អត្ថបទពាណិជ្ជកម្ម

សាកលវិទ្យាល័យ AUPP ត្រៀមបញ្ជូននិស្សិតកម្ពុជាដំបូងគេ ទៅបំពេញការងារជំនាញឌីជីថលនៅប្រទេសជប៉ុន


និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យ AUPP ត្រូវបានជ្រើសរើសឱ្យរៀនភាសាជប៉ុន និងអនុវត្តជំនាញឌីជីថលជាក់ស្តែង រយៈពេល ២ឆ្នាំ នៅក្នុងក្រុមហ៊ុននៅប្រទេសជប៉ុន តាមរយៈកម្មវិធី Japanese IT Academic Pathway ដែលជាកិច្ចសហការរវាងសាកលវិទ្យាល័យ AUPP និងក្រុមហ៊ុន Next Make របស់ជប៉ុន។
សាកលវិទ្យាល័យ AUPP ត្រៀមបញ្ជូននិស្សិតកម្ពុជាដំបូងគេ ទៅបំពេញការងារជំនាញឌីជីថលនៅប្រទេសជប៉ុន
ដោយ
អំពី AUPP

នៅពេលបញ្ចប់ការសិក្សា និស្សិតកម្ពុជាទាំងនោះ ក៏អាចបន្តធ្វើការនៅប្រទេសជប៉ុន ដើម្បីដកស្រង់បទពិសោធយកមកអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគតផងដែរ ខណៈបច្ចុប្បន្ន ប្រទេសជប៉ុនមានតម្រូវការធនធានមនុស្សជំនាញឌីជីថលប្រមាណ ៨០ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។

និស្សិតកម្ពុជាដំបូងគេ ដែលនឹងត្រូវបញ្ជូនទៅសិក្សា និងអនុវត្តជំនាញឌីជីថលនៅជប៉ុននោះ មានឈ្មោះ ហេង វិច្ឆិកា ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ AUPP។ និស្សិត ហេង វិច្ឆិកា ត្រូវបានជ្រើសរើសឱ្យទៅធ្វើការនៅក្រុមហ៊ុនឌីជីថលមួយរបស់ប្រទេសជប៉ុន នៅចុងឆ្នាំ២០២៦ ខាងមុខនេះ ដែលនេះគឺជាស្ពានចម្លងដ៏សំខាន់មួយក្នុងការតភ្ជាប់ទីផ្សារការងារជំនាញឌីជីថលកម្រិតអន្តរជាតិ ព្រមទាំងជាឱកាសក្នុងការស្វែងយល់ពីផ្នត់គំនិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលជប៉ុន ទទួលបានបទពិសោធល្អៗ និងប្រាក់បៀវត្សខ្ពស់ តាមរយៈការចូលរួមអនុវត្តការងារជាក់ស្តែង។

បច្ចុប្បន្ន និស្សិតដែលកំពុងសិក្សាក្នុងកម្មវិធី Japanese IT Academic Pathway មានចំនួនសរុប ៧៩រូប ក្នុងនោះ ៣៨រូប នៅសាកលវិទ្យាល័យ AUPP និង ៤១រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT)។ និស្សិតទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុន ដើម្បីបំពេញការងារជំនាញឌីជីថលនៅតាមក្រុមហ៊ុនឌីជីថលធំៗរបស់ជប៉ុន នាពេលខាងមុខ។

ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមជប៉ុន-កម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយជំរុញ និងគាំទ្រយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឱ្យកម្មវិធីនេះអាចដំណើរការទៅបានដោយជោគជ័យ និងមានភាពរលូន ដើម្បីរួមចំណែកបង្កើនធនធានមនុស្សឌីជីថល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។




អត្ថបទបន្ទាប់


កាន់តែខិតជិតដល់បងប្អូនរស់នៅសង្កាត់បឹងព្រលឹត! អិលអូអិលស៊ី ដាក់ដំណើរការ ឥណទានមាសកើនទ្រព្យនៅ សាខាខណ្ឌ7មករា-សង្កាត់បឹងព្រលឹត សម្រាប់នាំយកដំណោះស្រាយហិរញ្ញវត្ថុដ៏រហ័សជូនដល់អតិថិជននៅក្នុងតំបន់

ភ្នំពេញ ថ្ងៃទី23 ខែមិថុនា ឆ្នាំ2026៖ ដោយយល់ឃើញពីតម្រូវការកើនឡើងនៃសេវាហិរញ្ញវត្ថុរហ័សក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អិលអូអិលស៊ី បានបន្តពង្រី…

ផ្ទៃដីដាំកាហ្វេនៅកម្ពុជា កើនឡើងទ្វេដង តែកសិករបារម្ភបាតុភូតអែលនីណូ វាយប្រហារទិន្នផលក្នុងឆ្នាំនេះ

ទីផ្សារកាហ្វេក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់បានជំរុញឱ្យផ្ទៃដីដាំដុះដំណាំកាហ្វេនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ កើនឡើងជិតទ្វេដងបើធៀបនឹងឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ