AUKUS ចុះកិច្ចព្រមព្រៀងគន្លឹះលើកដំបូង

សម្ព័ន្ធមិត្តត្រីភាគី AUKUS ចុះកិច្ចព្រមព្រៀងគន្លឹះដំបូងបំផុតមួយទាក់ទងនឹងទិន្នន័យនុយក្លេអ៊ែរកងទ័ពជើងទឹក


ក្រោយពីបានលេចចេញរូបរាងនៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០២១ សម្ព័ន្ធមិត្តត្រីភាគី ដែលដឹកនាំដោយអាមេរិក ហើយចូលរួមដោយចក្រអង់គ្លេស និងអូស្ត្រាលីហៅកាត់ថា AUKUS បានឈានដល់ការចុះកិច្ចព្រមព្រៀងគន្លឹះដំបូងបំផុតមួយរួមគ្នាហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលវានឹងជំរុញដល់ការដោះដូរទិន្នន័យនុយក្លេអ៊ែររវាងកងទ័ពជើងទឹករបស់ប្រទេសទាំងបីទៅវិញទៅមក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
AUKUS ចុះកិច្ចព្រមព្រៀងគន្លឹះលើកដំបូង
ដោយ

រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក Peter Dutton, មន្ត្រី​ការទូត​ជាន់ខ្ពស់​អា​មេ​រិ​ក លោក Michael Goldman និង​ឯកអគ្គរដ្ឋទូត​អង់គ្លេស Victoria Treadell នៅ​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​ឈាន​ទៅ​អនុញ្ញាត​ឲ្យ​ភាគី​ទាំង​បី អាច​ដោះ​ដូរ​ព័ត៌មាន និង​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ រវាង​ប្រទេស​ទាំង​បី​។

ទិន្នន័យ ក៏​ដូច​ជា​ព័ត៌មាន ដែល​នឹង​ត្រូវ​ចែករំលែក​ក្រោយ​មាន​កិច្ចព្រមព្រៀង​ខាងលើ​នេះ រួម​មានការ​ចែករំលែក​ព័ត៌មាន​ការ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណែ​ត ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (AI) ស្ថានភាព និង​សមត្ថភាព​ក្រោម​បាតសមុទ្រ​ជាដើម​។

គួរ​ជម្រាប​ថា នេះ​ជា​កិច្ចព្រមព្រៀង​គន្លឹះ​ទី​មួយ​ហើយ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ជា​សាធារណៈ ចាប់តាំងពី​សម្ព័ន្ធភាព AUKUS បាន​លេច​ចេញ​ជា​រូបរាង​ឡើង​កាលពី​ថ្ងៃ​ទី​១៥​ខែកញ្ញា ដើម្បី​ជា​ការ​តតាំង ក្នុង​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ជាទី​ដែល​អា​មេ​រិ​ក និង​ចិន​តែង​មានការ​ប្រឈម​មុខ​ដាក់​គ្នា ផ្នែក​យុទ្ធសាស្ត្រ​។

ស្ថិត​ក្រោម​សម្ព័ន្ធមិត្ត AUKUS អូស្ត្រាលី​រំពឹង​ថា នឹង​ទទួល​បានការ​ជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកវិទ្យា និង ការ​ផលិត​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ដែល​មាន​សមត្ថភាព​បំបាំងកាយ ប្រព័ន្ធ​រ៉ា​ដា និង បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ផង​ដែរ​។ យ៉ាងណា​ក៏​ដោយ​ចុះ កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​ឱ្យ​ចិន​ខឹងសម្បារ ដោយ​បាន​ចោទប្រកាន់​ថា​វា​ជា​ការ​គំរាមកំហែង​ចំពោះ​ស្ថិរភាព​ក្នុង​តំបន់​៕
None



អត្ថបទបន្ទាប់


ក្រុមកសិករដាំស្វាយចន្ទីរំពឹងខ្ពស់លើទីផ្សារចិន បន្ទាប់ពីទីផ្សារប្រទេសវៀតណាម

ក្រុមកសិករដាំស្វាយចន្ទីរំពឹងថា បន្ទាប់ពីទីផ្សារវៀតណាមទៅ ទីផ្សារចិនក៏នឹងអាចស្រូបទាញយកគ្រាប់ស្វាយចន្ទីពីកម្ពុជាកាន់តែច្រើនផងដែរ ខណៈដែលកិច្ច…

កំពូលមេដឹកនាំចិន លោក ស៊ី ជីនពីង ថា ចិននឹងមិនបង្ខិតបង្ខំប្រទេសតូចតាចជាងខ្លួន ដើម្បីតែផលប្រយោជន៍នោះទេ

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបញ្ជាក់អះអាងក្ដែងៗទៅកាន់មេដឹកនាំអាស៊ានអំឡុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន នៅថ្ងៃច័ន្ទទី ២២វិច្ឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ