អាស៊ាន-អូស្ត្រាលី

អាស៊ាន និងអូស្ត្រាលីខិតកាន់តែជិតទៅរកការពង្រឹងសន្តិសុខអាកាសធាតុ និងសេដ្ឋកិច្ច


ប្រទេសអូស្ត្រាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កំពុងប្រារព្ធខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសហប្រតិបត្តិការតាមរយៈកិច្ចប្រជុំកំពូលពិសេសមួយ ដែលគេរំពឹងថា ពួកគេនឹងពិភាក្សាគ្នាឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការបញ្ចេញកាបូន និងសន្តិសុខសេដ្ឋកិច្ចនៅក្នុងតំបន់។
អាស៊ាន-អូស្ត្រាលី
ដោយ

មន្ត្រីជាន់ខ្ពស់ និងអ្នកតំណាងធុរកិច្ច បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅមុនពេលមានកិច្ចប្រជុំកំពូលរបស់ប្រមុខដឹកនាំដែលនឹងធ្វើឡើងនៅថ្ងៃពុធ ទី៦ ខែមីន ជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាន។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វង់ បាននិយាយកាលពីថ្ងៃចន្ទថា អ្វីដែលកំពុងកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង នៅច្រកសមុទ្រតៃវ៉ាន់ នៅអនុតំបន់មេគង្គ និងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជាក្តីកង្វល់រួម។

នេះគឺជាលើកទីមួយហើយ ដែលអូស្ត្រាលី និងអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលពិសេសជុំគ្នាចាប់តាំងពីឆ្នាំ២០១៨ ហើយវាបានកើតឡើងនៅចំពេល​ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក អេនថូនី អាល់បានីស កំពុងលើកកម្ពស់ការចូលរួមជាមួយនឹងអាស៊ីអាគ្នេយ៍ក្រោមគោលនយោបាយ«ភាពជាកណ្តាលអាស៊ាន»របស់លោក។

សន្តិសុខសេដ្ឋកិច្ច និងតម្រូវការ ដើម្បីទប់ទល់នឹងមហាយក្សចិនហាក់ដូចជាកំពុងជំរុញបង្កើនគោលនយោបាយរបស់លោក អាល់បានីស។ សម្រាប់ភាគីអាស៊ានវិញ ធនធានធម្មជាតិរបស់​​​អូស្ត្រាលី គឺជាប្រភពទាក់ទាញដ៏សំខាន់។

ប្រទេសថៃ និងឥណ្ឌូណេស៊ី កំពុងកំណត់យកឧស្សាហកម្មយានយន្តអគ្គិសនីរបស់ពួកគេធ្វើជាសសរស្តម្ភនៃយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែលោហៈធាតុដែលត្រូវការសម្រាប់ផលិតអាគុយយានយន្តអគ្គិសនីមានទីតាំងនៅក្នុងប្រទេសមួយចំនួនតូចនៅអាស៊ី និងអាម៉េរិកខាងត្បូង។​ដោយហេតុតែអូស្ត្រាលី គឺជាប្រទេសផលិតរ៉ែលីដ្យូម និងរ៉ែនីកែល ដ៏សំខាន់នោះ ដូច្នេះប្រទេសថៃ និងឥណ្ឌូនេស៊ី មានបំណងចង់បង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយនឹងទីក្រុងកង់បេរ៉ានៅអូស្ត្រាលី ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់យានយន្តអគ្គិសនី។​

ចំណែកសមាជិកអាស៊ានមួយចំនួនទៀតក៏កំពុងពិភាក្សាពីការអនុម័តយល់ព្រមរបស់អូស្ត្រាលីពាក់ព័ន្ធនឹងថាមពលនុយក្លេអ៊ែផងដែរ ដោយសារអូស្ត្រាលី គឺជាប្រទេសផលិតរ៉ែអ៊ុយរ៉ាញ៉ូមដ៏ធំជាងគេទីបួននៅក្នុងពិភពលោក ដោយផ្តល់នូវខ្សែច្រវាក់ផ្គត់ផ្គង់ដ៏មានសក្តានុពលសម្រាប់សមាជិកអាស៊ានទាំងនោះ៕​

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃគ្រោងកាត់បន្ថយផលិតកម្មសាច់ជ្រូកមកនៅត្រឹម៨ពាន់ក្បាលក្នុង១ថ្ងៃ ដើម្បីរក្សាស្ថិរភាពតម្លៃជូនពលរដ្ឋ

ព័ត៌មាន
អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ គ្រោងសហការជាមួយអគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ និងសមាគមអ្នកចិញ្ចឹមជ្រូកនៅប្រទេសថៃ កាត់បន្ថយផលិតកម្…

ជប៉ុននឹងបង្កើនការជ្រើសរើសពលករជំនាញពីបរទេស ដើម្បីបំពេញតម្រូវដែលកំពុងខ្វះខាត

ព័ត៌មាន
ប្រទេសជប៉ុន ដែលទើបជ្រុះបាត់តំណែងជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកកាលពីពេលថ្មីៗ នឹងបង្កើនការបើកចំហរទ្វារទទួលពលករជំនាញបរទេសរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ