វៀតណាម-កំណើន​សេដ្ឋកិច្ច

វៀតណាមមាន​មហិច្ឆតា​​ចង់​ក្លាយ​​​ជាប្រទេស​ចំណូល​មធ្យម​ នៅត្រឹម​ឆ្នាំ២០២៥


ក្នុង​ពេល ៥​ឆ្នាំទៅ​មុខ ប្រទេស​វៀតណាម​នឹងខិតខំ​ដើម្បី​ឱ្យ​មាន​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ជា​មធ្យម ៧​ភាគរយ និង​ប្រាក់​ចំណូល ៥.០០០​ដុល្លារ​សម្រាប់​ប្រជាជន​ម្នាក់ៗ ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម។
ទិដ្ឋភាព​ក្រុង​ ដាណាង ប្រទេស​វៀតណាម ។ រូបភាព Pixabay
ដោយ

សារព័ត៌មាន​អនឡាញ​ផ្សាយ​ជាភាសា​អង់គ្លេស​របស់​វៀតណាម VN Express ផ្សាយ​ថា ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​​ប្រជាជន​វៀតណាម​ក្នុង​ម្នាក់ៗ នៅឆ្នាំ​២០២០​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ចំនួន ២.៧៥០ ដុល្លារ ពោល​គឺ​កើន​ឡើង​ជិត ១,៣​ដង​ បើប្រៀបធៀបទៅនឹងឆ្នាំ​២០១៥ ដែលមានចំនួន ២.១០៩ ដុល្លារ ។

អនុរដ្ឋមន្ត្រី​ក្រសួង​ផែនការ​និងវិនិយោគរបស់វៀតណាម ត្រូវបាន​ដក​ស្រង់​សម្ដី​ចុះផ្សាយ​ថា ក្នុង​រយៈពេល ៥ ឆ្នាំ​ទៅ​​មុខទៀត ប្រទេស​វៀតណាម​គួរតែផ្តោត​ការវិនិយោគ​លើ​វិស័យ​សំខាន់ៗ​និង​គម្រោង​ដែល​មាន​សារៈសំខាន់​ថ្នាក់​ជាតិ ជាពិសេស លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ​ថាមពល ការវិវឌ្ឍទៅរក​ឌីជីថល ការអភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅឆ្នាំ​២០២៥ ប្រទេសវៀតណាម​រំពឹង​ថា នឹង​បញ្ចប់​គម្រោង​ធំ ៗ ដូចជា ផ្លូវ​ល្បឿន​លឿន​ខាង​ជើង - ខាងត្បូង​ទាំងមូល និង​ដំណាក់កាល​ដំបូង​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ ឡុងថាញ នៅខេត្ត​ដុងណៃ ភាគខាងត្បូង ដែល​ត្រូវ​បាន​គេរំពឹងថា នឹង​ជួយ​កាត់បន្ថយ​បន្ទុក​ដែល​កំពុង​លើស នាពេលបច្ចុប្បន្ន នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ នៅទីក្រុង​ហូជីមិញ ។

នៅតាមទីក្រុងធំ ៗ ក្រសួង​ចង់ឱ្យការវិនិយោគ​ផ្តោត​លើ​ការពន្លឿន​គម្រោង​ផ្លូវដែក​ទីក្រុង ក្នុង​ទីក្រុងហាណូយ និង​ទីក្រុង​ហូជីមិញ ផ្លូវ​ក្រវាត់ និង​គម្រោង​ប្រព្រឹត្តកម្ម​សំណល់​និងសំរាម ។

កាលពី​ឆ្នាំ​មុន នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ប្រទេស​វៀតណាម​នឹង​ក្លាយ​ជាប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ នៅឆ្នាំ​២០៤៥។ 

នាយករដ្ឋមន្ត្រី​វៀតណាម​ក៏បាន​និយាយ​ផងដែរ​ថា វៀតណាម​នៅ​ពេល​ឆាប់ៗ​នេះ អាច​ឡើង​ទៅ​ដល់​ចំណាត់​ថ្នាក់​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែលមាន​ចំណូល​សរុប​ប្រចាំ​ឆ្នាំនៃ​ប្រជាជន​ម្នាក់ៗ មានចំនួន ពី ៣.៩៩៦​ដុល្លារ​អាមេរិក ដល់ ១២.៣៧៥​ដុល្លារ​អាមេរិក ។ ប្រទេស​ដែលស្ថិត​ក្នុង​ចំណាត់ថ្នាក់​នេះ រួមមាន ប្រទេស​ចិន ម៉ាឡេស៊ី ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និង ថៃ ៕




អត្ថបទបន្ទាប់


នាយកAIB៖ គ្មាននិស្សិតអវត្តមានសូម្បីម្នាក់ នៅក្នុងការប្រលងបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ជំនាន់ទី១របស់វិទ្យាស្ថានពាណិជ្ជ សាស្ត្រ​អេស៊ីលីដា(AIB) ទោះមានកូវីដ-១៩ យាយីក្តី!

ព័ត៌មាន
និស្សិតចំនួន ២៩១ នាក់ នៃវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) បានបញ្ចប់ការប្រលងថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១ វគ្គ១ ជំនាញហិរញ្ញវត្ថុ និងធន…

តិចថាមិនដឹង! ប្រើ Wing App នៅផ្សារ ទំនើបអ៊ីអន អាចឈ្នះរង្វាន់ជាច្រើន

ព័ត៌មាន
ដើម្បីអបអរពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ នាពេលខាងមុខនេះ វីងនឹងផ្តល់រង្វាន់ ទូរស័ព្ទ 11 Pro Max ១រង្វាន់ ទឹកប្រាក់១០០$ ចំនួន១០រង្វាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ