សំណើកញ្ចប់ថវិកាអាមេរិក

រដ្ឋបាលលោកចូ បៃឌិន ស្នើកញ្ចប់ថវិកាជាតិ ៦ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២២ តែត្រូវបានរងការរិះគន់


រដ្ឋាភិបាលអាមេរិកកាលពីសប្តាហ៍មុនបានបង្ហាញពីសំណើកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ចំនួន៦ទ្រីលានដុល្លារអាមេរិក ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងមួយទសវត្សរ៍​ចុងក្រោយ។ សំណើកញ្ចប់ថវិការនេះ ត្រូវបានស្នើឡើងដោយរដ្ឋបាលលោក ចូ បៃឌិន ដែលត្រូវផ្តោតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, សុខាភិបាល និងការអប់រំ។ ទោះយ៉ាងណា គម្រោងកញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះ បានរងការរិះគន់យ៉ាងចាស់ដៃពីអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអនុម័តថវិកាជំរុញសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លារ ជាជោគជ័យការងារដ៏មហិមាលើកដំបូងរបស់លោក ចូ បៃឌិន តាំងពីកាន់តំណែងប្រធានាធិបតី (រូបភាព៖ Reuters)
ដោយ

សំណើកញ្ចប់ថវិកា ៦ទ្រីលានដុល្លារអាមេរិក ដែលត្រូវបានស្នើឡើងដោយរដ្ឋបាលលោកចូបៃឌិន កំពុងត្រូវគណៈបក្សសាធារណៈរិះគន់ខ្លាំងៗ និងបានស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយឲ្យតិចជាងជាងមុន ដោយអះអាងថា ការបង្កើនចំណាយខ្លះជារឿងមិនចាំបាច់ លើសពីនេះ ពួកគេប្រឆាំងនឹងគម្រោងបង្កើនចំណូលរដ្ឋរបស់លោក ចូ បៃឌិន តាមរយៈការតំឡើងពន្ធលើអាជីវកម្មនិងវិនិយោគធំៗ របស់សេដ្ឋីអ្នកមានទ្រព្យនៅអាមេរិកផងដែរ។

សមាជិកព្រឹទ្ធសភា មកពីបក្សសាធារណរដ្ឋម្នាក់បាននិយាយថា កញ្ចប់ថវិការដល់ទៅជាង ៦ទ្រីលានដុល្លារនេះ គឺវាច្រើនមែនទែន ពោលគឺច្រើនជាងសម័យធ្វើសង្រ្គាមលោកលើកទី២ទៅទៀត។

ក្នុងគម្រោងកញ្ចប់ថវិការនេះ គេកត់សម្គាល់ឃើញថា ថវិកាយោធាអាមេរិកបានបន្តកើនឡើងទៀត សម្រាប់ឆ្នាំ២០២២ ពោលគឺមានការកើនឡើងជិត២%ទៀត បើធៀបនឹងឆ្នាំ២០២១ គិតជាទឹកប្រាក់ប្រមាណ ៧៥០ ពាន់លាដដុល្លារអាមេរិក ដែលប្រការនេះក៏ត្រូវបានបក្សសាធារណរដ្ឋអំពាវនាវឲ្យកាត់បន្ថយមកវិញផងដែរ។ 

ថវិកាយោធានេះត្រូវបានរាប់បញ្ចូល ក្នុងការដំឡើងប្រាក់បៀរវត្សដល់កងទ័ព បូករួមនឹងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាយោធា និងអាវុធនុយក្លេអ៊ែរ។

សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិកទោះមានឈ្មោះជាប្រទេសដែលចាយវាយលើវិស័យយោធាច្រើនជាងគេក្នុងលោកក៏ពិតមែន ប៉ុន្តែការបន្តបង្កើនចំណាយបន្ថែមទៀតនេះ ត្រូវបានគេមើលឃើញថាជាការបន្តរត់ប្រណាំងជាមួយគូរប្រជែងចិន ដែលជានិច្ចជាកាលតែងតែបន្តអភិវឌ្ឍនិងធ្វើទំនើបកម្មលើយោធារបសខ្លួនដូចគ្នា។

ជាមួយគ្នានេះ ភាពតានតឹងរវាងអាមេរិក និងចិន ក៏មានកាន់តែខ្លាំងឡើង ក្រោយទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការគំរាមកំហែងដល់សន្តិភាពនិងស្ថេរភាពនៃច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីនាវាចម្បាំងអាមេរិកមួយគ្រឿង បានធ្វើការចល័តនៅក្នុងតំបន់ជម្លោះដ៏រសើបមួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញWHO៖«អ្នកនយោបាយកំពុងបំពុលបរិយាកាសក្នុងដំណើរការស្វែងរកប្រភពដើមកូវីដ-១៩»

ព័ត៌មាន
អ្នកជំនាញជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះ បានហៅការយកប្រភពដើមរបស់កូវីដ១៩មកធ្វើជាល្បែងនយោបាយរបស់អ្នកនយោបាយ ថាកំពុងតែប…

វៀតណាមស្រូបទាញបានការវិនិយោគផ្ទាល់ពីបរទេស ១៤ពាន់លានដុល្លារ ត្រឹម៥ខែឆ្នាំ២០២១

ព័ត៌មាន
តួលេខដែលបង្ហាញដោយក្រសួងផែនការ និង វិនិយោគវៀណាម បានបង្ហាញថា នៅ៥ខែដំបូងនៅឆ្នាំ២០២១នេះ វៀតណាមបានស្រួបទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស១៤ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ