តើនៅក្នុងជំនួប 3 ថ្ងៃសម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះ?

តើនៅក្នុងជំនួប ៣ ថ្ងៃនៃក្រុមប្រទេសជឿនលឿនបំផុតទាំង ៧ សម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះ?


មន្ត្រីការទូតកំពូលមកពីប្រទេសឧស្សាហកម្មជឿនលឿនបំផុតទាំងប្រាំពីរក្នុងពិភពលោក បានប្តេជ្ញានៅថ្ងៃអង្គារថា ពួកគេនឹងរួបរួមគ្នាប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយថាពួកគេនឹងអនុវត្តទណ្ឌកម្មដ៏តឹងរ៉ឹងប្រឆាំងនឹងទីក្រុងម៉ូស្គូតទៅទៀត។ សេចក្តីថ្លែងការណ៍របស់ប្រទេសទាំងនេះ ក៏បានប្រើពាក្យពេចន៍ខ្លាំងៗ សំដៅទប់ស្កាត់ការឈ្លានពានរបស់ចិនលើតៃវ៉ាន់ និងថ្កោលទោសការបាញ់កាំជ្រួចដោយកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
តើនៅក្នុងជំនួប 3 ថ្ងៃសម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះ?

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុម​ប្រទេសជឿនលឿនបំផុតរបស់ពិភពលោក រយៈពេល ៣ ថ្ងៃ នៅទីក្រុង ការូអ៊ីហ្សាវ៉ា ប្រទេសជប៉ុន ត្រូវ​បានគេសង្កេតឃើញថាស្ទើរតែគ្របដណ្តប់ទាំងស្រុងដោយបញ្ហាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ តាមរយៈសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំនោះ ក្រុមប្រទេសទាំង ៧ ​បន្តប្តេជ្ញាពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយមានការសម្របសម្រួល និងការអនុវត្តទណ្ឌកម្មនានាឱ្យបានពេញលេញ ស្របគ្នានឹងការគាំទ្រអ៊ុយក្រែនជាដរាប ក្នុងការតស៊ូការពារខ្លួន។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីការបរទេសទាំងនោះ ត្រូវបានរៀបចំឡើង ទុកជាគំរូឯកសារសម្រាប់ឱ្យមេដឹកនាំកំពូលនៃប្រទេសជឿនលឿនបំផុតទាំង ៧ ប្រើប្រាស់នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានាខែក្រោយ ហើយបានរួមបញ្ចូលទាំងបញ្ហាប្រទេសអ៊ីរ៉ង់ មីយ៉ាន់ម៉ា ការរីកសាយអាវុធនុយក្លេអ៊ែរ និង«ការគំរាមធំៗ»ផ្សេងៗទៀត។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសដែលមានឧស្សាហកម្មជឿនលឿនបំផុតទាំង ៧ ប្រទេស ពោលគឺជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អ៊ីតាលី និងសហភាពអឺរ៉ុប បានគូសបញ្ជាក់ថា កិច្ចប្រជុំរបស់ពួកគេនៅទីក្រុង ការូអ៊ីហ្សាវ៉ា ជាពេលវេលាដ៏សំខាន់មួយក្នុងការឆ្លើយតបរបស់ពិភពលោក ចំពោះវិបត្តិនៅអ៊ុយក្រែន និងនៅតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថាជា បញ្ហាប្រឈមចំពោះសណ្តាប់ធ្នាប់អន្តរជាតិនៅក្រោយសង្គ្រាមលោកលើកទី ២។

លើសពីនោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៧ បានលើកឡើងដែរថា សន្តិភាព និងស្ថិរភាព រវាងចិន និងតៃវ៉ាន់ នៅច្រកសមុទ្រតៃវ៉ាន់ គឺជា«ធាតុដែលមិនអាចខ្វះបានក្នុងសន្តិសុខ និងវិបុលភាព នៃសហគមន៍អន្តរជាតិ» ហើយពួកគេបានអំពាវនាវឱ្យមាន«ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហានៅច្រកសមុទ្រតៃវ៉ាន់»។

សេចក្តីថ្លែងការណ៍បានជំរុញឱ្យប្រទេសចិនជៀសវាង«ការគំរាមកំហែង ការបង្ខិតបង្ខំ ការបំភិតបំភ័យ ឬការប្រើប្រាស់កម្លាំង» លើដែនកោះប្រជាធិបតេយ្យមួយនេះផងដែរ ហើយបានបង្ហាញ​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​» អំពី​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាង​កើតនិង​ខាង​ត្បូង។ បណ្ដារដ្ឋមន្ត្រីការបរទេសទាំងនោះយល់ឃើញថា មិនមានមូលដ្ឋានផ្លូវច្បាប់ណាមួយសម្រាប់ការទាមទារដែនសមុទ្រដ៏ទូលំទូលាយដោយប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូងទេ ហើយថា ពួកគេប្រឆាំងនឹងសកម្មភាពយោធារបស់ចិននៅក្នុងតំបន់៕




អត្ថបទបន្ទាប់


កម្ពុជានឹងមានមជ្ឈមណ្ឌលភស្ដុភារកម្មថ្មីមួយទៀតតម្លៃ ២០០លានដុល្លារ នៅក្នុងខេត្តព្រះសីហនុ

ព័ត៌មាន
ប្រទេសកម្ពុជានឹងសាងសង់គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មថ្មីមួយទៀត ដែលមានតម្លៃដល់ទៅ ២០០លានដុល្លារ នៅក្នុងខេត្តព្រះសីហនុ ខណៈកន្លងមកកម្ពុជាបានប្រកាសព…

ការនាំចេញផលិតផលមិនមែនកាត់ដេរនៅតែរក្សាបានកំណើនខ្ពស់ជិត២០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់កម្ពុជា នៅតែបង្ហាញពីកំណើនខ្ពស់ជិត២០% នៅត្រីមាសទី១នៅឆ្នាំ២០២៣ ទោះបីជា ការនាំចេញផលិតផលកាត់ដេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ