ទីផ្សារភាគហ៊ុន

ត្រឹម១ខែ ទីផ្សារភាគហ៊ុននៅ Wall Street ខាតបង់ធ្ងន់ករហូតដល់៥,៧ទ្រីលានដុល្លារ ខណៈការ​វិនិយោគលើ AI ចាប់ផ្តើមបាត់បង់សម្ទុះ


ការរីកចម្រើននៃការវិនិយោគលើបច្ចេកវិទ្យា​ AI នៅសង្កាត់ហិរញ្ញវត្ថុ Wall Street កំពុងបង្ហាញសញ្ញាថមថយយ៉ាងរហ័ស ដោយនៅក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ទីផ្សារភាគហ៊ុនអាម៉េរិក បានបាត់បង់តម្លៃសរុបរហូតដល់ទៅ៥,៧ទ្រីលានដុល្លារ ខណៈវិនិយោគិនកាន់តែបារម្ភថា ការចំណាយប្រាក់យ៉ាងសម្បើមលើ AI អាចនឹងមិនផ្តល់ផលចំណេញដូចការរំពឹងទុក។
ទីផ្សារភាគហ៊ុន
ដោយ

ភាពមិនច្បាស់លាស់ខាងនយោបាយ និងការសម្រុកលក់ចេញភាគហ៊ុន ក៏បានធ្វើឱ្យទីផ្សារកាន់តែចលាចល និងបង្កការព្រួយបារម្ភកាន់តែខ្លាំងថា តើការធ្លាក់ចុះនេះនឹងបន្តដល់កម្រិតណាទៀត។ នេះបើតាមសារព័ត៌មាន Bloomberg កាលពីថ្ងៃទី៧ ខែវិច្ឆិកា។
ការធ្លាក់ចុះយ៉ាងខ្លាំងនេះកើតឡើង បន្ទាប់ពីវិនិយោគិនព្រួយបារម្ភជាច្រើនខែមកហើយអំពីតម្លៃភាគហ៊ុនបច្ចេកវិទ្យា ដែលហក់ឡើងខ្ពស់ បំណុលកើនឡើង និងការចំណាយប្រាក់រាប់ទ្រីលានដុល្លារ លើការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ AI។ ផ្សារភាគហ៊ុនអាម៉េរិក Nasdaq 100 បានបាត់បង់តម្លៃទីផ្សាររហូតដល់ទៅ២,៣ទ្រីលានដុល្លារត្រឹមតែមួយថ្ងៃ គឺនៅថ្ងៃទី៥ ខែវិច្ឆិកា។ នៅពេលបិទការជួញដូរ ភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន៥៧% នៅផ្សារភាគហ៊ុននេះបានធ្លាក់ចុះយ៉ាងហោចណាស់២០% បើធៀបនឹងតម្លៃខ្ពស់បំផុតកន្លងមក។
នៅថ្ងៃទី៦ ខែវិច្ឆិកា ទីផ្សារនេះបានប្រែប្រួលម្តងទៀត ដោយភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបបានស្ទុះងើបឡើងវិញ ទោះបីជាទិន្នន័យការងារដ៏រឹងមាំនៅអាម៉េរិកបានបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិកអាចនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតក៏ដោយ។ ភាពមិនច្បាស់លាស់ខាងនយោបាយ ក៏បានបង្កើនសម្ពាធលើទីផ្សារផងដែរ។ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យឈ្នះការគ្រប់គ្រងសភាទាំងពីរ វិនិយោគិនបារម្ភថា អាចនឹងមានការរឹតបន្តឹងថ្មីលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យខ្នាតធំ ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការអភិវឌ្ឍ AI។
ក្រុមអ្នកវិភាគព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាអាចនឹងត្រូវបន្ថយល្បឿនចំណាយលើ AI ដែលជាការផ្លាស់ប្តូរដ៏សំខាន់ចំពោះការវិនិយោគដ៏សម្បើម ដែលបានជួយជំរុញឱ្យផ្សារភាគហ៊ុននៅសង្កាត់ហិរញ្ញវត្ថុ Wall Street កើនឡើងខ្ពស់នាពេលកន្លងមក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និ…

IMF ព្រមានថា ភាពមិនស្ថិតស្ថេរនៃទីផ្សារ AI នឹងបង្កជាបញ្ហាឈឺក្បាលដល់ធនាគារកណ្តាលនានាជុំវិញពិភពលោក

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជំរុញឱ្យធនាគារកណ្តាលនានានៅទូទាំងពិភពលោកត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ