អត្ថបទក្រុមហ៊ុន

អម្រឹត ម៉ូបាលជំនាន់ថ្មី បានដាក់ដំណើរការជាផ្លូវការ ជាមួយ មុខងារសម្បូរបែបរហ័ស ហើយងាយស្រួល


រយៈពេល ១ទស្សវត្សរ៍ចុងក្រោយ បច្ចេកវិទ្យា មានការ រីកចម្រើនយ៉ាងខ្លាំង ដែលបានចូលរួមផ្លាស់ប្តូរប្រតិបត្តិការ អាជីវកម្មជាច្រើន ពីបែបប្រពៃណី ទៅជាបែបឌីជីថល រួម ទាំងវិស័យធុរកិច្ចទូទៅ ក៏ដូចជា វិស័យហិរញ្ញវត្ថុ ធនាគារ ក្នុងការជំរុញប្រសិទ្ធភាពការងារបង្កើនភាពងាយស្រួលនិងការពេញចិត្តពីអតិថិជន។ កំណើនអ្នកប្រើប្រាស់សេវាកម្ម ធនាគារចល័តជាពិសេសចាប់ពីវិបត្តិកូវីដ ឆ្នាំ ២០១៩ ក៏មាន ការកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ ។
អម្រឹត ម៉ូបាលជំនាន់ថ្មី
ដោយ

ឆ្លើយតបនឹងការវិវត្តទីផ្សារ និងការប្រកួតប្រជែងទាន់ពេល វេលា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន ធ្វើ កែលម្អ កម្មវិធី អម្រឹត ម៉ូបាល (Amret Mobile) របស់ ខ្លួន ឲ្យកាន់ តែ ទំនើប ងាយស្រួល និង សេវាកម្មសម្បូរបែប ប្រសើរជាងមុនជា ច្រើន ដើម្បីបំពេញតម្រូវការ អតិថិជន ។ កម្មវិធីធនាការ ចល័ត ថ្មីនេះ នឹង ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការចាប់ពី ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ នេះតទៅ ដោយ មាន ការ ដាក់ ស្តង់ ពិពណ៌ នៅ ផ្សារ ទំនើប អ៊ីអនមានជ័យ (AEON3) និង តាម សាខារបស់ អម្រឹត ទាំង១៥០ ទូទាំង ប្រទេស ។

អម្រឹត ម៉ូបាលជំនាន់ថ្មី
អម្រឹត ម៉ូបាលជំនាន់ថ្មី

លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍បន្ថែម ថា កម្មវិធីអម្រឹតម៉ូបាលជំនាន់ថ្មី ត្រូវបានរចនាឡើងដើម្បី ផ្តល់ ភាព ងាយស្រួល ដល់ អ្នក ប្រើប្រាស់ ដែល អតិថិជន អាច ចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង បង្កើត KHQR ផ្ទាល់ខ្លួន បង្កើតគំរូប្រតិបត្តិការ និង ការ ទូទាត់ ផ្សេងៗ មុខងារទូទាត់វិក្កយបត្រ និងការបើកគណនីសន្សំអនឡាញជា ដើម ។ ពិសេសជាងនេះទៅទៀត តាមរយៈអម្រឹតម៉ូបាលជំនាន់ថ្មី អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅធនាគារដែលជាសមាជិក Bakong រហូតដល់ ៥០.០០០ ដុល្លារដោយមិនអស់ថ្លៃសេវា។

អតិថិជន ថ្មី ក៏អាចចុះឈ្មោះ ប្រើប្រាស់ អម្រឹត ម៉ូបាល បាន យ៉ាងរហ័ស និង ងាយស្រួល ដោយលោកអ្នកគ្រាន់ តែ តម្លើងកម្មវិធីនេះរួច ជ្រើសយក បង្កើតគណនីអម្រឹតថ្មី ជាមួយនឹងលេខទូរស័ព្ទដៃ ដើម្បីបង្កើតនូវលេខសម្ងាត់ ។ បន្ទាប់មក កម្មវិធីអម្រឹតម៉ូបាលនឹងផ្ញើសារលេខសម្ងាត់ (៦ខ្ទង់) ទៅទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីចុះឈ្មោះ ដំណើរការដោយជោគជ័យ។

អតិថិជន ថ្មី ក៏អាចចុះឈ្មោះ ប្រើប្រាស់ អម្រឹត ម៉ូបាល បាន យ៉ាងរហ័ស និង ងាយស្រួល
អតិថិជន ថ្មី ក៏អាចចុះឈ្មោះ ប្រើប្រាស់ អម្រឹត ម៉ូបាល បាន យ៉ាងរហ័ស និង ងាយស្រួល
អតិថិជន ថ្មី ក៏អាចចុះឈ្មោះ ប្រើប្រាស់ អម្រឹត ម៉ូបាល បាន យ៉ាងរហ័ស និង ងាយស្រួល

សូមបញ្ជាក់ថា ដោយមានភាគទុនិកជាង៩០ភាគរយ ជាស្ថាប័នអន្ដរជាតិធំៗ អម្រឹត ស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រពីជាតិអតិថិជន ជាង៣២ឆ្នាំមកហើយ។ មកដល់ពេលនេះ អម្រឹត កំពុងបម្រើអតិថិជនជាង ៥០ ម៉ឺន នាក់ តាមរយៈសាខាចំនួន ១៥០ បុគ្គលិក ជិត៥ពាន់នាក់ និង មានទ្រព្យសកម្មជាង ២ពាន់លានដុល្លារអាមេរិក។

អម្រឹត ម៉ូបាលជំនាន់ថ្មី
អម្រឹត ម៉ូបាលជំនាន់ថ្មី
អម្រឹត ម៉ូបាលជំនាន់ថ្មី
អម្រឹត ម៉ូបាលជំនាន់ថ្មី

សម្រាប់ព័ត៌មានអំពីផលិត និងសេវាកម្មរបស់អម្រឹត សូមចូលទៅកាន់គេហទំព័រ

amret.com.kh

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី មេគង្គ លែន រៀបចំកម្មវិធី ចែកជូនអំណោយដល់កម្មករ-កម្មការនី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មាន
នាព្រឹក ថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បិណ្ឌ ៨ នេះអ្នកឧកញ៉ា ជាម ឃុនណាត អគ្គ…

AIESEC ត្រៀមរៀបចំពិព័រណ៍ធុរកិច្ចធំមួយ ជំរុញការអភិវឌ្ឍចំណេះដឹង និងជំនាញសម្រាប់យុវជន

ព័ត៌មាន
AIESEC មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសនូវ ពិព័រណ៍ធុរកិច្ចដ៏ធំមួយដែលមានឈ្មោះថា "វេទិកាយុវជនទៅរកអាជីវកម្ម" ឬ Youth To…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ