ពលរដ្ឋ​ជំពាក់បំណុល​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ

ធនាគារជាតិ ស្នើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវា និងលើកលែងការផាកពិន័យកូនបំណុលរហូតដល់ដាច់ឆ្នាំនេះ


ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២០ ខែមេសា បានចេញលិខិតមួយទៀតដោយបានស្នើដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិនជន ដែលជាកូនបំណុលរបស់ខ្លួន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់មួយកម្រិតទៀត នៅក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ-១៩នេះ។
ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រមាណ ១៧​ពាន់​លាន​ដុល្លារ
ដោយ

សំណើនេះ​ធ្វើ​ឡើង​នៅចំពេលដែល​ស្ថានភាព​នៃ​បញ្ហា​មេរោគ​កូ​វី​ដ ១៩ នៅទូទាំង​សកលលោក​តែបន្តកើតមាន ​ដែល​រំពឹង​ថា​បញ្ហា​នេះ​នឹង​អាច​រង​ផល​ប៉ះពាល់​រយៈពេល​យូរទៀតដល់​សេដ្ឋកិច្ចរបស់​ប្រជាពលរដ្ឋកម្ពុជា។ ធនាគារជាតិ​បានស្នើ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃ​សេវាផ្សេងៗ​ពាក់ព័ន្ធ​នឹងឥណទាន និងលើកលែង​ការផាក​ពិន័យ​ចំពោះអតិថិជន​រហូតដល់ដាច់​ឆ្នាំ​២០២០។

សូមជម្រាបថា កាលពីដើម​ខែមេសានេះ  ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាស​ណែនាំដល់​ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជាទាំងអស់ ដាច់ខាតមិន​ត្រូវរឹបអូស​ទ្រព្យបញ្ចាំ​របស់​កូនបំណុល នៅក្នុងពេល​ដែលមាន​ការរាតត្បាត​នៃវីរុស​កូវីដ-១៩នោះទេ ហើយត្រូវ​រក្សាភាព​ទន់ភ្លន់​ដោះស្រាយ​ជាមួយកូនបំណុល​របស់​ខ្លួនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុគ្គលិកបម្រើការនៅព្រលានយន្ដហោះ ប្រាក់ខែលើស ៥០០ ដុល្លារត្រូវបានកាត់ប្រាក់ខែ ២០%

ព័ត៌មាន
នាយកក្រុមហ៊ុន ហ៊ុន អាកាសយានដ្ឋានកម្ពុជា លោក Alain Brun បានបញ្ជាក់ឲ្យដឹងថា បើទោះបីមាន ផលប៉ះពាល់ដោយសារ កូវីដ-១៩ បានធ្វើឲ្យការហោះហើររប…

ក្រសួងការងារ សម្រេចឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាផ្អាកបង់ភាគទានទៅប.ស.ស រយៈពេល៦ខែ

ព័ត៌មាន
បន្ទាប់ពីសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសុំផ្អាកបង់ភាគទានទៅបេឡាជាតិរបបសន្តិសុខសង្គម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ