អត្ថបទក្រុមហ៊ុន

បើកកាតឥណពន្ធ UnionPay នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាមួយប្រូម៉ូសិនជាច្រើន


នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ ខាងមុននេះ អេ អឹម ខេ នឹងប្រារព្ធពិធីសម្ពោធដាក់ដំណើរការកាតឥណពន្ធអន្តរជាតិ UnionPay ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៧ល្ងាច។
បើកកាតឥណពន្ធ UnionPay
ដោយ

ក្នុងឱកាសអបអរសាទរកម្មវិធីនេះ អេ អឹម ខេ មានការផ្តល់ប្រម៉ូសិនពិសេសៗ ដូចខាងក្រោម៖

-ទទួលបានទឹកប្រាក់ត្រឡប់វិញ ២% ធំបំផុតត្រឹម ៣ដុល្លារ សម្រាប់ការចាយជាមួយកាតឥណពន្ធ UnionPay លើកដំបូង និង ទទួលបានទឹកប្រាក់ត្រឡប់វិញ ១% សម្រាប់ការចាយជាប្រចាំ ដោយគ្រាន់តែស្កេនជាមួយម៉ាស៊ីនប៉ុស្ត៍ (គ្រប់ធនាគារ) នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ផ្សារទំនើប ម៉ាត រោងកុន ហាងលក់សម្លៀកបំពាក់ ហាងកាហ្វេ និងហាងផ្សេងៗជាច្រើនទៀតទូទាំងប្រទេស។

-ការបើកគណនីកូនឆ្លាតទទួលកាដូឃ្យូតៗជាច្រើនផងដែរ។

បន្ថែមពីនេះ អេ អឹម ខេ ក៏មានសកម្មភាពសប្បាយៗជាច្រើនរួមមាន ការលេង Game VR គូគំនូរលើមុខសម្រាប់កូន ផ្ដល់ជូនប៉េងប៉ោងដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលមកដល់ទីតាំងផ្ទាល់។ ជួបគ្នានៅផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គា ម៉ល នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ ហើយកុំភ្លេចភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណច្បាប់ដើមមកផងដើម្បីបង្កើតគណនី។

ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០(ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥០កន្លែង និងភ្នាក់ងារប្រមាណ ៦.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទរួមមាន សេវាប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata បើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ កំណត់ជាស្តង់ដារថ្មីសម្រាប់វិស័យទូរគមនាគមន៍

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅប្រទេសកម្ពុជា នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៣ បានបើកសម្ពោធជាផ្លូវការនូវរបា…

ចប់បេសកកម្មនៅចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តចូលរួមកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត

ក្រោយបញ្ចប់បេសកកម្មក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣»ប្រទេសចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃម្ពុជា និងគណៈប្រតិភូ បានបន្តប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ