អឺរ៉ុប-​វៀតណាម-​ឧស្សាហកម្ម​នេសាទ

សហភាព​អឺរ៉ុប​ពិន័យ"​កាតលឿង"ដល់​វៀតណាម លើ​រឿង​នេសាទ​ខុស​ច្បាប់


សហភាពអឺរ៉ុប នាសប្ដាហ៍​នេះ បាននិយាយថា ខ្លួន​បាន​ឲ្យ​"កាត​លឿង" ដល់​ប្រទេស​វៀតណាម ដោយ​ព្រមាន​ថា ខ្លួន​អាច​នឹង​ដាក់​បម្រាម​លើ​ការ​នាំចូល​ផលិត​ផល​គ្រឿង​សមុទ្រ​ពីវៀតណាម ចូល​មក​ទីផ្សារ​អឺរ៉ុប បើ​សិន​ប្រទេស​នេះ​មិន​ចាត់​វិធានការ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​នេសាទ​ខុស​ច្បាប់​ទេនោះ។
វៀតណាម​ភ័យ​បារម្ភ​ខ្លាច​អឺរ៉ុប​ឲ្យ​កាត​លឿង​ចំពោះ​ការ​នាំ​ចេញ​ផល​សមុទ្រ​វៀតណាម​ទៅ​ទីផ្សារអឺរ៉ុប។
ដោយ

ថ្វីត្បិត​តែ​ឲ្យ​កាត​លឿង និង​ទាមទារ​ឲ្យ​វៀតណាម​ដោះស្រាយ​បញ្ហា​នេសាទ​ខុស​ច្បាប់ ប៉ុន្តែ សហភាព​អឺរ៉ុប​មិន​បាន​ដាក់​ឱសានវាទ​ជាក់លាក់​ ឲ្យ​វៀតណាម​ដោះស្រាយ​បញ្ហា​នេះឡើយ។

សហភាព​អឺរ៉ុប​និយាយថា សកម្មភាព​នេសាទ​ខុស​ច្បាប់​ដោយ​ទូក​នេសាទ​វៀតណាម​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ 

យោងតាម​អង្គការ​ស្បៀង​និងកសិកម្ម​ សហប្រជាជាតិ (FAO) វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ផលិត​ផលិតផល​គ្រឿង​សមុទ្រ​ធំ​បំផុត​ទាំង​១០ នៅ​លើ​ពិភព​លោក។ 

បន្ទាប់ពី​កាតលឿង​ ប្រសិន​បើ​វៀតណាម​មិន​ចាត់​វិធានការ​ទៅ​តាម​ការ​កំណត់​របស់​សហភាព​អឺរ៉ុប​ទេ វៀតណាម​អាច​នឹង​ត្រូវ​ពិន័យ​កាត​ក្រហម ដែល​នឹង​ឈាន​ទៅ​ដល់​ការ​ហាមឃាត់​ពាណិជ្ជកម្ម​លើ​ផលិត​ផល​សមុទ្រ ជាមួយ​ប្រទេស​វៀតណាម។ 

សហភាពអឺរ៉ុប​ជា​ផ្សារ​នាំ​ចូល​ត្រី​ដ៏​ធំ​បំផុត​នៅ​លើ​ពិភព​លោក ហើយ​កាល​ពី​ឆ្នាំ​២០១០ សហភាព​អឺរ៉ុប​បាន​អនុម័ត​ច្បាប់​មួយ រឹតត្បិត​លើ​ការនាំ​ចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ណា​ដែល​មាន​ការ​ប្រព្រឹត្ត​សកម្មភាព​នេសាទ​ខុស​ច្បាប់ បំផ្លិច​បំផ្លាញ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ។

សមាគម​អ្នក​កែច្នៃ​និង​នាំ​ចេញ​គ្រឿង​សមុទ្រ​វៀតណាម និយាយថា ការពិន័យ​កាត​លឿង​ចំពោះ​វៀតណាម ពីសំណាក់​សហភាព​អឺរ៉ុប នឹង​បង្ក​ជា​ភាព​ប្រឈម​​ធំ​មួយ ចំពោះ​វិស័យ​នេសាទ​របស់ប្រទេស​នេះ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​អាហារ​សមុទ្រ​របស់​វៀតណាម និង​នាំ​ឲ្យ​ការនាំ​ចេញ​​ទៅ​ផ្សារ​អឺរ៉ុប​ធ្លាក់​ចុះ៕




អត្ថបទបន្ទាប់


មហា​សេដ្ឋី​"អាត់កឺ" ពុង ឃាវ​សែ បោះ​ទុន​វិនិយោគ​ជាមួយ​ចិន សាងសង់​អាណាចក្រ​អង្គរ​នៅ​​សៀមរាប

ព័ត៌មាន
មហា​សេដ្ឋី​ឧកញ៉ា ពុង ឃាវ​សែ ដែល​មហាជន​ដាក់​រហ័ស​នាម​ឲ្យ​ថា តារា​ជំនួញ"អាត់កឺ" នៅ​កម្ពុជា បាន​បោះទុន​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​ភ…

ព្រៃ​កម្សាន្ត​ភ្នំពេញ​ទី១​និង​ជា​សួន​សត្វ​ធំ​ជាង​គេ​នៅ​កម្ពុជា​បើក​ឲ្យ​ចូល​ទស្សនា​ខែ​ធ្នូ!

ព័ត៌មាន
មិន​មាន​ការ​ពន្យារ​ពេល​ទៀត​ទេ សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ