណាម នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ចំនួន១លាន៥សែនដូសបន្ថែមទៀត ពីប្រទេសអូស្ត្រាលី បន្ទាប់ពីទើបតែទទួលបានវ៉ាក់សាំង១លានដូសពីប្រទេសជ…

ឥណ្ឌូណេស៊ីផ្អាកគម្រោងលក់វ៉ាក់សាំងចិន ក្រោយរងការរិះគន់ខ្លាំងៗ

ព័ត៌មាន
ក្រុមហ៊ុនឱសថឥណ្ឌូនេស៊ីបានពន្យាពេលក្នុងការលក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ចិនដល់សាធារណជនចំពេលមានការរិះគន់ពីអ្នកជំនាញផ្នែកសុខាភិបាលថា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ