សហជីពកម្មករ

សហជីពកម្មករ និងសម្ព័ន្ធសហគ្រាសផលិតអាម៉េរិក ស្នើឱ្យក្រុងវ៉ាស៊ីនតោន អនុម័តរបាំងពាណិជ្ជកម្មកាន់តែរឹងមាំលើទំនិញនាំចូលពីចិន


ក្រុមគោលនយោបាយមួយដែលដឹកនាំដោយសហជីពកម្មករអាម៉េរិក ហៅកាត់ USW ដែលមានសមាជិកច្រើនរហូតដល់ទៅ១,២លាននាក់ និងសម្ព័ន្ធដើម្បីសហគ្រាសផលិតអាម៉េរិក ហៅកាត់ថា AAM កំពុងស្នើឱ្យសហរដ្ឋអាម៉េរិក អនុម័តរបាំងពាណិជ្ជកម្មកាន់តែរឹងមាំប្រឆាំងទំនិញនាំចូលរបស់មហាយក្សចិន បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានដំឡើងពន្ធយ៉ាងខ្ពស់លើរថយន្តអគ្គិសនី បន្ទះសូឡា និងទំនិញយុទ្ធសាស្ត្រផ្សេងៗទៀតរបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សហជីពកម្មករ
ដោយ

សម្ព័ន្ធដើម្បីសហគ្រាសផលិតអាម៉េរិក កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានចេញផ្សាយរបាយការណ៍មួយស្តីពី សមត្ថភាពឧស្សាហកម្មហួសកម្រិតរបស់ប្រទេសចិន ស្របតាមការព្រួយបារម្ភដែលលើកឡើងដោយរដ្ឋបាលលោក ចូ បៃឌិន និងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នៅប៉ុន្មានខែចុងក្រោយនេះ ដោយនិយាយថា វិធានការឆាប់រហ័ស គឺចាំបាច់ណាស់ ដើម្បីទប់ស្កាត់ការកើនឡើងយ៉ាងគំហុកនូវទំនិញនាំចេញតម្លៃថោក និងដែលទទួលបានឧបត្ថម្ភធនដោយមិនត្រឹមត្រូវ ដែលកំពុងគំរាមកំហែងដល់វិស័យការងារនៅសហរដ្ឋអាម៉េរិក។

ក្រុមគោលនយោបាយនេះ បានអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោន យកមកប្រើឡើងវិញនូវច្បាប់ស្ដីពីការការពារការកើនឡើងយ៉ាងគំហុកនូវទំនិញនាំចូល ដែលច្បាប់នោះត្រូវបានបង្កើតឡើង នៅពេលក្រុងប៉េកាំង បានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០១ ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានប្រែក្លាយប្រទេសចិន ទៅជាមហាអំណាចនាំចេញរបស់ពិភពលោក។

ច្បាប់ដែលគេស្គាល់ថា Section 421 និងដែលលែងមានសុពលភាពជាយូរមកហើយខាងលើនេះត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក ដាក់របាំងពន្ធបណ្តោះអាសន្នដើម្បីបន្ធូរការរាំងស្ទះទីផ្សារ ដែលបណ្តាលមកពីការកើនឡើងយ៉ាងគំហុក នូវទំនិញនាំចូលពីមូលដ្ឋានផលិតកម្មតម្លៃទាបរបស់ប្រទេសចិន ដែលត្រូវបានស្វាគមន៍ចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោកកាលពី២៣ឆ្នាំមុន។ គោលគំនិតសំខាន់នៃច្បាប់នេះ គឺដើម្បីឱ្យឧស្សាហកម្មក្នុងស្រុកមានដង្ហើមដកបានស្រួលខ្លះ នៅពេលប្រទេសចិន បានប្រែក្លាយទៅជាសេដ្ឋកិច្ចទីផ្សារដែលកាន់តែមានឥទ្ធិពលខ្លាំង។

សម្ព័ន្ធដើម្បីសហគ្រាសផលិតអាម៉េរិក AAM បានលើកឡើងថា ដោយមើលឃើញការកើនឡើងយ៉ាងគំហុកនូវទំនិញនាំចូលថ្មីៗបានគំរាមកំហែងដល់ឧស្សាហកម្មថ្មីៗរួមមានទាំងឧស្សាហកម្មរថយន្តអគ្គិសនី បន្ទះសូឡា និងបន្ទះឈីបជាដើម ព្រមទាំងក្នុងវិស័យចាស់ៗដូចជាដែកថែប កញ្ចក់ និងសម្បកកង់រថយន្តផងដែរនោះ ច្បាប់ Section 421 គួរតែត្រូវបានធ្វើទំនើបកម្ម និងយកមកប្រើឡើងវិញដើម្បីទប់ឥទ្ធិពលរបស់មហាយក្សចិន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


IMF ជំរុញឱ្យរដ្ឋាភិបាលស្រីលង្កាយកពន្ធលើអចលនទ្រព្យទុកចោល ដើម្បីបង្កើនចំណូល

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) តាមរយៈរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីប្រទេសស្រីលង្កា បានជំរុញឱ្យរដ្ឋាភិបាលស្រីលង្កា ដែលកំពុងហ៊ុំព័ទ្ធដោយ…

វិនិយោគិនអាល្លឺម៉ង់ម្នាក់អះអាងថា សេដ្ឋកិច្ចរបស់ចិន មានស្ថិរភាព មិនមែនធ្លាក់ចុះនោះទេ

មហាយក្សចិន នៅពេលនេះទោះបីជាបន្តឈរជើងជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកក្តី ប៉ុន្តែក្រោមសម្ពាធសេដ្ឋកិច្ច ដែលបណ្តាលមកពីបញ្ហាសង្រ្គាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ