គ្រឿងយន្តកសិកម្ម

អ្នកជំនាញ៖ កសិករគួរសិក្សាលម្អិតពីលទ្ធភាពមុននឹងសម្រេចចិត្តទិញគ្រឿងយន្តកសិកម្មប្រើប្រាស់ចៀសវាងមានហានិភ័យផ្នែកហិរញ្ញវត្ថុ


ទោះបីជា សព្វថ្ងៃ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម កាន់តែកើនឡើង តែកសិករខ្លះនៅតែមិនទាន់មានការយល់ដឹងទូលំទូលាយនៅឡើយ ទាក់ទងនឹងសមត្ថភាពនៃគ្រឿងចក្រ បច្ចេកទេសប្រើប្រាស់ ក៏ដូចជា លទ្ធភាពផ្នែកសេដ្ឋកិច្ច។ ជុំវិញបញ្ហានេះ អ្នកជំនាញក្នុងវិស័យកសិកម្ម បានណែនាំឲ្យប្រជាកសិករ ស្វែងយល់ជាមុននូវចំណេះដឹងនៃការប្រើប្រាស់គ្រឿងយន្ត អត្ថប្រយោជន៍ និងសមត្ថភាពរបស់គ្រឿងយន្ត ដើម្បីប្រើប្រាស់ឲ្យចំគោលដៅ ពិសេសត្រូវសិក្សាលម្អិតពីលទ្ធភាពរបស់ខ្លួនមុននឹងសម្រេចទិញគ្រឿងយន្តកសិកម្មសម្រាប់ប្រើប្រាស់ ដើម្បីចៀសវាងហានិភ័យផ្នែកហិរញ្ញវត្ថុ។
គ្រឿងយន្តកសិកម្ម

លោក កែវ ផាន់ណារ៉ា នាយកប្រតិបត្តិផ្នែកគ្រឿងយន្តកសិកម្ម នៃក្រុមហ៊ុនអង្គរហ្រ្គីន បានគូសបញ្ជាក់ថា ការប្រើប្រាស់គ្រឿងយន្តនៅក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានការវិវឌ្ឍទៅមុខច្រើនគួរឲ្យគត់សម្គាល់ ជាពិសេសគឺការប្របា្រស់គ្រឿងយន្តកសិកម្មប្រភេទថ្មីៗ មួយចំនួន ដូចជាការប្រើប្រាស់នូវប្រភេទទ្រូនក្នុងការបាញ់ថ្នាំកសិកម្មជាដើម។ បើតាមលោក កែវ ផាន់ណារ៉ា កសិករគួរប្រឹក្សាជាមួយអ្នកជំនាញ ជាមុនសិនមុននឹងសម្រេចថា ទិញគ្រឿងយន្តកសិកម្ម ដើម្បីឲ្យការប្រើប្រាស់គ្រឿងយន្តកសិកម្មណាមួយរបស់ពួកគាត់ចំគោលដៅ ទទួលបានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងអស់លទ្ធភាព។ បន្ថែមលើនោះ កសិករ ក៏គួរពិនិត្យមើលលទ្ធភាពរបស់ខ្លួនជាមុនសិន លើការសម្រេចចិត្តទិញគ្រឿងយន្តកសិកម្មសម្រាប់ប្រើប្រាស់ ដើម្បីចៀសវាងហានិភ័យផ្នែកហិរញ្ញវត្ថុ។

លោក កែវ ផាន់ណារ៉ា បានពន្យល់ទៀតថា ជានិច្ចកាល ក្រុមហ៊ុនអង្គរហ្រ្គីន តែងយកចិត្តទុកដាក់ និងផ្ដល់ការប្រឹក្សាយោបល់ជាមួយក្រុមកសិករ ទាំងមុននិងក្រោយពេលកសិករទិញគ្រឿងចក្រកសិកម្ម ដើម្បីយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព។

នាយកប្រតិបត្តិផ្នែកគ្រឿងយន្តកសិកម្ម នៃក្រុមហ៊ុនអង្គរហ្រ្គីន រូបនេះ បានសង្កត់ធ្ងន់ថា ក្រៅពីផ្ដល់ការប្រឹក្សាយោបល់ជូនកសិករ ក្រុមហ៊ុនអង្គរហ្រ្គីន តែងតែសិក្សាលម្អិតពីស្ថានភាពហិរញ្ញវត្ថុរបស់កសិករជាមុន ដើម្បីសម្រួលដល់កសិករក្នុងការសម្រេចចិត្តទិញគ្រឿងចក្រទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម ចៀសវាងពួកគាត់ជួបប្រឈមនូវហានិភ័យផ្នែកសេដ្ឋកិច្ច និងអាចឈានដល់ការជំពាក់បំណុល។

ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដីអ្នកជំនាញផ្នែកគ្រឿងចក្រកសិកម្មរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន ទាំងក្រសួងកសិកម្ម ក៏ដូចជា វិស័យឯកជន បានយកចិត្តទុកដាក់ និងចាប់ដៃគ្នាយ៉ាងសស្រាកសស្រាំ ធ្វើយ៉ាងណាឲ្យប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងវិស័យកសិកម្មមានការកើនឡើង និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយហានិភ័យ និងការចំណាយផ្សេងៗរបស់ប្រជាកសិករ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានកម្លាំងពលកម្មក្នុងវិស័យកសិកម្មសរុប ៣៥% ប៉ុណ្ណោះ និងអាចបន្តធ្លាក់ចុះថែមទៀតនាពេលខាងមុខ ខណៈកាលពី១០ឆ្នាំមុនមានប្រមាណ ៥០% ឯណោះ។ ការធ្លាក់ចុះ កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មនេះ ត្រូវបានក្រសួងកសិកម្មអះអាងថា គឺដោយសារតែវិស័យនេះ មានការផ្លាស់ប្ដូរការគ្រប់គ្រងក្នុងការធ្វើកសិកម្មទៅជាលក្ខណៈទំនើបកម្ម ពោលគឺប្រើកម្លាំងគ្រឿងយន្ដ ច្រើនជាងកម្លាំងមនុស្ស៕




អត្ថបទបន្ទាប់


អាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សមួយចំនួនបរាជ័យ ដោយសារកត្តាអ្វី?

ព័ត៌មាន
ទីផ្សារអាជីវកម្មដឹកជញ្ជូនទំនិញ និងបញ្ញើរហ័សកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ។ បើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស…

តម្លៃផ្ទះថ្មីនៅខែកញ្ញាក្នុងប្រទេសចិនបានធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នា

ព័ត៌មាន
តាមការស្ទង់មតិមួយបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នា បើគិតត្រឹមខែកញ្ញាដោយសារពលរដ្ឋធ្វើពហិការ មិនព្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ