អត្ថបទក្រុមហ៊ុន

ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី១១ ខែកញ្ញា ម៉ោង៤រសៀល


ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ ដែលម្នាក់ៗនឹងទទួលបានទឹកប្រាក់ចំនួន ១០ម៉ឺនរៀល។
ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី១១ ខែកញ្ញា ម៉ោង៤រសៀល
ដោយ

អតិថិជន អេ អឹម​ ខេ ទាំងអស់គ្នាបានដឹងរួចមកហើយថា ធនាគារចល័តរបស់ អេ អឹម ខេ (AMK Mobile) បានដាក់អោយមានការលេង AMK ល្បងប្រាជ្ញា សប្បាយៗ និងប្ដូរពិន្ទុដើម្បីទទួលយកឱកាសទៅផ្សងសំណាងក្នុងការចាប់រង្វាន់ដែលទឹកប្រាក់សរុបចំនួន ៧០លានរៀល។ ​ហើយ អេ អឹម ខេ ក៏បានផ្សាយបន្តផ្ទាល់ការចាប់រង្វាន់រកអ្នកឈ្នះជាច្រើននាក់សប្ដាហ៍រួចមកហើយនេះដែរ។​ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ នឹងមានការចាប់រង្វាន់ស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ទៀត ដែលម្នាក់ៗនឹងទទួលបានទឹកប្រាក់ចំនួន ១០ម៉ឺនរៀល។ សម្រាប់អតិថិជនថ្មីដែលមិនទាន់បានលេងលោកអ្នកអាចធ្វើការទាញយកកម្មវិធីនៅទីនេះ (Link) ហើយធ្វើប្រតិបត្តិការដូចជា បញ្ចូលលុយទូរស័ព្ទ បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាមនិងបង់វិក្កយបត្រផ្សេងៗដើម្បីទទួលបានពិន្ទុ។

វិធីសាស្រ្ដទទួលបានពិន្ទុ៖

អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេលធ្វើការទូទាត់វិក្កយបត្តិដូចខាងក្រោម៖

- បញ្ចូលលុយទូរស័ព្ទ

- បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម

- បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន

- បង់អ៊ីនធឺណែត និងទូរទស្សន៍ខ្សែកាប

- បង់ថ្លៃការសិក្សា

- និងបង់វិក្កយបត្រផ្សេងៗ

ការប្ដូរពិន្ទុ៖

- ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា (របៀបប្ដូរពិន្ទុ)

- ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង (របៀបប្ដូរពិន្ទុ)

លក្ខន្ដិក៖

- ប្តូរ ៥ពិន្ទុ ទទួលបាន​ឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង (ឧ. ៥ពិន្ទុ = x1)

- ប្តូរ ២ពិន្ទុ ទទួលបាន​ឱកាសលេងឆ្លើយសំណួរល្បងប្រាជ្ញាម្តង​ (ឧ. ២ ពិន្ទុ = x1)

- ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា​ និងរង្វាន់សាច់ប្រាក់ចំនួន១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។

- ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។

- អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។

- ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ។

- ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១​:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។

- គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។

***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។




អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ចាប់ដៃគូជាមួយក្រុមហ៊ុន MoneyGram ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសពីទូទាំងពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មាន
ឥឡូវនេះបងប្អូនចំណាកស្រុកដែលកំពុងរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកកាន់គណនីធនាគាររបស់ក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់នៅក្នុងប្រទេសកម្ពុជាបា…

ប្រធានអាស៊ានប្រកាសស្វែងរកការគាំទ្រពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង លើគម្រោងអភិវឌ្ឈន៍រថយន្តអគ្គីសនីនៅក្នុងតំបន់

ព័ត៌មាន
លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសស្វែងរកការគាំទ្រជាចំហរពីមេដឹកនាំចិន ជប៉ុន និង កូរ៉េខាងត្បូងពាក់ព័ន្ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ