រាជ​ធានី​ភ្នំពេញ

ដឹង​ទេ! នៅ​ភ្នំពេញ តើ​ខណ្ឌណា​​​ដែល​ពេញ​និយម​បំផុត​សម្រាប់​លំនៅដ្ឋាន​អាផាតមិន?


នៅ​ទីក្រុង​ភ្នំពេញ​ លោក​អ្នក​ប្រាកដ​ជា​ឃើញ​អគារ​លំនៅដ្ឋាន​បែប​ អាផាតមិន (apartment) ខ្ពស់​ទាប​ ស្អេក​ស្កះ ស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែ តើ​ខណ្ឌ​ណា​ដែល​​មាន​លំនៅដ្ឋាន​បែប​ អាផាតមិន ច្រើន​ជាងគេ​បំផុត?​
អគារ​អាផាតមិន​មួយ​កន្លែង នៅ​ក្នុង​ខណ្ឌ​ចម្ការ​មន រាជធានីភ្នំពេញ។
ដោយ

ខណ្ឌ​​ចម្ការមន​ ​នៅតែបន្ត​ជា​កន្លែង​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​សម្រាប់​តំបន់​លំនៅដ្ឋាន​បែប​អាផាតមិន ​​ដោយ ៥៣% នៃ អាផាតមិន ទាំង​អស់ ស្ថិត​នៅ​ក្នុង​ខណ្ឌ​មួយនេះ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​បំផុត​មួយ ​ចេញ​ផ្សាយ​ដោយ Knight Frank ដែល​​ជា​ក្រុមហ៊ុន​ប្រឹក្សាយោបល់​អចលន​ទ្រព្យ​ឯករាជ្យ​ដែល​មាន​ការិយាល័យ​ចំនួន​៣៣៥​ជុំវិញ​ពិភពលោក រួមទាំង​នៅ​កម្ពុជា​ផង​ដែរ។

របាយការណ៍​ពាក់​កណ្តាល​ឆ្នាំ​នេះ​​ ខណ្ឌ​ដូនពេញ​ស្ថិត​ក្នុង​លំដាប់​លេខ​ ២ ដោយ​មាន​លំនៅដ្ឋាន​អាផាតមិន ចំនួន ១៤​​% ខណៈ​ដែល​អាផាតមិន​ផ្សេងៗ​ទៀត​ស្ថិត​នៅ​ខណ្ឌ​ទួលគោក ខណ្ឌ​៧មករា​ ខណ្ឌ​ជ្រោយចង្វារ​ ខណ្ឌ​មានជ័យ និង​ខណ្ឌ​សែនសុខ។

គិត​ត្រឹម​ចុង​ឆ្នាំ​២០១៧​ ក្រុមហ៊ុន Knight Frank​​​ បាន​និយាយ​ថា មាន​លំនៅ​ដ្ឋាន​បែប​​អាផាតមិន សរុប​ចំនួន១០៥៩ ​ក្នុង ២៥​គម្រោង ដែល​តួលេខ​នេះឆ្លុះ​បញ្ចាំង​ពី​ការ​​កើន​​ឡើង​​នៃ​ការ​ផ្គត់ផ្គង់​ ២៣% បើ​ធៀប​នឹង ៦​ខែ​ចុង​ក្រោយ ក្នុង​ឆ្នាំ​២០១៦។

ទោះ​បី​ជា​មាន​ក្តី​បារម្ភ​ពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ក្តី វិស័យ​អាផាតមិន​បាន​ទទួល​អត្រា​ស្នាក់នៅ​ប្រមាណ ៧០% ក្នុង​រយៈ​ពេល​​៦​ខែ​នៃ​ឆ្នាំ​​២០១៧​​នេះ។ 

Knight​​​ Frank អះអាង​ថា នេះ​អាច​ដោយសារ​តែ​អ្នក​ជួល​បាន​ទទួល​ផល​ប្រយោជន៍ ពី​សម្ពាធ​ធ្លាក់​ចុះ​តម្លៃ​ជួល​ប្រចាំ​ខែ។ 

តម្លៃ​ជួល​ទាប​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្លាស់​ពី​ការ​រស់នៅ​កន្លែង​ស្នាក់​នៅ​បែប​ប្រពៃណី​មក​ជា​ការ​រស់នៅ​បែប​ទំនើប​ដែល​មាន​ផាសុកភាព ហើយ​មាន​តម្លៃ​សមរម្យ​ថែម​ទៀត។


គួរអាន​អត្ថបទនេះផង​ដែរ៖ តំបន់​ទន្លេ​បាសាក់-​កោះពេជ្រ នឹង​ក្លាយ​ជា Marina Bay ទី២ ដូច​សិង្ហបុរី​​ និង​ហុងកុង


អ្នក​ដែល​ជួល​អាផាតិមិន​ គឺ​ភាគ​ច្រើន​ជា​ជន​បរទេស​ដែល​ធ្វើការ​នៅ​ភ្នំពេញ និង​មាន​ចំនួន​តិច​តួច​ទៀត គឺ​​ជា​ប្រជាជន​កម្ពុជា​ដែល​បាន​កើត​និង​ធំធាត់​នៅ​​បរទេស ​ហើយ​ដែល​មាន​ឆន្ទៈ តាំង​ទីលំនៅ​ក្នុង​ប្រទេស​ដើម​កំណើត​របស់​ខ្លួន។

ការ​ស្នាក់នៅ​ជា​ធម្មតា​នៃ​ប្រជា​ជន​កម្ពុជា គឺ​នៅ​តែ​ជា​លក្ខណៈ​លំនៅដ្ឋាន​ដែល​មាន​ដី​ជុំវិញ​បន្តិច​បន្តួច ឬ​ធំ​ទូលាយ ​​​ដែល​មាន​សាលារៀន​និង​ផ្សារ​នៅ​ក្បែរ​ជាដើម៕

None



អត្ថបទបន្ទាប់


តំបន់​ទន្លេ​បាសាក់-​កោះពេជ្រ នឹង​ក្លាយ​ជា Marina Bay ទី២ ដូច​សិង្ហបុរី​​ និង​ហុងកុង

បើ​និយាយ​ពី​តំបន់​សង្កាត់​ទន្លេ​បាសាក់ កោះពេជ្រ កាល​ពី​១០​ឆ្នាំ​មុន មិន​មាន​គម្រោង​សាងសង់​សំណង់​អគារ​ធំៗ ខ្ពស់ៗ នៅ​ឡើយ​ទេ ហើយ​កន្លែ…

វៀតណាម​បណ្ដេញ​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចេញ​ពី​តំណែង​... អាច​ពាក់ព័ន្ធ​រឿង​ពុករលួយ!

មួយ​រយៈ​ចុងក្រោយ​នេះ រដ្ឋាភិបាល​វៀតណាម​ហាក់​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ជាហូរ​ហែ គេ​ឃើញ​មាន​សេចក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ