ការទប់ទល់​នឹង​មេរោគកូរ៉ូណា

ក្រុមហ៊ុនធំៗនៅចិន សម្រុកផលិតម៉ាស់ការពារជំងឺកូរ៉ូណាដោយមិនខ្វល់ពីថ្ងៃឈប់សម្រាក


ជាការពិតណាស់ ប្រទេសចិន កំពុងតែត្រូវការ និងជួបប្រទះនូវ កង្វះខាតឧបករណ៍ប្រើប្រាស់ សម្រាប់ការពារ និងទប់ស្កាត់ការរាតត្បាតនៃ មេរោគ កូរ៉ូណា ចំពេលដែលរោងចក្រសហគ្រាសធំៗ ឈប់សម្រាក នាឱកាសបុណ្យចូលឆ្នាំចិន តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋចិនជាច្រើនរូប បានត្រលប់ចូលទៅធ្វើការវិញ ដោយមិនខ្វល់ខ្វាយពី ថ្ងៃឈប់សម្រាកទៀតនោះឡើយ ហើយធ្វើការលើសម៉ោងថែមទៀតផង ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍នៃការផ្ទុះឡើងនូវ មេរោគដ៏កាចសាហាវនេះ។នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះ របស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនធំៗនៅចិន សម្រុកផលិតម៉ាស់ការពារជំងឺកូរ៉ូណាដោយមិនខ្វល់ពីថ្ងៃឈប់សម្រាក
ដោយ

លោក ចៅ ជុន អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ផលិត​ម៉ាស់ ឡាន​ស៊ី​ន បាន​គូសបញ្ជាក់ តម្រូវការ​ម៉ាស់ កំពុង​តែ​កើនឡើង​ខ្លាំង​ណាស់ ទូ​ទាំង​ប្រទេស​ចិន ហើយ​វា​មានការ​ខ្វះខាត​ច្រើន​បំផុត ជា​ពិសេស​នៅ​តាម​មន្ទីរពេទ្យ ហើយ​អតិថិជន​របស់​លោក បញ្ជា​ទិញ​រហូត​ដល់​ទៅ ២០០​លាន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែរ​ក្រុមហ៊ុន ផលិត​ជា​ធម្មតា​បាន​តែ​៤​សែន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ​។

លោក លី ឆេ​ង​ស៊ូ ប្រធាន​សហគ្រាស​ផលិតផល​ការពារ Xiamen បាន​លើក​ឡើង​ថា ក្រុមហ៊ុន​របស់​លោក នឹង​ធ្វើការ​បន្ថែម​ម៉ោង ដើម្បី​ផលិត​ម៉ាស់​ប្រភេទ KN95 ចំនួន ៤​ម៉ឺន​ម៉ាស់ ក្នុង​មួយ​ថ្ងៃ ដោយ​វា​មាន​សមត្ថភាព​អាច តំរង​ធូលី​ដី បាន​រហូត​ដល់​ទៅ ៩៥%​។

ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត ក៏​បាន​ឲ្យ​បុគ្គលិក ធ្វើការ​បន្ថែមចំនួន ២​ម៉ោង ពីលើ​ម៉ោង​ការងារ​ធម្មតា និង​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​រហ័ស ដែល​ចាត់ទុកជា ការ​ចូលរួម​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​មេរោគ កូ​រ៉ូ​ណា ទាំងអស់​គ្នា​។

យោង​តាម​ផែនការ​របស់ លោក វ៉ាង ឆាង​សិន ប្រធាន​ក្រុមហ៊ុន​វេជ្ជសាស្ត្រ និង​ផលិតផល​សុខភាព សាន់​គី គឺថា ក្រុមហ៊ុន​របស់​លោក នឹង​ធ្វើការ​ផ្គត់ផ្គង់​ម៉ាស់​ពេទ្យ​ចំនួន ២០​លាន​ម៉ាស់ សម្លៀក​បំពាក់​ពេទ្យ ១០​ម៉ឺន​ឈុត និង​ម៉ាស​ប្រភេទ N95 ចំនួន ១​លាន​ម៉ាស់ ទៅ​កាន់​ខេត្ត​ហ៊ូ​ប៉ី ក្នុង​រយៈពេល ២០​ថ្ងៃ ឲ្យ​បាន​រួចរាល់​។

លោក វ៉ាង ឆាង​សិន បញ្ជាក់​ថា បុគ្គលិក​គ្រប់​រូប សុទ្ធតែ​ធ្វើការ​ថែម​ម៉ោង ដើម្បី​ផលិត​ម៉ាស់ ឲ្យ​បាន ១​លាន ៥​សែន ទៅ ២​លាន​ម៉ាស់ ក្នុង​មួយ​ថ្ងៃ ហើយ​លោក​នៅ​តែ​បន្ត ហៅ​បុគ្គលិក​ដែល​ឈប់​សម្រាក ឲ្យ​ត្រលប់​មក​វិញ ដើម្បី​ជម្រុញ​ផលិតកម្ម​បន្ថែម​ទៀត​។

ក្រុមហ៊ុន​ផលិត​ម៉ាស់​ដ៏​ល្បី​របស់​អា​មេ​រិ​ក ដែល​មានឈ្មោះ​ថា 3M និង Honeywell ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ដែរ​ថា ពួក​គេ នឹង​បន្ត​ផ្គត់ផ្គង់​ម៉ាស់ ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​សម្រាក ដោយ​មិន​មានការ​តម្លើង​ថ្លៃ​ទំនិញ​នោះ​ឡើយ​។

លោក ម៉ៅ វ័យ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន បាន​បញ្ជាក់​ថា សហគ្រាស​ផលិត​ម៉ាស់ បាន​ចាប់ផ្តើម​ដំណើរការ​ផលិតកម្ម​របស់​ពួក​គេ​ឡើង​វិញ ប្រមាណ​ជាង ៤០% ដោយ​អាច​ផលិត​បាន ៨​លាន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ពួក​គេ​បើក​ដំណើរការ​ពេញ​សមត្ថភាព គឺ​អាច​ផលិត​បាន ២០​លាន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ​។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​រូប​នេះ  ក៏​បាន​ស្នើ​ឲ្យ ក្រុមហ៊ុន​ទិញ​លក់ទំនិញ​អន​ឡាញ ជួយ​ធ្វើការ​ដឹក​ជញ្ជូន​ឲ្យ​បាន​ឆាប់រហ័ស នឹង​ជួយ​ឃ្លាំ​មើលទៅ​លើ តម្លៃ ឲ្យ​មាន​ស្ថេ​រ​ភាព​។

គួរ​រម្លឹក​បន្តិច​ថា ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ប្រកាស​ឲ្យ​ដឹង​ថា ថវិកា​ជំនួយ​ជាង ១៦០០​លាន​ដុល្លារ នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ពិសេស​សម្រាប់ ការ​ព្យាបាល​ជម្ងឺ​ថ្មី​នេះ ការ​ប្រើប្រាស់​ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្ភារៈ​សម្រាប់​ការពារ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​នេះ ហើយ​រដ្ឋាភិបាល​ចិន នឹង​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​បាន ថា​មាន​ថវិកា​ប្រើប្រាស់​គ្រប់គ្រាន់ សម្រាប់​ការ​បង្ការ និង​ការពារ ការ​រាតត្បាត​នៃ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារហ៊ុននៅទូទាំងពិភពលោកកំពុងជ្រួលច្របល់ ខណៈករណីឆ្លងមេរោគកូរ៉ូណាមានការកើនឡើង

ព័ត៌មាន
ការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី បាននិងកំពុងធ្វើឲ្យពិភពលោកមានការជ្រួលច្របល់យ៉ាងខ្លាំង ខណៈដែលចំនួនអ្នកស្លាប់ និងឆ្លងវីរុសនេះ កំពុងមា…

វីរុសកូរ៉ូណាប៉ះពាល់ទាំងសុខភាព និងសេដ្ឋកិច្ចចិន រួមទាំងពិភពលោក

ព័ត៌មាន
ការផ្ទុះឡើងនៃវីរុស កូរ៉ូណា ដែលអាចឆ្លងពីមនុស្សទៅមនុស្សបាននោះ បានធ្វើឲ្យពិភពលោក កាន់តែព្រួយបារម្ភខ្លាំងពីបញ្ហាសុខភាពរបស់ពួកគេ ហើយក្តីកង្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ