សេដ្ឋកិច្ចពិភពលោក

តើមានកត្តាអ្វីជំរុញឱ្យអង្គការសហប្រជាជាតិ ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងនៅតែរក្សាបានកំណើនក្នុងរង្វង់២,៨% នៅឆ្នាំ២០២៥ នេះ?


តាមរយៈរបាយការណ៍មួយរបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា អង្គការសហប្រជាជាតិ (UN) បានព្យាករថា សេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលនឹងនៅតែរក្សាបានកំណើនក្នុងរង្វង់២,៨% នៅឆ្នាំ២០២៥ នេះ ពោលគឺដូចគ្នាទៅនឹងឆ្នាំ២០២៤ ដែរ ដោយសារតែការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីរ គឺសហរដ្ឋអាម៉េរិក និងមហាយក្សចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចពិភពលោក
ដោយ

របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ ស្តីពី ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា សហរដ្ឋអាម៉េរិក និងប្រទេសចិន នឹងសម្រេចបានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ប៉ុន្តែក្នុងល្បឿនយឺត ខណៈដែលសហភាពអឺរ៉ុប ជប៉ុន និងចក្រភពអង់គ្លេស នឹងសម្រេចបានកំណើនតិចតួច។ ទន្ទឹមនេះ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ធំៗមួយចំនួន ជាពិសេសឥណ្ឌា និងឥណ្ឌូនេស៊ី នឹងសម្រេចបានកំណើនខ្ពស់។

ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនកម្រិតមធ្យមក្នុងរង្វង់១,៩% ក្នុងឆ្នាំ២០២៥ មានការធ្លាក់ចុះបន្តិចបើធៀបនឹងកំណើន២,៨% ដែលសម្រេចបានក្នុងឆ្នាំ២០២៤ ដោយសារទីផ្សារការងារធ្លាក់ចុះ ហើយការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់មានការថយចុះ។

ជាមួយគ្នានេះ ប្រទេសចិន ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៤,៩% សម្រាប់ឆ្នាំ២០២៤ និង៤,៨% សម្រាប់ឆ្នាំ២០២៥ នេះ ដែលជំរុញដោយការវិនិយោគក្នុងវិស័យសាធារណៈ និងការនាំចេញដ៏រឹងមាំ។ ទោះជាយ៉ាងណា កំណើននេះនៅតែយឺតដោយសារតែការការចាយវាយរបស់អតិថិជនជាអ្នកប្រើប្រាស់ធ្លាក់ចុះ និងផលប៉ះពាល់នៃវិបត្តិកំពុងបន្តកើតមានក្នុងវិស័យអចលនទ្រព្យចិន។

ដោយឡែក អឺរ៉ុបត្រូវបានព្យាករថា នឹងសម្រេចបានកំណើនប្រសើរឡើងបន្តិចក្នុងរង្វង់១,៣% នៅឆ្នាំ២០២៥នេះ បើធៀបនឹងកំណើន០,៩% សម្រេចបានក្នុងឆ្នាំ២០២៤ ដោយសារតែអតិផរណាធ្លាក់ចុះ និងទីផ្សារការងារមានភាពធន់។

ជាការកត់សម្គាល់ អាស៊ីខាងត្បូង ត្រូវបានព្យាករថា នឹងនៅតែជាតំបន់ដែលមានកំណើនលឿនបំផុតរបស់ពិភពលោក ដោយផលិតផលក្នុងស្រុកសរុប (GDP) ក្នុងតំបន់នេះត្រូវបានព្យាករថា នឹងសម្រេចបានកំណើន៥,៧% ក្នុងឆ្នាំ២០២៥ នេះ និង៦%នៅឆ្នាំ២០២៦ ដែលជំរុញដោយកំណើនរឹងមាំនៅក្នុងប្រទេសឥណ្ឌា និងស្ថានភាពសេដ្ឋកិច្ចហក់ងើបឡើងវិញនៅក្នុងប្រទេសប៊ូតង់ នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា។

ឥណ្ឌា ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីខាងត្បូង ត្រូវបានព្យាករថានឹងសម្រេចបានកំណើន៦,៦% ក្នុងឆ្នាំ២០២៥ និង៦,៨% ក្នុងឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការប្រើប្រាស់ និងការវិនិយោគដ៏រឹងមាំក្នុងវិស័យឯកជន។

របាយការណ៍នេះបញ្ជាក់ទៀតថា ធនាគារកណ្តាលសំខាន់ៗទំនងជានឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំ២០២៥ នេះ ខណៈដែលសម្ពាធអតិផរណាធូរស្រាល។ សូមបញ្ជាក់ថា អតិផរណាទូទាំងពិភពលោកត្រូវបានព្យាករថា នឹងធ្លាក់ចុះពី៤% ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៤% ក្នុងឆ្នាំ២០២៥ នេះ ដែលធ្វើឱ្យគ្រួសារ និងអាជីវកម្មនានាដកដង្ហើមបានស្រួលបន្តិច៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បងធំអាស៊ានឥណ្ឌូនេស៊ី គ្រោងបញ្ជូនពលរដ្ឋយ៉ាងតិចជាង៤សែននាក់ឱ្យទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២៥ នេះ

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ជាមួយប្រជាជនសរុបប្រមាណ២៨០លាននាក់ គ្រោងបញ្ជូនពលរដ្ឋរបស់ខ្លួនយ៉ាងតិចជាង៤សែននាក់ ឱ្យទៅធ្…

ព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ របស់ធនាគារ CIMB ប្រមូលបានថវិកាបរិច្ចាគសរុបជាង ៨១,០០០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ

កាលពីថ្ងៃទី១២ ខែមករាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំព្រឹត្តិការណ៍រត់រួមគ្នា ដើម្បីសប្បុរសធម៌ (CIMB Un…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ