សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក

សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានព្យាករកំណើន ៣,១%នៅឆ្នាំនេះ ប៉ុន្ដែ នឹងថមថយចុះមកវិញនៅឆ្នាំក្រោយ


សេដ្ឋកិចុ្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានរំពឹងថា នឹងកើនឡើង ៣,១% នៅឆ្នាំ២០២៣ មុននឹងថមថយកំណើនមកមកនៅត្រឹមអត្រា ២,៩%វិញ នៅឆ្នាំ២០២៤ ដោយសារតែហានិភ័យដាំក្បាលចុះនៃសេដ្ឋកិច្ចបន្តដាក់សម្ពាធទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ច។ នេះបើតាមរបាយការណ៍វិភាគសេដ្ឋកិច្ចរបស់ស្ថាប័នស្រាវជ្រាវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec)។
សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានព្យាករកំណើន ៣,១%នៅឆ្នាំនេះ

របាយការណ៍ថ្មី​ចុងក្រោយមួយដោយអង្គភាពគាំទ្រគោលនយោបាយ​របស់ Apec បាន​បង្ហាញថា កំណើន GDP នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នឹងកើនឡើង​​ក្នុងរយៈពេលខ្លី ពីកំណើន​ដែលធ្លាប់សម្រេចបាន​២,៦% នៅឆ្នាំ២០២២កន្លងទៅ ដូចគ្នាទៅនឹង​ការប៉ាន់ស្មាននៅក្នុង​​របាយការណ៍​ទស្សនវិស័យសេដ្ឋកិច្ច​ពិភពលោក​របស់មូលនិធិរូបិយវត្ថុអន្តរជាតិដែរ។

យ៉ាងណាមិញ នៅឆ្នាំនេះ សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក នឹង​ត្រូវបានជំរុញដោយឱកាសកើនឡើង ដូចជាការបើក​ព្រំដែន​ និងអាជីវកម្ម​ឡើងវិញ ក៏ដូចជា​ការកើនឡើង​នៃការ​ប្រើប្រាស់ក្នុងវិស័យឯកជនជាដើម។

របាយការណ៍ថែមទាំងបានគូសបញ្ជាក់ទៀតថា ហានិភ័យ​ដែលអាចទាញទម្លាក់សេដ្ឋកិច្ច​ដាំក្បាលចុះ ដូចជា​ អតិរផណា អត្រាការប្រាក់​កើនខ្ពស់ និងបញ្ហាភូមិសាស្ត្រនយោបាយ នឹងបន្ដមានឥទ្ធិពល​ក្នុងកម្រិតមធ្យម​លើសេដ្ឋកិច្ចតំបន់។

នៅក្នុងឆ្នាំ២០២២ អតិរផណា​នៅក្នុងតំបន់​ប៉ាស៊ីហ្វិក គឺមាន​ប្រមាណ ៥,៨% ជាកម្រិតខ្ពស់ជាង​​កាលពីអំឡុង​វិបត្តិហិរញ្ញវត្ថុ​ពិភពលោកឆ្នាំ២០០៨ទៅទៀត ដែលកាលនោះអតិផរណាមានត្រឹមតែ ៦,៦%ប៉ុណ្ណោះ។​

ទោះយ៉ាងណា របាយការណ៍ដោយអង្គភាពគាំទ្រគោលនយោបាយ​ Apec បានប៉ាន់ប្រមាណថា អតិផរណានៅក្នុងតំបន់នឹង​ធ្លាក់ចុះមកនៅត្រឹម ៣,៩% វិញ នៅឆ្នាំ២០២៣នេះ មុននឹងបន្ដធ្លាក់ចុះមកនៅ២,៧% នៅឆ្នាំ២០២៤។

អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​របស់ស្ថាប័នដដែលនេះ បានអះអាងថា ការកើនឡើងប្រកបដោយចីរភាព និងទូលំទូលាយនៃតម្លៃ បានជំរុញ​ឲ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លា​ពីសំណាក់អាជ្ញាធររូបិយវត្ថុ​នៅទូទាំងពិភពលោក ដើម្បីគ្រប់គ្រងលើអតិផរណា​​កុំឲ្យប៉ោងឡើងហួសហេតុ។ ក្នុងនោះ ធនាគារកណ្ដាល​ជាច្រើន​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏មានការដំឡើងអត្រាការប្រាក់គោល​របស់ខ្លួន​ជាបន្ដបន្ទាប់ ដើម្បី​បន្ថយសម្ពាធតម្លៃនេះ។

ដោយឡែក សម្រាប់​កំណើនពាណិជ្ជកម្ម​នៅក្នុងតំបន់នេះវិញ ត្រូវបានព្យាករថា នឹងធ្លាក់ចុះនៅឆ្នាំ២០២៣ ដោយសារតែតម្រូវការ​ពិភពលោក​ធ្លាក់ចុះ។ របាយការណ៍​បានបង្ហាញថា កំណើន​នៃបរិមាណ​នៃការនាំចូលទំនងជា​នឹថមថយ​មកនៅត្រឹមអត្រា ២,៤% នៅឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ធ្លាប់មាន​កំណើន៤,២% ខណៈការនាំចូលវិញ រំពឹងកើនឡើង១,៦%។

ទោះជាបែបនេះក្ដី សម្រាប់​ទស្សនវិស័យ​ពាណិជ្ជកម្ម​នៅឆ្នាំ២០២៤ របស់តំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងមានភាពភ្លឺស្វាងជាង​ឆ្នាំ២០២៣ ដោយ​ការនាំចេញទំនិញ​នឹងកើន ៣,៥% និងនាំចូលទំនិញ​នឹងកើន​៣,៧%។

សូមជម្រាបថា បើតាម​របាយការណ៍របស់ធនាគារពិភពលោក សេដ្ឋកិច្ច​សកលនៅឆ្នាំ២០២៣នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង​២,៩% មុននឹងបន្ដកើនដល់ ៣,១%វិញនៅឆ្នាំ២០២៤។ ជាមួយគ្នានេះ តម្លៃថាមពល និងអាហារពិភពលោក​ក៏កំពុង​ស្ថិតនៅក្នុង​និន្នាការ​ធ្លាក់ចុះផងដែរសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពីបានកើនឡើង​យ៉ាងគំហុក​កាលពីឆ្នាំមុន ដោយសារតែផលប៉ះពាល់ទៅលើ​ខ្សែចង្វាក់ផ្គត់ផ្គង់៕




អត្ថបទបន្ទាប់


តើការរួចផុតពីបញ្ជីប្រផេះនៃការលាងសម្អាតប្រាក់កខ្វក់ បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

ព័ត៌មាន
អង្គការហ្វាត(FATF) ដែលធ្វើការងារលើការស៊ើបអង្កេតលើបទល្មើសសម្អាតប្រាក់កខ្វក់តាមប្រទេសនានាបានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេស ដែលល…

មេទ័ពហ្វីលីពីនថា ការពង្រីកវត្តមានយោធាអាមេរិកក្នុងទឹកដីរបស់ខ្លួន «មិនមែនសម្រាប់ការឈ្លានពាន» ប្រទេសណាមួយទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២មីនា បានចេញមកអះអាងថា ការសម្រេចចិត្តរបស់ហ្វីលីពីនក្នុងការផ្តល់ឱ្យកងទ័ពសហរដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ