វិស័យអាកាសចរណ៍

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅដំណាក់កាលទី១ សម្រេចបានជាង៦៤% ហើយ


អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលកំពុងដំណើរការសាងសង់នៅក្នុងដំណាក់កាលទី១ សម្រេចបានលទ្ធផលជាង៦៤%ហើយ ខណៈការកសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាននេះ សម្រេចបាន៨៥% ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤នេះ។
វិស័យអាកាសចរណ៍
ដោយ

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា មកទល់ពេលនេះការសាងសង់អាកាសយានដ្ឋាននេះចំណាយថវិកាអស់ចំនួន៩៣២លានដុល្លារ។

បើតាមអ្នកជំនាញរូបនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដំណាក់កាលទី១ ដែលចាប់ផ្តើមដំណើរការសាងសង់តាំងពីឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ហើយប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះអាកាសយានដ្ឋាននេះគ្រោងដាក់ឲ្យដំណើរការនៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ កម្ពុជាគួរតែទទួលបានលទ្ធផលប្រសើរជាងមុន ពីការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ

ព័ត៌មាន
ធនាគារពិភពលោក បានលើកឡើងថា ប្រទេសកម្ពុជា គួរខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រែក្លាយការចំណាយសាធារណៈកាន់តែច្រើនទៅលើវិស័យសង្គមកិច្ច ដើម្ប…

តើកម្ពុជាមានការប្រុងជើងការបែបណា ដើម្បីចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច?

ព័ត៌មាន
បើគ្មានការប្រែប្រួលទេនៅចុងឆ្នាំ២០២៧ខាងមុខ កម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។ ទោះបីការចេញពីប្រទេសមានការអភិវឌ្ឍតិចតួចបានជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ