WTO

WTO បានអនុម័តកិច្ចព្រមព្រៀងមួយចំនួនហើយ ក្រោយឆ្លងកាត់កិច្ចប្រជុំដ៏ចម្រូងចម្រាសអស់៥ថ្ងៃ


នៅទីបំផុត កិច្ចប្រជុំដ៏ចម្រូងចម្រាសរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលប្រទេសជាសមាជិកទាំង ១៦៤ ប្រទេស បានឈានដល់ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងមួយចំនួនហើយ នៅពេលព្រឹកថ្ងៃ សុក្រ ទី ១៧ ខែ មិថុនានេះ ដោយក្នុងនោះរួមមានការអនុម័តលើ ការប្តេជ្ញាចិត្តទាក់ទងនឹងការនេសាទ និងការសន្យាពាក់ព័ន្ធនឹងបញ្ហាសុខាភិបាល និងសន្ដិសុខស្បៀងអាហារជាដើម ។ ទម្រាំឈានដល់ការអនុម័តបាននូវកិច្ចព្រមព្រៀងទាំងនេះ ការចរចាត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញ និងអូសបន្លាយពេលដល់ទៅ៧ថ្ងៃឯណោះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
លោកស្រី Okonjo Iweala ប្រធានអង្គការពាណិជ្ជកម្មពិភពលោក
ដោយ

កិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំអង្គការពាណជ្ជកម្មពិភពលោក ដែលមានចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មតំណាងប្រទេសជាសមាជិកជាង ១០០ប្រទេសចូលរួម​ បានធ្វើឡើងនៅថ្ងៃទី ១២ ដល់ ១៥ មិថុនា ប៉ុន្ដែ ត្រូវបាន​អូសបន្លាយពេល ២ ថ្ងៃបន្ថែមទៀត ដោយសារនៅក្នុងកិច្ចប្រជុំរយៈពេល ៥ ថ្ងៃនោះ មិនអាចសម្រេចសម្រេច​បាន​កិច្ចព្រមព្រៀង​ជាច្រើន ដែលបានគ្រោងទុក ខណៈមាន​ការឈ្លោះ​ប្រកែកតឹង​សរសៃរកដាក់គ្នាជាខ្លាំងរវាងប្រទេសជាសមាជិក នៅក្នុង​កិច្ចប្រជុំ​ដ៏ចម្រូងចម្រាស់នោះ។

គួរកត់សម្គាល់ថា នៅមុនពេលកិច្ចព្រមព្រៀងអនុម័ត លោកស្រី Okonjo Iweala ប្រធានអង្គការពាណិជ្ជកម្ម​ពិភពលោក បានអំពាវនាវឱ្យ​សមាជិកទាំងអស់​ពិចារណាលើតុល្យភាពដ៏មាន​ប្រសិទ្ធភាព​នៃកិច្ចព្រមព្រៀង ដែលចាំបាច់ណាស់ត្រូវការសមាជិកទាំងអស់ធ្វើការសម្រេចចិត្តជាឯកច្ឆន្ទ បន្ទាប់ពីកិច្ចពិភាក្សាអស់​ជាច្រើនម៉ោង​មិនបានសម្រេចជាផ្លែផ្កាអ្វីសោះនោះ។

នៅទីបំផុតនៅក្នុងព្រឹកថ្ងៃសុក្រនេះ គណៈប្រតិភូទាំងអស់បាន​អបអរសាទរ​បន្ទាប់ពីពួកគេបាន​អនុម័តកញ្ចប់នៃកិច្ចព្រមព្រៀង​ចំនួន ៦ នៃកិច្ចប្រជុំរយៈពេល ៧ ថ្ងៃមកនេះ។ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala បាននិយាយទៅកាន់សមាជិកទាំងអស់ថា កញ្ចប់នៃកិច្ចព្រមព្រៀង ដែលបានអនុម័តនេះ នឹងធ្វើឱ្យមានការផ្លាស់ប្តូរ​ជួយដល់ជីវិតរបស់មនុស្សជុំវិញពិភពលោក ហើយលទ្ធផលនេះនឹងបង្ហាញថា WTO ពិតជាមានសមត្ថភាពឆ្លើយតប​ទៅនឹងភាពអាសន្ននៃពិភពលោក។

ទន្ទឹមនឹងនោះ កញ្ចប់កិច្ចព្រមព្រៀង ដែលលោកស្រី Okonjo Iweala ហៅថា មិនធ្លាប់មានពីមុនមកនោះ រួមមានកិច្ចព្រមព្រៀងកម្រិតខ្ពស់ចំនួន ២ រួមមាន បញ្ហាឧបត្ថម្ភធន​លើការនេសាទ និង ការលះបង់ផ្នែកខ្លះនៃសិទ្ធិកម្មសិទ្ធិបញ្ញា (IP) សម្រាប់វ៉ាក់សាំងកូវីដ ១៩ ក៏ត្រូវបានអនុម័តផងដែរ។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងទាំងពីនេះ ត្រូវបានគេមើលឃើញថា នៅមិនទាន់មានភាពទូលំទូលាយគ្រប់គ្រាន់នោះទេ ខណៈកិច្ចព្រមព្រៀង​ឧបត្ថម្ភធនលើការនេសាទ ដែលមានសក្ដានុពលក្នុងការបង្វែរការដួលរលំស្តុកត្រីត្រូវបានកាត់បន្ថយ​យ៉ាងខ្លាំង និង ការបរិច្ចាកចែកចាយ​វ៉ាក់សាំងគឺតូចចង្អៀតជាងការទាមទានៅ​ក្នុង​កិច្ចព្រៀមព្រៀងដំបូង។

ក្រុមអ្នកសង្កេតការណ៍ជាច្រើន បានគាំទ្រ​យ៉ាងខ្លាំង និងបាន​និយាយថា កិច្ចព្រមព្រៀងទាំងនេះ គួរតែជំរុញអង្គការពាណិជ្ជកម្ម​ពិភពលោក ដែលបានចុះទន់ខ្សោយ​ដោយសារតែវិធានការណ៍របស់អតីត​រដ្ឋការ​លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិក ហើយអង្គការនេះ ក៏មិនមានសមត្ថភាពពេញលេញ​ក្នុងការ​ដោះស្រាយជម្លោះពាណិជ្ជកម្ម​របស់​ប្រទេស​ជាសមាជិក​ផងដែរ ដូច្នេះហើយ វាចាំបាច់​ត្រូវមានការធ្វើកំណែទម្រង់ប្រព័ន្ធ​​នីតិវិធីឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង៖ លទ្ធិប្រជាធិបតេយ្យបស្ចិមលោកនាំឱ្យមានសង្គ្រាម ចលាចល និងក្ដីវេទនារបស់មនុស្សជាតិ

ព័ត៌មាន
លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់មន្ត្រីកំពូលរបស់ចិនកាលពីពេលថ្មីៗនេះថា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់បស្ចិមលោកបានបង្កឱ្យមានសង្គ្…

ថៃកំណត់តម្លៃលើទំនិញ និងសេវាកម្មចំនួន ៥១ ប្រភេទ ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក

ព័ត៌មាន
រដ្ឋាភិបាលថៃកាលពីថ្ងៃទី១៦មិថុនា បានយល់ព្រមរក្សាការគ្រប់គ្រងតម្លៃលើទំនិញរបស់ខ្លួន និងតម្លៃលើផ្នែកសេវាកម្មសរុបទាំងអស់ចំនួន ៥១ ប្រភេទ ស្របពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ