សាលារាជធានីស្វែងរកក្រុមហ៊ុន៣ដើម្បីគ្រប់គ្រងសំរាមក្នុងភ្នំពេញ

សាលារាជធានីប្រកាសរើសក្រុមហ៊ុនគ្រប់គ្រងសំរាម ខណៈស៊ិនទ្រីនៅតែមានសិទ្ធិចូលរួមក្នុងដេញថ្លៃការគ្រប់គ្រងនេះ


សាលារាជធានីភ្នំពេញ បានប្រកាសរកក្រុមហ៊ុនឯកជនអោយចូលរួមដេញថ្លៃតំបន់គ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ ដែលនឹងត្រូវបែងចែកជា៣តំបន់ ដើម្បីអោយការគ្រប់គ្រប់កាកសំណល់ក្នុងរាជធានីភ្នំពេញកាន់តែមានប្រសិទ្ធិភាព ដោយក្រុមហ៊ុនចំនួន៣នឹងត្រូវជ្រើសរើស អោយមានគ្រប់គ្រងសំរាមតាមតំបន់នីមួយៗ។
ឡានដឹកសំរាម​របស់ក្រុមហ៊ុន ស៊ិនទ្រី (រូបភាព៖ ពីក្រុមហ៊ុនស៊ិនទ្រី)
ដោយ

កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ផ្សព្វផ្សាយ​មួយ ដើម្បី​អញ្ជើញ​ក្រុមហ៊ុន​ឯកជន​នានា ដែល​មាន​សមត្ថភាព បទ​ពិសោធន៍ និង​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ដើម្បី​ផ្តល់​សេវា​ប្រមូល និង​ដឹក​ជ​ញ្ជូ​ម​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ ក្រោម​ដំណើរការ​និង​នីតិវិធី​លទ្ធកម្ម​តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​។ នៅ​ក្នុង​ដំណើរ​លទ្ធកម្ម​នេះ​ដែរ ត្រូវ​បាន​បែងចែក​ជា​០២​ដំណាក់កាល​ផ្សេង​គ្នា ដែល​ក្នុង​នោះ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បានការ​ជ្រើសរើស​ក្នុង​ដំណាក់កាល​ទី​០១ នឹង​មាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​បន្ត ក្នុង​ដំណាក់កាល​ទី​២ ឬ​ហៅ​ថា​ដំណាក់កាល​លទ្ធកម្ម​។

នៅ​ក្នុង​លិខិត​ដដែល​នោះ​បាន​បញ្ជាក់​ថា រាជធានី​ភ្នំពេញ ត្រូវ​បាន​បែងចែក​ជា​០៣​តំបន់ សម្រាប់​អោយ​ក្រុមហ៊ុន​ធ្វើការ​ជ្រើសរើស​ក្នុង​ការ​ផ្តល់​សេវា​ប្រមូល​និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ទៅ​តាម​តំបន់​នីមួយ​ៗ ហើយ​ក្រុមហ៊ុន​ក្នុងស្រុក ក្រុមហ៊ុន​អន្តរជាតិ និង​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ទាំងអស់ សុទ្ធតែ​អាច​ចូលរួម​ក្នុង​ដំណើរការ​លទ្ធកម្ម​នេះ​។

ចំពោះ​ការ​ផ្សព្វផ្សាយ​ពី​ដំណើរការ​ចូលរួម​ក្នុង​ការ​ធ្វើ​លទ្ធកម្ម​នេះ​ដែរ ត្រូវ​បាន​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ស៊ិ​ន​ទ្រី នៅ​តែ​អាច​មាន​សិទ្ធ​ចូលរួម​ក្នុង​ការ​ដេញថ្លៃ ដើម្បី​មាន​សិទ្ធិ​គ្រប់គ្រង​ដឹក​ជញ្ជូន​សំរាម និង​សំណល់​រឹង​បន្ត​ទៀត​បាន​។

យ៉ាងណាមិញ អ្នកនាំពាក្យ​រូប​មិន​អាច​បញ្ជាក់​ថា តើ​ក្រុមហ៊ុន​ឯកជន​ទាំង​៣ ដែល​នឹង​ត្រូវ​ចូលខ្លួន​មក​គ្រប់​សំរាម​ជំនួស​អោយ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​តែ​មួយ​កាលពីមុន នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​របស់​សាលា​រាជធានី ដែល​ទើបតែ​បង្កើត កាលពីដើម​ខែមករា​នោះ​ឬ​យ៉ាងណា​នោះ​ទេ ដោយ​រង​ចាំ​ការ​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​លំអិត នៅ​ពាក់កណ្តាល​ខែមីនា ខាង​មុខ​នេះ​សិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មការមូលបត្រ​កម្ពុជា អនុម័តផ្ដល់គោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនថ្មី​ចំនួន ៤

ព័ត៌មាន
នៅថ្ងៃតែមួយ ពោលគឺថ្ងៃតី ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈកម្មការមូលបត្រ​កម្ពុជា បានសម្រេចអនុម័ត ផ្ដល់ជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រ …

អេស៊ីលីដា គ្រោងបោះផ្សាយលក់ភាគហ៊ុន ៨,៧ លានហ៊ុន ក្រោយពីទទួលបានភ្លើងខៀវ ពី គណៈកម្មការមូលបត្រកម្ពុជា

ព័ត៌មាន
នៅទីបំផុត ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកម្ពុជា បានទទួល ការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ