កិច្ចព្រមព្រៀង​យោធា​អូស្ត្រាលី-ជប៉ុន​បញ្ឆេះ​កំហឹងចិន

អូស្ត្រាលី-ជប៉ុន​ចុះកិច្ចព្រមព្រៀង​យោធា​ជាប្រវត្តិសាស្ត្រ; ចិន​ថ្កោលទោស​កិច្ចព្រមព្រៀងនេះ


អូស្ត្រាលី​និងជប៉ុន​បានចុះ​កិច្ច​ព្រមព្រៀង​​​លើ​កតិកាសញ្ញា​វិស័យ​ការពារជាតិ​ជាប្រវត្តិសាស្ត្រមួយ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងពីរ​ពង្រឹង​ទំនាក់ទំនង​យោធា​ នៅចំពោះមុខ​ភាពតានតឹង​ជាមួយចិន​ដែលកំពុងតែកើនឡើង​កម្ដៅ ។ នេះ​បើ​យោង​តាម​ការផ្សាយរបស់ VOA ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី​និងនាយករដ្ឋមន្ត្រីជប៉ុន​ជួបគ្នា​នៅ​ទីក្រុងតូក្យូ នាថ្ងៃទី១៧ វិច្ឆិកា ២០២០។
ដោយ

នេះ​ជា​កិច្ច​ព្រមព្រៀង​ដំបូង​បង្អស់​របស់​ជប៉ុន ដែល​ពាក់ព័ន្ធ​នឹង​វត្តមានកងកម្លាំងយោធា​បរទេស​នៅលើ​ទឹក​ដី​របស់ខ្លួន ចាប់តាំងពីកិច្ច​ព្រៀមព្រៀង​មួយ នៅឆ្នាំ​១៩៦០ ដែលអនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​មូលដ្ឋានទ័ព យន្តហោះចម្បាំង និង​នាវា​ចម្បាំង​នៅក្នុងប្រទេស​ជប៉ុន ។

កតិកាសញ្ញា​យោធា​អូស្ត្រាលី-ជប៉ុន អនុញ្ញាតឲ្យ​ប្រទេស​ទាំងពីរ​បញ្ជូន​កងទ័ព​ទៅទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​របស់​ខ្លួនទៅវិញ​ទៅមក ដើម្បី​ហ្វឹកហ្វឺន និង​ធ្វើ​ប្រតិបត្តិការរួមគ្នា​ផ្សេងៗ ។ មន្ត្រីរដ្ឋាភិបាលនៃ​ប្រទេសទាំងពីរ បាន​ចំណាយ​ពេល​ ៦ឆ្នាំ ចរចា​គ្នា​អំពីកតិកា​សញ្ញានេះ ។

កតិកា​សញ្ញា​យោធា​អូស្ត្រាលី-ជប៉ុននេះ ត្រូវបានយល់ព្រមគ្នា​ជាគោលការណ៍ ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ នៅខណៈ​ដែល​នាយករដ្ឋមន្ត្រីអូស្ត្រាលី​ លោក Scott Morrison បាន​ធ្វើទស្សនកិច្ចទៅកាន់​ប្រទេ​សជប៉ុន និងជួបជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ​២០២០ ។ 

ប្រព័ន្ធ​ផ្សព្វផ្សាយរបស់រដ្ឋចិន បាន​រិះគន់​កតិកា​សញ្ញា​អូស្ត្រាលី-ជប៉ុន ដោយ​និយាយថា កតិកា​សញ្ញានេះ​"តម្រង់​គោលដៅ​ទៅរក​ប្រទេសចិន​យ៉ាងច្បាស់" និង "បង្កើនល្បឿន​នៃបរិយាកាស​ប្រឈមមុខ​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក ។" 

ទំនាក់ទំនង​រវាងរដ្ឋាភិបាល​ក្រុងកង់ប៊ែរ៉ា និងរដ្ឋាភិបាលក្រុង​ប៉េកាំង បាន​ធ្លាក់ចុះ​កាន់តែដុនដាប បន្ទាប់ពី​មាន​ការចោទប្រកាន់ពីការជ្រៀតជ្រែក​របស់ចិន​ទៅក្នុង​នយោបាយក្នុងស្រុករបស់អូស្ត្រាលី និង​ការអំពាវនាវ​របស់អូស្ត្រាលី ឲ្យមានការស៊ើបអង្កេត​រកប្រភពដើម​នៃ​ជំងឺរាតត្បាត​កូវីដ-១៩ ដែល​គេ​បានរកឃើញករណី​ឆ្លង​ដំបូង​ នៅក្នុងប្រទេស​ចិន កាលពីជិតមួយឆ្នាំមុន ។

បន្ទាប់មក ចិនបានដាក់ទណ្ឌកម្ម​ទៅលើ​ការ​នាំចូល​ផលិតផលសំខាន់ៗពីប្រទេសអូស្ត្រាលី ក្នុងនោះរួមមាន ស្រា​ ស្រូវ barley និង​ផលិតផលកសិកម្មដទៃទៀត ។ 

ចិនគឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុតទីមួយរបស់​អូស្ត្រាលី រីឯ​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្មធំបំផុតទីពីររបស់ខ្លួន ៕




អត្ថបទបន្ទាប់


ពីឆ្នាំ​២០២៥ទៅ ប្រជាជន​វៀតណាម​ត្រូវ​ញែក​សំរាម និង​បង់ថ្លៃប្រមូលសំរាមទៅតាមបរិមាណ​តិចច្រើន

ប្រទេសវៀតណាម​នឹង​ចាប់​ផ្តើម​គិត​ថ្លៃ​ប្រមូលសំរាម​ពី​ប្រជាជន​ ទៅ​តាម​បរិមាណ​សំរាម​ដែល​ពួកគេ​បោះចោល ហើយ​ប្រជាជន​ត្រូវតែ​ញែក​សំរាម​ដោយ…

វ៉ាក់សាំង​កូវីដ-១៩​ ផលិតដោយក្រុមហ៊ុនអាមេរិក កើនប្រសិទ្ធភាពដល់ ៩៥% ហើយ

វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា ឬកូវីដ-១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ត្រូវបាន​ប្រកាស​ថា បាន​កើន​ឡើង​នូវ​ប្រសិទ្ធភាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ