សេដ្ឋកិច្ចអាម៉េរិក

តើមានកត្តាចម្បងអ្វីទើបអ្នកជំនាញហ៊ានវាយតម្លៃថា អាម៉េរិកអាចនឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ?


ស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ដែលបានស្តារឡើងវិញនៅចុងអាណត្តិរបស់លោក ចូ បៃដិន ត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថា អាចនឹងរអិលធ្លាក់ចូលក្នុងវិបត្តិជាថ្មីនៅដើមឆ្នាំ២០២៦ ខាងមុខនេះ។ លោក រ៉ូបឺត គីយូសាគិ (Robert Kiyosaki) ដែលជាអ្នកវិនិយោគអាម៉េរិកដ៏ល្បីល្បាញមួយរូបនៅលើពិភពលោកបានព្រមានថា ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អាចនឹងជំរុញឱ្យសហរដ្ឋអាម៉េរិក និងពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន MSN News។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

លោក រ៉ូបឺត គីយូសាគិ អ្នកវិនិយោគ និងជាអ្នកនិពន្ធសៀវភៅហិរញ្ញវត្ថុ ជាពិសេសសៀវភៅ Rich Dad Poor Dad ដែលជាសៀវភៅសេដ្ឋកិច្ចទទួលបានការគាំទ្រខ្លាំងបំផុតពីមហាជន បានសរសេរនៅលើបណ្តាញសង្គម X ថា ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ គឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់អាម៉េរិក និងពិភពលោក។ អ្នកជំនាញហិរញ្ញវត្ថុដ៏ជោគជ័យវ័យ៧៧ឆ្នាំរូបនេះ បានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពនៃទុនបម្រុងជាមាសរបស់សហរដ្ឋអាម៉េរិក។

នៅក្នុងអត្ថបទនោះ លោក បានជំរុញឲ្យមេដឹកនាំពិភពលោកយកចិត្តទុកដាក់ ជាពិសេសចំពោះការបរាជ័យក្នុងការគ្រប់គ្រងអតិផរណា ហើយបានព្រមានដោយត្រង់ថា ការកើនឡើងអត្រាអតិផរណានឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែអាក្រក់ទៅៗ ហើយនៅពេលដែលស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺនទៀត នោះប្រជាជនអាចបាត់បង់ទាំងជីវភាពរស់នៅបច្ចុប្បន្ន និងអនាគត។

លោក គីយូសាគិ បានព្រមានថា សេដ្ឋកិច្ចអាម៉េរិកអាចនឹងរអិលធ្លាក់ចូលក្នុងវិបត្តិនៅដើមឆ្នាំ២០២៦ ស្របពេលដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ទូទៅមិនទាន់មានភាពល្អប្រសើរ និងរងផលប៉ះពាល់ពីការដាក់សំពាធពន្ធលើចិន ម៉ិកស៊ិក កាណាដា និងលើប្រទេសនាំចូលផ្សេងៗទៀត។

ក្រៅបញ្ហាខាងលើនេះ ក្រុមអ្នកសេដ្ឋកិច្ចមួយចំនួនរួមទាំងទេសាភិបាលធនាគារកណ្តាលអាម៉េរិកជឿជាក់ថា សម្ពាធពន្ធគយរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ អាចធ្វើឱ្យក្រុមហ៊ុនអាម៉េរិកដែលពឹងផ្អែកលើទំនិញ និងសម្ភារៈនាំចូល នឹងបំប៉ោងតម្លៃលក់បន្ថែមទៀត ដែលនឹងធ្វើឱ្យអ្នកប្រើប្រាស់រងគ្រោះ។

ពាក់ព័ន្ធនឹងបញ្ហាទុនបម្រុងវិញលោក គីយូសាគិ បានលើកឡើងដោយសម្តែងការព្រួយបារម្ភថា ប្រសិនបើការគ្រប់គ្រងទុនបម្រុងមិនត្រឹមត្រូវ សេដ្ឋកិច្ចអាម៉េរិកនឹងដួលរលំ ប្រាក់ដុល្លារនឹងធ្លាក់ថ្លៃ ពិភពលោកនឹងស្ថិតក្នុងភាពវឹកវរ ហើយអតិផរណានឹងបំផ្លាញមនុស្សរាប់លាននាក់។ ការព្រួយបារម្ភនេះកើតឡើងក្រោយលោក ត្រាំ បានជូនដំណឹងថា លោកអាចនឹងទៅត្រួតពិនិត្យមាសបម្រុងជាលក្ខណៈឯកជន ដែលគេដឹងថាមានបរិមាណប្រមាណ៤០០តោន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការចំណាយពេលច្រើនលើកិច្ចការផ្ទះរបស់ស្រ្ដី អាចធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិដែរឬទេ?

នៅប្រទេសកម្ពុជា ស្ត្រីបានចំណាយពេល៥ម៉ោង និង២នាទីជារៀងរាល់ថ្ងៃលើការងារថែទាំ និងកិច្ចការផ្ទះដែលមិនទទួលបានប្រាក់កម្រៃ ដោយឡែកបុរសចំណាយពេលត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ