ថាមពលនុយក្លេអ៊ែ

ប្រទេសនៅអាស៊ានកាន់តែច្រើនឡើងងាកទៅពឹងផ្អែកលើថាមពលនុយក្លេអ៊ែធ្វើជាប្រភពថាមពលថ្មី


ប្រទេសនៅអាស៊ានកាន់តែច្រើនឡើងរួមទាំងម៉ាឡេស៊ីផងនោះ កំពុងពិចារណាក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែធ្វើជាប្រភពថាមពលមួយនាពេលអនាគត។ សមាគមនុយក្លេអ៊ែពិភពលោក (WNA) រំពឹងថា តម្រូវការអ៊ុយរ៉ាញ៉ូមសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែនឹងកើនឡើងជិត៣០% នៅ៥ឆ្នាំខាងមុខ ចំពេលរដ្ឋាភិបាលជាច្រើនពឹងផ្អែកលើថាមពលនេះ ដើម្បីបំពេញគោលដៅគ្មានកាបូន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើន។
ថាមពលនុយក្លេអ៊ែ
ដោយ

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាទូក សេរី ហ្វាឌីឡា យូសូហ្វ (Datuk Seri Fadillah Yusof) បានអះអាងថា ប្រទេសជិតខាងម៉ាឡេស៊ីមួយចំនួនដូចជាសិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងថៃ ជាដើម កំពុងពិចារណាក្នុងការប្រើថាមពលនុយក្លេអ៊ែ​ធ្វើជាប្រភពថាមពលទៅថ្ងៃអនាគត។

លោកបានបន្តថា ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងបំពេញតម្រូវការថាមពលរបស់ឧស្សាហកម្មជាពិសេសវិស័យសេដ្ឋកិច្ចឌីជីថល ដូចជា បញ្ញាសិប្បនិម្មិត និងមជ្ឈមណ្ឌលទិន្នន័យ ម៉ាឡេស៊ី ក៏កំពុងពិចារណាអំពីថាមពលនុយក្លេអ៊ែជាជម្រើសមួយក្នុងចំណោមជម្រើសផ្សេងទៀត ដើម្បីធានាការផ្គត់ផ្គង់ថាមពល ដែលអាចទុកចិត្តបានសម្រាប់វិស័យនេះផងដែរ។

ដោយហេតុថា រដ្ឋាភិបាលកាន់តែច្រើនឡើងកំពុងពិចារណាងាកទៅរកការប្រើប្រាស់ថាមពលនុយក្លេអ៊ែ ដើម្បីសម្រេចគោលដៅកាបូនសូន្យនេះ សមាគមនុយក្លេអ៊ែពិភពលោក (WNA) រំពឹងថា តម្រូវការអ៊ុយរ៉ាញ៉ូមសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែនឹងកើនឡើងជិត៣០% ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ កត្តានេះធ្វើឱ្យមានការព្យាករថា ការផ្គត់ផ្គង់រ៉ែអ៊ុយរ៉ាញ៉ូមមានគ្រប់គ្រាន់ក្នុងរយៈពេលខ្លី ប៉ុន្តែអាចខ្វះនៅក្រោយឆ្នាំ២០៣០៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីចិន Jack Ma ហក់ចូលប្រឡូកក្នុងវិស័យគ្រីបតូ ដោយបានទិញគ្រីបតូរាប់សិបលានដុល្លារ

ខណៈដែលកំពូលមហាសេដ្ឋីចិន Jack Ma ហាក់ស្ងប់ស្ងាត់មិនសូវបង្ហាញមុខជាសាធារណៈនៅមួយរយៈពេលធំចុងក្រោយនេះ ពេលនេះក្រុមហិរញ្ញវត្ថុមួយដែលមានលោក J…

ការសិក្សាមួយរកឃើញថា ក្រុមសេដ្ឋីនៅអាម៉េរិក បង់ពន្ធទាបជាងប្រជាជនធម្មតារហូតដល់៦%

អ្នកមានត្រូវបានគេគិតថា គួរតែត្រូវរ៉ាប់រង និងមានកាតព្វកិច្ចបង់ពន្ធជូនជាតិ ឲ្យបានច្រើន ដើម្បីអាចឲ្យរដ្ឋយកចំណូលនេះទៅចំណាយលើកិច្ចការនានា ជូន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ