គម្រោងជីករ៉ែ

មន្ទីរបញ្ចកោណអាមរិកស្នើសុំសភាផ្ដល់មូលនិធិដល់គម្រោងជីករ៉ែ នៅប្រទេសអូស្ត្រាលី និងអង់គ្លេស


នៅចំពេលដែល សង្គ្រាមកំពុងឆេះក្ដៅរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កឲ្យមានតម្រូវការនៃការផ្គត់ផ្គង់អាវុធកើនឡើង ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានស្នើសុំសភាអនុញ្ញាតឱ្យក្រសួងនេះ ផ្តល់មូលនិធិដល់កន្លែងជីករ៉ែមួយចំនួននៅចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី ដើម្បីដំណើរការយកសារធាតុរ៉ែ ជាយុទ្ធសាស្ត្រ ដែលអាចយកទៅប្រើសម្រាប់ការផលិតរថយន្តអគ្គិសនី និងសព្វាវុធផ្សេងៗ។ ហើយក្រសួងការពារជាតិអាមេរិក បានចាត់ទុកសំណើសុំនេះថា មានសារៈសំខាន់ណាស់ចំពោះវិស័យការពារជាតិ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
US ask fund mining in UK AUS

ក្រសួងការពារជាតិ​អា​មេ​រិ​ក​កំពុង​ស្នើ​សុំ​ឱ្យ​សភា​កែប្រែ​ច្បាប់​ស្ដី​ពី​ផលិតកម្ម​ការពារ​ជាតិ (DPA) នៅ​សម័យ​សង្គ្រាមត្រជាក់ ដែល​ធ្វើ​ឡើង​ស្រប​តាម​ការ​ផ្ដល់​អនុសាសន៍​របស់​មន្ទីរ​បញ្ច​កោណ ដែល​សុំ​ឱ្យ​សភា​ជួយ​ប្រាប់​ពី​របៀប​តាក់តែង​ច្បាប់​ផ្តល់​មូលនិធិ​យោធា​របស់​សហរដ្ឋអាមេរិក​នា​ពេល​ខាង​មុខ​នេះ ដែល​គេ​ហៅ​ថា​ជា​«​ច្បាប់​ផ្ដល់​សិទ្ធិ​ការពារ​ជាតិ​»​។

សភា​អា​មេ​រិ​ក​អាច​បដិសេធ ឬ​ក៏​ទទួលយក​ការ​ស្នើ​សុំ​ឱ្យ​កែប្រែ​ច្បាប់​នេះ នៅ​ពេល​ណា​ដែល​ខ្លួន​បាន​បញ្ចប់​សព្វគ្រប់​នូវ​សេចក្តីព្រាងច្បាប់​នេះ​នៅ​ចុងឆ្នាំ​២០២២​។

ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ព្យាយាម​កាន់តែ​ខ្លាំង​ឡើង ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ប្រទេស​ចិន​ចំពោះ​សារធាតុ​លី​ចូ​ម (Lituium) រ៉ែ​កម្រ និង​រ៉ែ​ផ្សេង​ទៀត ដែល​ប្រើ​ដើម្បី​បង្កើត​ផលិតផល​បច្ចេកវិទ្យា​ជា​ច្រើន​។

មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ក្នុង​សំណើសុំ​ទៅ​កាន់​សភា​ថា ការ​ដាក់​បន្ថែម​ប្រទេស​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​សម្រាប់​ការ​ផ្ដល់​មូលនិធិ​ជីក​យក​រ៉ែ​នេះ នឹង​«​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្រើប្រាស់​ធនធាន​របស់​សម្ព័ន្ធមិត្ត​ជិត​ស្និ​ទ្ធិ​បំផុត​របស់​ខ្លួន​ដើម្បី​បង្កើន​សមត្ថភាព​ផលិតកម្ម និង​មូលដ្ឋាន​ឧស្សាហកម្ម​របស់​សហរដ្ឋអាមេរិក និង​បង្កើន​អត្ថប្រយោជន៍​ជាតិ​នៅ​ក្នុង​បរិយាកាស​នៃ​ការ​ប្រកួតប្រជែង​ដ៏​អស្ចារ្យ​។

មន្ទីរ​បញ្ច​កោណ​បាន​បន្ថែម​ទៀត​ថា ការ​ពឹងផ្អែក​ទៅ​លើ​ប្រភព​ក្នុងស្រុក ឬ​ក៏​ប្រទេស​កា​ណា​ដា​តែ​មួយ គឺ​មិន​អាច​បង្កើន​សមត្ថភាព ក្នុង​ការ​ធានា​បាន​នូវ​មូលដ្ឋាន​ឧស្សាហកម្ម​ដ៏​រឹង​មាំ​នោះ​ទេ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលឡាវ កំពុងញាប់ដៃញាប់ជើង ស្វែងរកច្រកចេញពីវិបត្តិខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ

ព័ត៌មាន
រដ្ឋាភិបាលឡាវ កំពុងតែស្វែងរកដំណោះស្រាយ ចំពោះវិបត្តិខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងកើតមាននៅក្នុងប្រទេស ដែលកំពុងវិវត្តទៅរកស្ថានភាពកាន់តែធ្ងន់ធ្…

រុស្ស៊ីសងសឹកអឺរ៉ុប ដោយបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបំពង់បង្ហូរឧស្ម័នផ្គត់ផ្គត់ទៅអឺរ៉ុប និងអាមេរិក

ព័ត៌មាន
ជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលចង់កាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ី ទីក្រុងម៉ូស្គូបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន ជាម្ចាស់ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ