ថាមពលអគ្គិសនី

អ្នកវិភាគ៖ ការផលិតថាមពលនៅអាស៊ីមានលក្ខណៈកាន់តែស្អាត ទោះការបំភាយធ្យូងថ្មកើនឡើង


ទិន្នន័យបានបង្ហាញថា តំបន់អាស៊ី បានបង្កើនទិន្នផលអគ្គិសនីស្អាត និងកាត់បន្ថយចំណែកឥន្ធនៈហ្វូស៊ីលរបស់ខ្លួនបានលឿនជាងតំបន់អាម៉េរិកខាងជើង និងអឺរ៉ុប បើគិតចាប់ពីឆ្នាំ២០១៥ មក។ លទ្ធផលវិជ្ជមាននេះបានគូសបញ្ជាក់ពីការតស៊ូប្រឹងប្រែងរបស់ប្រជាជាតិ នៅតំបន់អាស៊ីចំពោះការជំរុញរបស់បស្ចិមលោកឱ្យរារាំងហិរញ្ញប្បទានឯកជន សម្រាប់ថាមពលដើរដោយធ្យូងថ្ម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលអគ្គិសនី
ដោយ

មានកិច្ចព្រមព្រៀងទូលំទូលាយមួយដែលថា ការបង្កើនថាមពលស្អាតដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ គឺជាចំណុចសំខាន់ក្នុងការទប់ស្កាត់ការបំភាយកាបូន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ជាក់ស្ដែងកាលពីថ្ងៃសៅរ៍ កន្លងមកនេះ នៅឯកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ រដ្ឋាភិបាលចំនួន១១៨ប្រទេសដឹកនាំដោយសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានសន្យាថា នឹងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញឱ្យបាន៣ដងនៅក្នុងពិភពលោកនៅត្រឹមឆ្នាំ២០៣០។

ទោះជាយ៉ាងណា ប្រទេសចិន និងឥណ្ឌា មិនបានគាំទ្រការសន្យារបស់សន្និសីទអាកាសធាតុ COP28 នោះទេ ដោយសារវាជាប់ទាក់ទងនឹងការទប់ស្កាត់ការប្រើឥន្ធនៈហ្វូស៊ីល ដែលពួកគេមើលឃើញថា សំខាន់សម្រាប់តម្រូវការថាមពលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

ទោះជាមានការចំណាយច្រើន និងមិនទទួលបានមូលនិធិគាំទ្រច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែអាស៊ីបានវ៉ាដាច់អឺរ៉ុប និងអាម៉េរិកខាងជើងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយពួកគេបានដាក់ចេញវិធានការសំ​ខាន់ៗចាប់តាំងពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៥។

ការពិនិត្យឡើងវិញនូវទិន្នន័យពីក្រុមអ្នកវិភាគថាមពល Ember បានបង្ហាញថា តំបន់អាស៊ីបានជំរុញបង្កើនថាមពលស្អាតរួមទាំងថាមពលវារីអគ្គិសនី និងថាមពលនុយក្លេអ៊ែ ដែលជាចំណែកមួយ នៃទិន្នផលថាមពលសរុបពីប្រហែល៨% ទៅដល់៣២% នៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២២។

បើប្រៀបធៀបនឹងបស្ចិមលោកវិញឃើញថា ចំណែកថាមពលស្អាតនៅក្នុងល្បាយថាមពលនៅតំបន់អឺរ៉ុបបានកើនឡើងជាង៤% ដល់៥៥% ខណៈដែលនៅអាម៉េរិកខាងជើងវិញ គឺបានកើនឡើងជាង៦%ទៅដល់៤៦%។

រដ្ឋមន្ត្រីថាមពលរបស់ប្រទេសឥណ្ឌា លោក R.K. Singh បាននិយាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថា មិនអាចមានសម្ពាធណាមួយទៅលើប្រទេសឥណ្ឌា ដើម្បីឱ្យកាត់បន្ថយការបំភាយកាបូនបានឡើយ។

តំបន់អាស៊ីបានកាត់បន្ថយចំណែកឥន្ធនៈហ្វូស៊ីលក្នុងការផលិតថាមពលអត្រា៨%ទៅ៦៨%នៅក្នុងឆ្នាំ២០២២ចាប់ពីឆ្នាំ២០១៥ ដោយកាត់បន្ថយការប្រើប្រាស់ឧស្ម័ន និងធ្យូងថ្មបានច្រើនជាងអឺរ៉ុប និងអាមេរិកខាងជើង ហើយក្នុងរយៈពេលដូចគ្នានេះដែរ ការពឹងផ្អែករបស់អឺរ៉ុបលើឥន្ធនៈហ្វូស៊ីលបានធ្លាក់ចុះ៤% ខណៈដែលអាមេរិកខាងជើងបានកាត់បន្ថយ៦%៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


បេក្ខជនជាង៣ពាន់នាក់ត្រូវបានជ្រើសរើសឱ្យប្រឡងប្រជែងដណ្តើមកៅអីមន្ត្រីកសិកម្មឃុំ ខណៈក្រសួងត្រៀមវិញ្ញាសាចំនួន៣

មន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈនិងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសម្រេចជ្រើសរើសបេក្ខជាង៣ពាន់នាក់ ក្នុងចំណោមជាង១ម៉ឺននាក់ ឱ្យចូល…

តើអាម៉េរិកពិតជាជិតអស់លុយក្នុងការជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ីមែនទេ?

រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃចន្ទ ទី៤ បានបញ្ជូនសារទៅកាន់សភាតំណាងដោយព្រមានថា រដ្ឋាភិបាលជិតអស់ថវិកាក្នុងការជួយអ៊ុយក្រែនប្រយុទ្ធទប់ទល់ជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ