សមាជិកអាស៊ាន

អាស៊ានកំពុងប្រឈមភាពនឹងភាពច្របូកច្របល់ពីការប្រកួតប្រជែងរវាងមេដឹកនាំម៉ាឡេស៊ី និងឥណ្ឌូនេស៊ី


ក្រុមអ្នកវិភាគបានព្រមានថា អាស៊ានកំពុងប្រឈមមុខនឹងការគំរាមកំហែងពីភាពមិនចុះសម្រុងគ្នា នៅចំពេលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ហាក់ដូចជាផ្តល់អាទិភាពដល់មហិច្ឆតាផ្ទាល់ខ្លួនជាជាងផ្ដោតលើគោលដៅរួមរបស់ប្លុកមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
សមាជិកអាស៊ាន
ដោយ

រដ្ឋមន្ត្រីការបរទេសរបស់បណ្តាប្រទេសនៅតំបន់អាស៊ាន បានជួបប្រជុំចង្អៀតមួយនៅកោះឡាងកាវី (Langkawi) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ដែលជាការចាប់ផ្ដើមបើកតួនាទីរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ ក្រោមមូលបទ«បរិយាបន្ន និងភាពជាកណ្ដាល» ប៉ុន្តែការ​ពិតកម្លាំងនៃឥទ្ធិពលនៅជុំវិញប្លុកនេះ គឺមានភាពស្មុគស្មាញខ្លាំងណាស់។

អ្វីដែលស្មុគស្មាញនោះ គឺថាលោក អានវ៉ា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក ប្រាបូវ៉ូ ប្រធានាធិបតីឥណ្ឌូនេស៊ី កំពុងប្រជែងគ្នាធ្វើជាមេដឹកនាំនៅក្នុងតំបន់សកលលោកខាងត្បូង Global South។ ដូច្នេះហើយការប្រជែងគ្នានេះ អាចនឹងបំផ្លាញភាពស្អិតរមួតរបស់អាស៊ានចំពេលដែលប្លុកនេះកំពុងចង់បានការរួបរួមគ្នាខ្លាំងជាងពេលណាៗទាំងអស់។

លោកស្រី ព្រីដហ្កេត វ៉ែល (Bridget Welsh) សហការីស្រាវជ្រាវកិត្តិយសនៅសាកលវិទ្យាល័យមួយនៅប្រទេសម៉ាឡេស៊ី បាននិយាយថា មហិច្ឆតាផ្ទាល់ខ្លួន និងការប្រជែងដណ្ដើមឥទ្ធិពលគ្នានៅលើឆាកអន្តរជាតិ របស់មេដឹកនាំទាំងពីរនេះ ងាយនឹងធ្វើឱ្យអាស៊ានក្លាយជាអ្នកដើរតួរាយរងមួយប៉ុណ្ណោះ។

លោកស្រីបានបន្ថែមថា ប្រទេសឥណ្ឌូនេស៊ី មិនមែនកំពុងទាក់ទងជាមួយលោក អានវ៉ា និងអាស៊ាន នៅក្នុងកម្រិតដូចកាលពីមុនទៀតឡើយ ព្រោះឥណ្ឌូនេស៊ី មើលឃើញថា លោក អានវ៉ា កំពុងព្យាយាមប្រើឋានៈជាប្រធានអាស៊ាន ដើម្បីបង្ហាញបែបលក្ខខណ្ឌផ្ទាល់ខ្លួនរបស់លោក។

​លោក វ៉ាហ្វា ការីស្មា (Waffa Kharisma) អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមានថា លោក ប្រាបូវ៉ូ អាចផ្តល់អាទិភាពលើទំនាក់ទំនងទ្វេភាគីជាមួយមហាអំណាចធំៗខ្លាំងជាងតំបន់អាស៊ាន។ លោកបានបន្ថែមថា មានការព្រួយបារម្ភថា អាស៊ាននឹងមិនមែនជាអាទិភាពសម្រាប់រដ្ឋបាលរបស់លោក ប្រាបូវ៉ូ ទៀតឡើយ ដោយបន្ថែមថា ការកាត់បន្ថយការយកចិត្តទុកដាក់របស់ឥណ្ឌូនេស៊ី អាចធ្វើឱ្យភាពស្អិតរមួតរបស់អាស៊ានចុះខ្សោយ។

អគ្គលេខាធិការអាស៊ាន ឯកឧត្ដម កៅ គឹមហួន បានច្រានចោលការអះអាងអំពីការបែងចែកប៉ូលនេះ ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ឥណ្ឌូនេស៊ី ចំពោះអាស៊ាន ដោយលោកបានបន្ថែមថា លោកអាចនិយាយដោយច្បាស់ថា ឥណ្ឌូនេស៊ីជាសមាជិកដ៏សំខាន់មួយរបស់អាស៊ាន ហើយក៏ជាសមាជិកស្ថាបនិកមួយផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចហ្វីលីពីននឹងលូតលាស់លឿនបំផុតទី២នៅអាស៊ានឆ្នាំនេះ?

ប្រទេសដែនកោះហ្វីលីពីន ដែលមានប្រជាជនសរុបជិត១៤០លាននាក់ ត្រូវបានធនាគារពិភពលោកព្យាករថា នឹងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី២ នៅក្នុងតំបន់អា…

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ