វឌ្ឍនភាព​វ៉ាក់សាំងកូវីដ-១៩

វ៉ាក់សាំង​កូវីដ-១៩​ ផលិតដោយក្រុមហ៊ុនអាមេរិក កើនប្រសិទ្ធភាពដល់ ៩៥% ហើយ


វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា ឬកូវីដ-១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ត្រូវបាន​ប្រកាស​ថា បាន​កើន​ឡើង​នូវ​ប្រសិទ្ធភាពដល់ ៩៥% ហើយ ហើយ​​​ក្រុមហ៊ុន​​នេះ​គ្រោង​ដាក់​ពាក្យ​សុំ​ការ​យល់​ព្រម​​ពីរដ្ឋាភិបាល​អាមេរិក ដើម្បី​អាច​ប្រើប្រាស់​វ៉ាក់សាំង​នេះ​សម្រាប់​​គ្រា​​បន្ទាន់ ។​
វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ត្រូវគេ​ប្រកាសថា បាន​កើន​ប្រសិទ្ធភាពដល់​ ៩៥% ហើយ។
ដោយ

ក្រុមហ៊ុន​ Pfizer​ បានប្រកាស​​លទ្ធផល​​នេះ​កាលពីថ្ងៃពុធ (ទី១៨ វិច្ឆិកា) បន្ទាប់​ពី​ការ​វិភាគ​​ចុងក្រោយ​​​នៃ​​ការ​សាកល្បង​ដំណាក់កាល​ទី​៣ នៃ​វ៉ាក់សាំង ​ដែល​លទ្ធផល​ក៏​បាន​​បង្ហាញ​​ផង​ដែរ​​ថា វ៉ាក់សាំង​នេះ​​ការពារ​​មនុស្ស​​វ័យ​ចំណាស់​​ដែល​​មាន​ហានិភ័យ​ខ្ពស់បំផុត​ ពី​ការ​ស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ ។​ 

កាលពីសប្ដាហ៍មុននេះ ក្រុមហ៊ុនបាន​ប្រកាសថា វ៉ាក់សាំង​របស់ខ្លួន​មានប្រសិទ្ធភាពជាង ៩០% ។

ចំណែក​​ក្រុមហ៊ុន​​ជីវបច្ចេក​វិទ្យា​ដ៏ធំ​មួយ​ទៀត​របស់​អាមេរិកដែរ ​ឈ្មោះ​ Moderna ​បាន​​និយាយ​​នៅ​ដើម​សប្តាហ៍​នេះ​ ថា​ ឆ្លងតាមការវិភាគទិន្នន័យ​នៃ​ការ​សាកល្បង វ៉ាក់សាំង​​​របស់​ខ្លួន​​មាន​ប្រសិទ្ធភាព ​៩៤,៥% ។​

សេចក្ដីរាយការណ៍នានាឲ្យ​ដឹងថា រដ្ឋាភិបាល​​​អាមេរិក​​​សង្ឃឹម​ថា ​ក្រុមហ៊ុន​ផលិតឱសថ​ធំៗទាំងពីរនេះ គឺ Pfizer និង Moderna ​នឹង​​ផលិត​​វ៉ាក់សាំង​បាន ​ចំនួន ​២០​លាន​​ដូស ​សម្រាប់​ការ​ចែកចាយ​​ក្នុង​​ខែធ្នូ​ខាងមុខ​ ដោយជំហាន​ដំបូង វ៉ាក់សាំង​ទាំងនេះ​​នឹង​ត្រូវ​​ចាក់​ទៅ​លើ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ ដូច​ជា ​បុគ្គលិក​វេជ្ជសាស្ត្រ ​និង​​អ្នក​​ដែល​មានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ ៕ (ប្រភព៖ សារព័ត៌មាននានានៅអាមេរិក)




អត្ថបទបន្ទាប់


អូស្ត្រាលី-ជប៉ុន​ចុះកិច្ចព្រមព្រៀង​យោធា​ជាប្រវត្តិសាស្ត្រ; ចិន​ថ្កោលទោស​កិច្ចព្រមព្រៀងនេះ

ព័ត៌មាន
អូស្ត្រាលី​និងជប៉ុន​បានចុះ​កិច្ច​ព្រមព្រៀង​​​លើ​កតិកាសញ្ញា​វិស័យ​ការពារជាតិ​ជាប្រវត្តិសាស្ត្រមួយ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងពីរ​ពង្រ…

អង់គ្លេស សម្រេចបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា បើទោះបីអឺរ៉ុប បានដក EBA ពីកម្ពុជាក្ដី

ព័ត៌មាន
មុខទំនិញរបស់កម្ពុជា ដែលនាំទៅប្រទេសអង់គ្លេស នឹង​នៅតែទទួលបានការអនុគ្រោះពន្ធ ចាប់ពីថ្ងៃទី ១ ខែមករា​ ឆ្នាំ២០២១ បើទោះបីជាអឺរ៉ុបបានសម្រេចដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ