អត្ថបទក្រុមហ៊ុន

អេ អឹម ខេ គាំទ្រជាថវិកាដល់ការផលិតសៀវភៅសេដ្ឋកិច្ច ដែលចងក្រងដោយសិស្សវិទ្យាល័យ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានកិត្តិយសក្នុងការរួមចំណែកគាំទ្រការផលិត “សៀវភៅសេដ្ឋកិច្ចប្រទេសកម្ពុជា វ៉ុល២” ដល់ សាលាភាពជាអ្នកដឹកនាំឡៃហ្គឺ ជាថវិកាក្នុងការបោះពុម្ពចំនួន១០០០ក្បាល។
អេ អឹម ខេ គាំទ្រជាថវិកាដល់ការផលិតសៀវភៅសេដ្ឋកិច្ច ដែលចងក្រងដោយសិស្សវិទ្យាល័យ

សៀវភៅនេះ ត្រូវបានផលិតដោយមានការចូលរួមផ្តល់ជាយោបល់ និងព័ត៌មានជាច្រើនពីបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើន ហើយត្រូវបានសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានវត្តមានដ៏ខ្ពស់ខ្ពស់ពី លោកឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក Dominic Sharpe នាយកសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងភ្ញៀវកិត្តិយសជាច្រើនទៀត។ “សៀវភៅសេដ្ឋកិច្ចប្រទេសកម្ពុជា វ៉ុល២” ត្រូវបានសរសេរដោយសិស្សានុសិស្សឆ្នើមកម្រិតវិទ្យាល័យ អំពីវឌ្ឍនាការនៃសេដ្ឋកិច្ចប្រទេសកម្ពុជាពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ហើយសៀវភៅនេះបានរៀបចំឡើងជា ភាសាខ្មែរ និងភាសាអង់គ្លេស ដែលងាយស្រួលយល់ ជាពិសេសសម្រាប់សិស្សវិទ្យាល័យ ដើម្បីជាគ្រឹះនៃការយល់ដឹងអំពីសេដ្ឋកិច្ចស៊ីជម្រៅមុនពេលពួកគាត់បន្តការសិក្សាទៅថ្នាក់ខ្ពស់ ឬសម្រាប់ប្រកបកិច្ចការងារផ្សេងៗ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ក្នុងកម្មវិធីសម្ពោធនេះថា “យើងពិតជាមានការកោតសរសើរ និងមោទកភាពយ៉ាងខ្លាំងលើសមត្ថភាពសិស្សឆ្នើម ដែលក្នុងកម្រិតវិទ្យាល័យ ប៉ុន្តែអាចសរសេរ និងផលិតសៀវភៅសេដ្ឋកិច្ចបានចេញជារូបរាងដូច្នេះ។ សៀវភៅនេះពិតជាធនធានដ៏ល្អដែលយើងសង្ឃឹមថានឹងជួយផ្តល់ជាគំនិត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាទៅដល់ក្មេងៗជំនាន់ក្រោយ ជាពិសេសគឺចាប់ផ្តើមពីសិស្សវិទ្យាល័យ។ ការគាំទ្រគម្រោងផលិតសៀវភៅនេះ គឺឆ្លើយតបទៅនឹងគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ អេ អឹម ខេ ដែលតែងតែចូលរួមតាម
រយៈសកម្មភាពសង្គម និងការបរិច្ចាគផ្សេងជាច្រើន រួមបញ្ចូលទាំងវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសចំណេះដឹងហិរញ្ញវត្ថុ។ អេ អឹម ខេ នឹងនៅតែបន្ដគាំទ្រទៅដល់សកម្មភាពផ្សេងៗទៀត ស្របតាមគោលការណ៍ទំនួលខុសត្រូវសង្គមរបស់យើង។”

គួរបញ្ជាក់ផងដែរថា សៀវភៅសេដ្ឋកិច្ចប្រទេសកម្ពុជា វ៉ុល២ ត្រូវបានចងក្រងឡើង ដោយផ្ដោតសំខាន់ទៅលើវិស័យចំនួន ៩ធំៗ ដែលរួមចំណែកយ៉ាងខ្លាំងទៅដល់ផលិតផលក្នុងស្រុកសរុបនៃសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាការអភិវឌ្ឈន៍នានាក្នុងប្រទេសជារួម។




អត្ថបទបន្ទាប់


ស្ថាប័នសេដ្ឋកិច្ចធំៗ៤ មើលឃើញថា សេដ្ឋកិច្ចប្រទេសអាល្លឺម៉ង់នឹងដាំក្បាលចុះនៅឆ្នាំ២០២៣

ព័ត៌មាន
ស្ថាប័នសេដ្ឋកិច្ចឈានមុខគេចំនួន៤របស់អាល្លឺម៉ង់ បានបន្ថយព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំជាងគេបំផុតនៅទ្វីបអឺរ៉ុប …

តុលាការធម្មនុញ្ញថៃ សម្រេចឲ្យលោកប្រាយុទ្ធ ចាន់អូចា បន្ដកាន់តំណែងជានាយករដ្ឋមន្ត្រីវិញហើយ!

ព័ត៌មាន
នៅទីបំផុត សាលក្រមតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី ៣០ ខែកញ្ញាបានប្រកាសសម្រេចថា ឲ្យលោកប្រាយុទ្ធ ចាន់ អូចា ឡើងមកកាន់តំណែងនាយករដ្ឋមន្ត្រីឡើងវិញហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ