អ្នកនយោបាយ

លោក អានុទីន ចំអកការព្យាកររបស់វិទ្យាស្ថាន NIDA និងរំពឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី


បើទោះបីវិទ្យាស្ថានជាតិ អភិវឌ្ឈន៍រដ្ឋបាលថៃ បានព្យាករថា គណបក្សភូមិចៃថៃ របស់លោកនឹងនាំមុខគេក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែកុម្ភៈ ក៏ដោយ តែនាយករដ្ឋមន្រ្តីចាំផ្ទះលោក អានុទីន ឆានវីរៈគុល ហាក់បង្ហាញការមិនពេញចិត្តឡើយ។ លោកបានចំអកឱ្យលទ្ធផលស្ទង់មតិនេះថា នៅមានកម្រិតទាបជាងគោលដៅរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
អ្នកនយោបាយ
ដោយ

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល បានបង្ហាញការមិនពេញចំពោះរបាយការណ៍ររបស់វិទ្យាស្ថានជាតិ អភិវឌ្ឈន៍រដ្ឋបាលថៃ ដែលព្យាករថា គណបក្សភូមិចៃថៃរបស់លោកនឹងឈ្នះ១៥០អាសនៈនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែកុម្ភៈ ព្រោះលោកគិតថា តួលេខនេះមិនសមនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន។ លោក អានុទីន បានអះអាងថា គណបក្សរបស់លោកបានខិតខំធ្វើការងារយ៉ាងខ្លាំងក្លានៅគ្រប់មណ្ឌលបោះឆ្នោតទូទាំងប្រទេស ដូច្នេះការព្យាករនេះមិនទាន់ឆ្លុះបញ្ចាំងពីគោលដៅផ្ទៃក្នុង ដែលគណបក្សលោកបានកំណត់ទុកនោះទេ។

លោក ស៊ូវីឆា ផូអារី (Suvicha Pouaree) នាយកមជ្ឈមណ្ឌលស្ទង់មតិ NIDA បានលើកឡើងក្នុងបទសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុកថៃ កាលពីពេលថ្មីៗថា គណបក្សភូមិចៃថៃ កំពុងកើនប្រជាប្រិយភាពខ្លាំង ដែលរំពឹងថា នឹងទទួលបានអាសនៈចន្លោះពី១៤០ ទៅ១៥០អាសនៈ​។ លោកបានបន្ថែមថា ចំនួនអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តបានធ្លាក់ចុះតិចជាង៨% ដែលមានន័យថា លទ្ធផលនៃការស្ទង់មតិនេះនឹងមិនសូវមានការប្រែប្រួលខ្លាំងនោះទេ រហូតដល់ថ្ងៃបោះឆ្នោត។

គួរបញ្ជាក់ថា មុនរំលាយសភា គណបក្សភូមិចៃថៃ របស់លោក អានុទីន មានតែ៧១អាសនៈប៉ុណ្ណោះក្នុងចំណោមច៥០០អាសនៈក្នុងសភាតំណាងរាស្ត្រ ខណៈគណបក្សប្រជាជនមាន១៤៣អាសនៈ និងគណបក្សភឿថៃ មានចំនួន១៤០អាសនៈ។ បើក្រឡេកទៅមើលការបោះឆ្នោតកាលពីឆ្នាំ២០២៣ គណបក្សភូមិចៃថៃ ទទួលការគាំទ្រត្រឹមតែ១៣,៤% គណបក្សភឿថៃ២៤,៥% និងគណបក្សឆ្ពោះទៅមុខ ២៥,៤%។

យ៉ាងណាមិញសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ខាងមុខនេះ លោក អានុទីន ហាក់មានទំនុកចិត្តខ្ពស់បំផុតក្នុងការផ្លាស់ប្តូរវាសនានយោបាយថៃ តាមរយៈការដណ្តើមយកអាសនៈឱ្យបានច្រើនលើសលប់លើសពីការស្មានរបស់មជ្ឈដ្ឋានខាងក្រៅ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងច្បាប់ផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដែលទើបដាក់ចេញថ្មីៗ នឹងក្លាយជាមេដែកក្នុងការស្រូបទាញមូលធន និងការវិនិយោគ

ជនបរទេសដែលបានចុះបញ្ជីវិនិយោគត្រឹមត្រូវតាមច្បាប់ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនឹងមានសិទ្ធិស្នើសុំចូលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូប…

ក្រុមហ៊ុនប្រេងអាម៉េរិក Chevron គ្រោងលក់រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងឥន្ធនៈនៅសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា

ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Chevron គ្រោងលក់ចេញទ្រព្យសកម្មរបស់ខ្លួន រួមមាន រោងចក្រចម្រាញ់ប្រេង និងស្ថានីយចែកចាយប្រេងរបស់ខ្លួនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ