Advertisement
Advertisement
Advertisement
វិស័យ​ស្រូវអង្ករ

បង់ក្លាដេស​ចែចូវ​កម្ពុជា តែ​ទៅដណ្ដឹងវៀតណាម...


ប្រទេស​បង់ក្លាដេស​ ធ្លាប់បាន​ប្រាស្រ័យទាក់ទង​ជាមួយ​កម្ពុជា​នា​ពេល​កន្លង​មក ជុំវិញ​​ជំនួញ​អង្ករ។ ប៉ុន្តែ មក​ទល់​ពេល​នេះ ពុំទាន់មាន​កិច្ចព្រមព្រៀងអ្វី​ឡើយ។
បង់ក្លាដេស​ធ្លាប់ចរចា​ទិញ​អង្ករ​ពី​កម្ពុជា ប៉ុន្តែ ឥឡូវ​ទិញ​ពី​វៀតណាម​រាប់សែន​តោន​ក្នុង​មួយឆ្នាំ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ស្រាប់តែ​ថ្មីៗនេះ បង់ក្លាដេស​ងាក​ទៅ​ប្រទេស​វៀតណាម និងបាន​ចុះ​កិច្ចព្រមព្រៀង​ទិញអង្ករ​ពី​វៀតណាម​ក្នុង​មួយ​ឆ្នាំៗ ពី ២៥ម៉ឺន​តោន ទៅ ៣០ម៉ឺន​តោន។ 

ក្រោមអនុស្សរណៈ​យោគយល់​គ្នា​ថ្មីៗនេះ បង់ក្លាដេស​បាន​សន្យា​ទិញ​អង្ករ​រហូត​ដល់ ១លាន​តោន ក្នុង​មួយឆ្នាំ រហូតដល់​ឆ្នាំ​២០២២។ នេះ​បើ​យោងតាម​ការចុះ​ផ្សាយ​របស់សារព័ត៌មាន VN Express។ 

កិច្ចព្រមព្រៀង​អង្ករ​ជាមួយ​បង់ក្លាដេសនេះ ធ្វើ​ឲ្យ​វៀតណាម​ធូរស្បើយ​ពី​សម្ពាធ​បន្តិច ដោយសារ​ប៉ុន្មាន​ឆ្នាំ​នេះ ការនាំចេញ​អង្ករ​វៀតណាម​ទៅ​កាន់​ទីផ្សារ​ពិភព​លោកមាន​ការធ្លាក់ចុះ​រហូត។ 

ធ្លាក់ចុះ គឺ​ដោយសារ​តែ​ប្រទេស​ហ្វ៊ីលីពិន​ ដែល​ជាម៉ូយ​​ទិញ​អង្ករដ៏​ធំមួយ​​ពី​វៀតណាម​ នៅ​បន្ត​កំហិតកូតា​នាំ​អង្ករ​ចូល​ពី​វៀតណាម ដោយ​កម្រិត​ត្រឹមតែ ៨សែនតោន ក្នុងមួយឆ្នាំ រហូត​ដល់​ឆ្នាំ​២០២០ ក្នុងអត្រា​ពន្ធ ៣៥​ភាគរយ។ 

ពីរឆ្នាំ​ចុងក្រោយនេះ ប្រទេស​បង់ក្លាដេស​​ជួបប្រទះ​គ្រោះមហន្តរាយធម្មជាតិ​ជាច្រើន​លើក​ច្រើន​សា ដែលនាំ​ឲ្យ​អន្តរាយ​ដល់​ដំណាំស្រូវ និងនាំ​ឲ្យ​ខ្វះ​ស្រូវ​អង្ករ​នៅ​ក្នុង​ប្រទេស។ 

គេនៅចាំបានថា ចុងឆ្នាំ​២០១០ បង់ក្លាដេស​ធ្លាប់​ចរចា​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា និង​ស្នើ​សុំ​ដី​សម្បទាន​​សេដ្ឋកិច្ច សម្រាប់​គម្រោង​ដាំដុះ​កសិកម្ម​នៅ​កម្ពុជា។ ប៉ុន្តែ ច្រើន​ឆ្នាំ​កន្លង​ទៅហើយ ហាក់​ដូច​ជា​គ្មាន​ចេញ​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ឡើយ លើ​ជំនួញ​អង្ករ​ រវាង​បង់ក្លាដេស និង​កម្ពុជា៕




អត្ថបទបន្ទាប់


កម្ពុជា​ចំណេញ​អ្វី​ខ្លះ​ពី​កំណើន​សេដ្ឋកិច្ច​៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ?

ព័ត៌មាន
កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើន​ឡើង​ជុំវិញ ៧% ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈ​ពេល ២០​ឆ្នាំ​កន្លង​មក​ហើយ។ កំណើន​នេះ ត្រូវ​បាន​អ្នក​...

ធនាគារ​ជប៉ុន​ធំ​បំផុត​លំដាប់​ទី​៣​ដែល​ជា​បង​ធំ​ផ្នែក​ហិរញ្ញ​វត្ថុ មក​បើក​នៅ​កម្ពុជា​ហើយ

ព័ត៌មាន
វិស័យហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ មួយ​ទសវត្ស​ចុង​ក្រោយ​នេះ រីកលូត​លាស់​ខ្លាំង ដោយ​គេ​ឃើញ​មាន​ធនាគារ​តូច​ធំ ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ