ផ្សារភាគហ៊ុននៅអាស៊ី

ភាគហ៊ុននៅអាស៊ីបន្ដហក់ឡើងខ្ពស់បំផុតជាងពេលណាទាំងអស់ខណៈតម្លៃប្រេងក៏កើនឡើងដែរ


តម្លៃភាគហ៊ុននៅអាស៊ី នៅតែបន្ដកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ខណៈដែលតម្លៃប្រេងវិញក៏កំពុងតែហក់ឡើងកាន់តែខ្ពស់ដែរ នៅចំពេលមានភាពតានតឹងកំពុងកើតមាននៅមជ្ឈិមបូពា៍។ ការកើនឡើងនេះ ត្រូវបានគេមើលឃើញថា គឺដោយសារតែមានភាពជោគជ័យនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងការរាតត្បាតកូវីដ-១៩ នៅទូទាំងសកលលោក រួមជាមួយនឹងក្ដីសង្ឃឹមខ្ពស់នៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ដោយសារតែមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានរាយការណ៍។
(រូបតំណាង) ភាគហ៊ុននៅអាស៊ីបន្ដហក់ឡើងខ្ពស់បំផុតជាងពេលណាទាំងអស់ ខណៈតម្លៃប្រេងក៏កើនឡើងដែរ
ដោយ

សន្ទស្សន៍​តម្លៃ​ភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិក​ ក្រៅពីប្រទេសជប៉ុន បាន​ហក់ឡើង​០,៤% ខណៈដែល​ផ្សារភាគហ៊ុន​ជប៉ុន​បាន​កើនឡើង ១,១% បើទោះបីជា​​ការងើបឡើង​វិញ​នៃសេដ្ឋកិច្ច​ជប៉ុនពីវិបត្តិ​កូវីដ-១៩ នៅមាន​ភាពយឺតយ៉ាវ​នៅក្នុង​ត្រីមាសទី៤​នៃឆ្នាំ២០២០​ក៏ដោយ។ (បន្ដិចទៀត​ខ្ញុំនឹង​និយាយ​លម្អិត​ពីរឿងផ្សារភាគហ៊ុនក្នុង​ប្រទេសជប៉ុន ដែលបានហក់ឡើងខ្ពស់​បំផុត​ក្នុងរយៈពេល​៣ទសវត្សរ៍កន្លងមកនេះ)។

ដោយឡែក យើងក្រឡេកមើល ផ្សារភាគហ៊ុន​នៅក្នុង​ប្រទេសចិន និងហុងកុងវិញ មិនបាន​បើកទ្វារជួញដូរទេ នៅប៉ុន្មានថ្ងៃមកនេះ ដោយសារតែ​មានការឈប់សម្រាក​អំឡុងពេល​ពិធីបុណ្យចូលឆ្នាំចិន។ ហើយផ្សារភាគហ៊ុន​នៅអាមេរិកវិញ ក៏មិនមាន​ការបើកជួញដែរ ដោយសារតែ​នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ចំថ្ងៃ​ឈប់សម្រាក​ប្រធានាធិបតី (Presidents Day)។

ចំពោះតម្លៃប្រេងវិញ បានងើបឡើងខ្ពស់បំផុត​គិត​តាំងពីខែ​មករា​ឆ្នាំ២០២០មក ដោយសារតែមានក្ដីសង្ឃឹម​លើ​ការជំរុញ​កំណើន​សេដ្ឋកិច្ច និងតម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ។ គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ តម្លៃប្រេងឆៅ​នៅទីផ្សារអង់គ្លេស​បាន​ឡើងថ្លៃ១ដុល្លារបន្ថែមទៀត ពោលគឺមាន​តម្លៃដល់ទៅជាង ៦៣ដុល្លារក្នុងមួយបារ៉ែល ខណៈដែល​នៅទីផ្សារអាមេរិកវិញ បានកើនឡើង​១ដុល្លារ២សេនបន្ថែមទៀតដែរ នាំឲ្យ​ប្រេង​មួយធុងបារ៉ែល​ឡើងដល់ទៅជិត ៦១ដុល្លារ​អាមេរិក៕

None



អត្ថបទបន្ទាប់


ក្រុមយោធាដកប្រធានធនាគារកណ្តាលភូមាពីតំណែងខណៈជប៉ុនបារម្ភពីស្ថិរភាពហិរញ្ញវត្ថុ

ធនាគារកណ្តាលនៃបណ្តាប្រទេសដែលមានវិនិយោគច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមអ្នកវិនិយោគបរទេស កំពុងកើតក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថា…

ភាគហ៊ុននៅក្នុងប្រទេសជប៉ុនបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ

ឥឡូវនេះ យើងបន្ដមកមើលភាគហ៊ុននៅក្នុងប្រទេសជប៉ុនវិញ ឃើញថាតម្លៃភាគហ៊ុននៅក្នុងប្រទេសនេះ គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ បានហក់ឡើងខ្ពស់បំផុតមិនធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ