វិស័យ​ទូរគមនាគមន៍

បញ្ហាកាត់លុយទូរស័ព្ទដោយគ្មានមូលហេតុ៖ ទូរគមនាគមន៍កម្ពុជាត្រៀមដំណោះស្រាយ ដោយគ្រាន់តែចុចលេខ ១២០០ ដើម្បីផ្ដាច់សេវាកម្មនានា


អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានប្រាប់សារព័ត៌មានខេមបូណូមីសថា នៅក្នុងខែមិថុនានេះ ទូរគមនាគមន៍កម្ពុជាបានកំណត់យកលេខ ១២០០ សម្រាប់ចុចផ្ដាច់សេវាកម្មនានា ដែលសង្ស័យថា ក្រុមហ៊ុនទូរស័ព្ទចល័តបានភ្ជាប់ជូនអតិថិជនដោយគ្មានការអនុញ្ញាត ខណៈដែលបញ្ហានេះ ត្រូវបានអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តមួយចំនួន បានយល់ឃើញថា វាបានកាត់លុយទូរស័ព្ទរបស់ពួកគាត់ ដោយមិនដឹងពីមូលហេតុ។
ទូរគមនាគមន៍កម្ពុជា នឹងដាក់ឲ្យប្រើកម្មវិធីថ្មីនៅខែមិថុនា ដើម្បីដោះស្រាយរឿងកាត់លុយទូរស័ព្ទដៃដោយគ្មានមូលហេតុ
ដោយ

ក្នុង​នាម​សមាជិក និង​ជា​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឯកឧត្តម អ៊ឹម វុ​ត្ថា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​តេ​ឡេ​ក្រាម​ថា ទូរគមនាគមន៍​កម្ពុជា និង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំង​៦​នៅ​កម្ពុជា កំពុង​តែ​មា​មា​ញឹក​ក្នុង​ការ​ដាក់​ឲ្យ​​ដំណើរការនូវ​ចុចលេខ ​១២០០ សម្រាប់​ផ្ដាច់​​សេវាកម្ម​នានា​ក្នុងទូរស័ព្ទ ដែលសង្ស័យថា​បានភ្ជាប់​ និងបានកាត់លុយ​ដោយគ្មាន​មូលហេតុទាំងនោះ។ បើតាម​អ្នកនាំពាក្យ​រូបនេះ ការដាក់ឲ្យដំណើរការ​ចុចលេខ ១២០០ ដើម្បី​ផ្ដាច់​សេវាកម្មនានាក្នុងទូរស័ព្ទនោះ នឹងត្រូវដាក់​ឲ្យ​ដំណើរការ​ឆាប់ៗនេះ ពោលគឺនៅក្នុងខែមិថុនានេះ តទៅ។

ឯកឧត្តម​បាន​បញ្ជាក់​ថា « ចំពោះ​បញ្ហា​នេះ គឺ​មិន​មានការ​ប្តូរផ្លាស់​ទេ យើង​នឹង​ប្រើ​លេខ​ ១២០០​ហ្នឹង ប្រើប្រាស់​ក្នុង​ការ​ឲ្យ​បងប្អូន​ប្រជារាស្ត្រ​យើង​ចុច​ផ្តាច់​ការ​ភ្ជាប់​អា​សេវា​អស់ហ្នឹង ហើយ​ឥឡូវ​ហ្នឹង​យើង​កំពុង​តែ​មមាញឹក​ធ្វើ​ការងារ​ហ្នឹង ដោយសារ​តែ​មាន​លក្ខណៈ​បច្ចេកទេស ភ្ជាប់​បណ្តាញ​ហ្នឹង​ឲ្យ​គ្រប់​ក្រុមហ៊ុន​ទាំងអស់ ដើម្បី​រៀបចំ​ប្រព័ន្ធ ​Software ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​បាន​ក្នុង​ខែ​៦​​នេះ​ហើយ ដោយ​មិន​មានការ​ប្រើ​ប្រួល​អ្វី​ទេ​»​។

កន្លង​ទៅ មាន​ពលរដ្ឋ​ជា​ច្រើន​តែងតែ​រិះគន់​ចំពោះ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយចំនួន ជា​ពិសេស​ក្រុមហ៊ុន​ធំ​ល្បី​ៗចំនួន​​២ ដែល​តែងតែ​ធ្វើការ​កាត់​លុយ​ទូរស័ព្ទរបស់ពួកគាត់​​​ដោយ​គ្មាន​មូលហេតុ និង​ការ​ភ្ជាប់​កម្មវិធី​​ ឬសេវាកម្មទូរស័ព្ទ​​ផ្សេង​ៗ​​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ប្រើប្រាស់​ជាដើម​។

បើ​តាម​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា បន្ទាប់​ពី​រៀបចំ​ភ្ជាប់​ដំណើរការ ​និង​បច្ចេកទេស​នានា​​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំង​៦​រួច​ហើយ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​​នៅ​ក្នុង​គេហទំព័រ​​ហ្វេ​ស​ប៊ុ​ក​​ផ្លូវការ​របស់​​ទូរគមនាគមន៍​កម្ពុជា ដល់​អ្នក​ប្រើប្រាស់​​ឲ្យ​បានដឹង​​ពី​វិធី​ប្រើប្រាស់​​នា​ចុងខែ​មិថុនា​នេះ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​មានឱកាស​កេង​ប្រយោជន៍​ពី​ពលរដ្ឋ​បន្ត ក៏​ដូច​បញ្ចប់​ការ​ស្តីបន្ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មរបស់ចិន ធ្លាក់ចុះប្រមាណ ៥% មកនៅត្រឹមជាង ១,៦ទ្រីលានដុល្លារ នៅ៥ខែឆ្នាំនេះ

ព័ត៌មាន
មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក គឺប្រទេសចិន សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិជាង ១,៦ទ្រីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ខ…

ក្រុមប្រឹក្សាទេសចរណ៍ថៃ នឹងដាក់សម្ពាធរដ្ឋាភិបាលឲ្យបញ្ចប់ការរឹតត្បិតការធ្វើដំណើរអន្តរជាតិនៅត្រឹមខែមិថុនានេះ

ព័ត៌មាន
ដោយសារតែនៅរយៈពេល ២ខែចុងក្រោយនេះ ចំនួនទេសចរបរទេសមកកាន់ប្រទេសថៃ ស្ថិតក្នុងចំនួនសូន្យនោះ ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) នឹងដាក់សម្ពាធទៅកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ