ការឆ្លង​រីករាលដាល​ Covid-19 នៅកម្ពុជា

គិតត្រឹមថ្ងៃទី ៣០ មីនានេះ អត្រាអ្នកជាសះស្បើយពី Covid-19 នៅកម្ពុជាមានជាង២១% ក្នុងចំណោមអ្នកបាន​ឆ្លងសរុប១០៧ នាក់


បន្ទាប់ពីបានរកឃើញនូវករណីឆ្លង covid -19 ចំនួន ០៤ ករណីថ្មីបន្ថែមទៀត នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០នេះ ករណី Covid-19 ដែលកម្ពុជាបានរកឃើញមានចំនួនសរុប ១០៧ ករណីហើយ ដែលក្នុងនោះ មានអ្នកដែលបានជាស្បើយសរុបចំនួន ២៣ នាក់ ពោលគឺមានប្រមាណ ២១,៥% ធៀបនឹងអ្នកមានវិជ្ជមាន Covid-19 សរុប ដែលបានរឃើញឃើញ។ ក្នុងន័យនេះ ក្នុងចំណោម អ្នកដែលបានរកឃើញមាន Covid-19 ១០៧ នាក់នោះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបមានចំនួន ៨៤។ នេះបើតាមតួលេខពីក្រសួងសុខាភិបាលកម្ពុជា។
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
ដោយ

ក្រសួងសុខាភិបាល បានបញ្ជក់ថា ចំពោះករណីថ្មី ដែលបាន​រកឃើញ​ចំនួន ០៤ ករណី​នៅថ្ងៃទី ៣០ ខែមីនានេះ គឺ​មាន​៣ករណី​កើនឡើង​លើ​ពលរដ្ឋ​កម្ពុជា និង​០១​ករណីទៀត គឺកើតឡើង​លើ​ជនជាតិបារាំង ក្នុងនោះ មានដូចជា៖

១, បុរសជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅភូមិតប្រាជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាអ្នកបម្រើការនៅកាស៊ីណូ និងការ៉ាអូខេ​មួយ នៅច្រកប៉ោយប៉ែត បច្ចុប្បន្ន ត្រូវបានដាក់​ឲ្យនៅព្យាបាលនៅមន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ

២, បរុស​ជនជាតិខ្មែរ អាយុ​៣៦ ឆ្នាំ​នៅឃុំ​តាអុង ស្រុង​ចំការលើ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-ស៊ូវៀត។ បុរសរូបនេះ ជាអ្នកដំណើរ​វិលត្រឡប់មក​ពី​ប្រទេសជប៉ុន មកដល់​កម្ពុជា​នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០។

៣, ស្ត្រីជនជាតិខ្មែឬ អាយុ២០ឆ្នាំ នៅសង្កាត់​អូឫស្សី១ ខណ្ឌ​៧មករា រាជធានីភ្នំពេញ បច្ចុប្បន្ន កំពុង​សម្រាកព្យបាល​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះ ជានិស្សិត​ខ្មែរ ដែលបានវិលត្រឡប់ពី​ប្រទេស​អង់គ្លេស មកដល់​កម្ពុជា​នៅថ្ងៃទី ២៨ ខែមីនា​ឆ្នាំ២០២០។

៤, បុរស​ជនជាតិ​បារាំង អាយុ៦១ ឆ្នាំ នៅទួលទំពូង រាជធានីភ្នំពេញ មានប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្គុយយ៉ាណា មកដល់​កម្ពុជា​នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ - សូវៀត។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាស៊ីណូទូទាំងប្រទេសនឹងត្រូវបិទទ្វារបណ្តោះអាសន្ននៅថ្ងៃទី០១ ខែមេសានេះ

ព័ត៌មាន
នៅព្រឹកថ្ងៃទី៣០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងសារទៅកាន់ជនរួមជាតិថា កាស៊ីណូទូទាំងប្រទេសនឹងត្រូវបិ…

សម្តេច ហ៊ុន សែន ៖ខ្ញុំបានបញ្ជាទិញម៉ាស ៣លានម៉ាស និងសម្ភារៈការពារមេរោគចំនួន៥ពាន់សម្រាប់បន្ថែម

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ខ្ញុំបានបញ្ជាទិញម៉ាស ៣លានម៉ាស និងសម្ភារៈការពារមេរោគចំនួន៥ពាន់សម្រាប់បន្ថែម សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្ររ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ